ភាគ៤

441 40 6
                                        

រឿង: 😈សំណងស្នេហ៍សាតាន🔞 [ ភាគ៤]

សុំទោសចំពោះអក្ខរាវិរុទ្ធ 🙏

#អានដោយរីករាយ
_____________________

<< បងប្រុស! >> Felix ប្រែទៅជាភាំង ទឹកភ្នែកស្រក់ចុះកាត់ថ្ពាល់ដោយមិនបានព្រៀងទុក ក្រោយឃើញសភាពបងប្រុសជាទីស្រលាញ់នៅពេលនេះ។

<< លោក! តើលោកធ្វើអីបងប្រុសខ្ញុំ ហឹុក! បងmin!! អួយ!  >> Felix ស្រវាចង់រត់ទៅឱបបងប្រុស តែត្រូវមនុស្សក្បែរខ្លួននោះចាប់ច្របាច់ដើមដៃជាប់

<< Hwang Hyunjin លែងប្អូនយើងភ្លាមទៅ! >> Minho ប្រឹងទប់ជំហរងើបឡើង តែក៏ត្រូវកូនចៅHyunjinរត់ទៅព័ទ្ធជុំវិញ

<< លែងហ្អេស? ហេតុអីយើងត្រូវស្ដាប់សម្ដីឯងដែរនោះ? >>

<< អួយ! ឈឺហឹុក...!! >>  Hyunjin ស្រែកគំហ៊ោកទៅកាន់ Minho តែប្រើកម្លាំងដៃច្របាច់ដើមដៃរាងតូចស្ទើរបាំងឆ្អឹង។

<<  Hwang Hyunjin!! >> minho ស្រែកដាក់ ដើមទ្រូងអ្នកជាបងឈឺស្ទើប្រេះគ្រាន់តែឃើញទឹកភ្នែកនិងសម្លេងស្រែកថាឈឺ នាយពីតូចមកនាយថ្នម មិនហ៊ានប៉ះប្អូនសូម្បីមួយដៃ តាមចិត្តគ្រប់រឿងព្រោះមិនចង់ឃើញទឹកភ្នែកប្អូន ប៉ុន្តែពេលនេះ ពេលនេះមើលចុះប្អូនស្រែកថាឈឺក្នុងដៃគូសត្រូវទៅវិញ។ ទឹកភ្នែកនាយខំទប់ក៏ស្រក់ព្រោះអាណិតប្អូនជាខ្លាំង។

<< ហាសហា Lee Minho នេះឯងទ្រាំមិនបានមែនទេ? នេះវានៅតិចខ្លាំងណាស់>> Hyunjin សួរចម្អកមើលឃើញពីទឹកមុខឈឺចាប់របស់minhoនៅពេលនេះ។

<< ដោះលែងប្អូនយើង! មិនចឹងយើងមិនលើកលែងឲ្យឯងទេ! >>  Minho

<< ចុះឯងចង់ធ្វើស្អីយើង? ចង់សម្លាប់? តើមានមើលសភាពឯងពេលនេះទេ Lee Minho? សភាពឯងពេលនេះដូចជាឆ្កែធ្លាក់ទឹក! >>

<< បងប្រុស! ហឹុកៗ~ >> ស្ដាប់សម្ដីមនុស្សក្បែរខ្លួនហើយ នាយតូចកាន់តែយំព្រោះអាណិតបងប្រុសជាពន់ពេក គេមិនអាចទ្រាំមើលសភាពបងគេពេលនេះបានទេ។

<< សុំអង្វរ! ដោះលែងបងប្រុសខ្ញុំទៅ បើចង់សម្លាប់ លោកសម្លាប់ខ្ញុំជំនួសទៅ ហឹុក ខ្ញុំព្រម! >> Felix បែរមកយំអង្វរដល់រាងក្រាស់ នាយតូចសុខចិត្តស្លាប់ជំនួស ព្រោះមិនចង់ឃើញបងប្រុសដែលខ្លួនស្រលាញ់ស្ថិតក្នុងសភាពបែបនេះដែរ។

សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)Where stories live. Discover now