ep35

355 33 16
                                        

រឿង: 😈សំណងស្នេហ៍សាតាន🔞

សុំទោសចំពោះអក្ខរាវិរុទ្ធ 🙏

#អានដោយរីករាយ
_____________________

  ផាំង!! ផាំង! លោកជុង ប្រុងអោនទៅថើបរាងតូចជាលើកទី២ស្រាប់តែឮសម្លេងកាំភ្លើងបន្លឺឡើងនៅខាងក្រៅ។

<< មានរឿងស្អី? >>លោកងើបមុខឡើងទាំងមួម៉ៅ មនុស្សកំពុងតែសប្បាយផងត្រូវមកខូចអារម្មណ៍អស់។

<< លោកម្ចាស់ ខាងក្រៅ! មានមនុស្សសម្រុកចូលមកច្រើនណាស់! >> កូនចៅម្នាក់របស់លោករត់ទាំងរដាបរដួសដើម្បីមករាយការណ៍

<< ពួកឯងប៉ុន្មាននាក់ទៅ មើលនៅខាងក្រៅទៅ!! >> លោកបញ្ជាឲ្យមនុស្សទាំងអស់ចេញទុកកូនចៅតែពីរនាក់ប៉ុណ្ណោះដែលនៅចាប់សង្កត់ហ្យុនជីន។

<< ហុឹស! >> លោកជុងផ្ទុះកំហឹងដើរសម្ដៅទៅរកហ្យុនជីន

<< អាចង្រៃ! ឯងហ៊ានលេងល្បិច! >> លោកក៏ចាប់ក្របួចកអាវតោងនាយក្រាស់ឲ្យងើបឈរឡើង។

<< យើងមិនបានលេងល្បិច! >> ហ្យុនជីន

<< តែឯងឲ្យមនុស្សសម្រុកចូល! >> លោកយល់ច្រឡំថាជាមនុស្សរបស់ហ្យុនជីនព្រោះរឿងនេះមានតែលោកជាមួយគេប៉ុណ្ណោះដែលដឹង។

  ឌឹប!!! >> លោកព្រលែងមួយដៃទៅលើគែមមាត់ហ្យុនជីនបណ្ដាលឲ្យនាយដួលផ្កាប់មុខ កូនចៅទាំងពីររបស់លោកក៏ដកកាំភ្លើងមកផ្ជុងនាយ។

<< ប្រពន្ធឯងយ៉ាងម៉េចយ៉ាងម៉ាទៅនោះ គឺមកពីឯងទេ!! >> លោកចោលស្នាមញញឹមចម្អកដាក់ហ្យុនជីន រួចដើរចូលទៅរកហ្វីលីក។ លោកបោះជំហ៊ានមួយៗហាក់ដូចកំពុងតែបំភ័យរាងតូចយ៉ាងចឹង

<< ......... >> ក្នុងចិត្តរាងតូចបានត្រឹមតែបន់ដល់ព្រះជាម្ចាស់ កុំឲ្យតាកញ្ចាស់នេះចូលមកក្បែរតែប៉ុណ្ណោះ។(បើអេតមីនលោកជុងសង្ហារចឹងដឹងតែសម្ងំហើយ🤣យាយលេង)

<< ហុឹកៗ! >> សម្លេងយំខ្សឹករបស់ហ្វីលីកបន្លឺឡើងក្នុងត្រចៀងហ្យុនជីនបញ្ជាក់ថាលោកជុងកំពុងបំពានរាងកាយទៀតហើយ។ ទឹកមុខកោងកាចប្រែជាកំណាច ដៃញ័រប្រឹងក្ដាប់យ៉ាងណែនចេញសរសៃរវាម នាយចាប់យកដំបងវែងនៅក្បែរដៃមកកាន់។

សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)Where stories live. Discover now