<< ...... >> ស៊ូប៊ីននិងយុនជូនមើលមុខរួចក៏យល់ព្រមនាំមនុស្សត្រឡប់ទៅវិញ។
<< ឈប់សិន! >> អ្នកទាំងពីរបែរក្រោយវិញបន្ទាប់ពីឮសម្លេងឃាត់របស់ហ្វីលីក
<< បើបងប្រុសខ្ញុំធ្វើពិតមែន ចាំខ្ញុំផ្ដល់ដំណឹងដល់ពួកលោក! >> ហ្វីលីក
<< បាទ! >> ទាំងពីរនាក់ងក់ក្បាលញញឹមដាក់ហ្វីលីករួចក៏នាំមនុស្សឡើងឡានត្រឡប់ទៅវិញ។
<< ហ្យុនជីន!! >> ហ្វីលីករសាប់រសល់ក្នុងចិត្តបារម្ភពីរាងក្រាស់មិនដឹងថានៅឯណាពេលនេះ ចិត្តមួយទៀតខ្លាចមីនហូធ្វើរឿងខុសម្ដងទៀត។
យប់ជ្រៅបន្តិចទើបមីនហូត្រឡប់មកវិញ ហ្វីលីកក៏មិនទាន់ចូលគេងដែរដោយសារតែនៅរងចាំផ្លូវបងប្រុស។
<< បងប្រុស! >> ឃើញមីនហូដើរចូលមកហ្វីលីកក៏ស្ទុះមកទទួលផ្លូវ។
<< ឯងមិនទាន់គេងទៀត? >> មីនហូ
<< ខ្ញុំកំពុងរងចាំបង មួយរយៈនេះបងប្រុសត្រឡប់មកវិញយប់ជ្រៅដល់ហើយ! >> ហ្វីលីក
<< ការងាររវល់ច្រើន! >> មីនហូ
<< បាទ! >> ហ្វីលីកញញឹមស្រាល ក្នុងចិត្តចង់សួររឿងខ្លះតែមិនហា៊ន
<< កើតអី! មានរឿងអីមិនសប្បាយចិត្តមែនទេ? >> មីនហូតែងតែចាប់បានពីទឹកមុខប្អូនជានិច្ច
<< អត់មានអីទេ! តោះឆាប់ឡើងទៅសម្រាកទៅបងប្រុស! >> ហ្វីលីកសើចញឹមៗបន្លប់ឡើងវិញរួចអូសដៃមីនហូឡើងទៅខាងលើបាត់។
_____________
នៅក្នុងសួនច្បារ មានផ្ការីកស្រស់ស្អាតជាច្រើន ហ្វីលីកដើរស្រោចទឹក និងកាត់ស្មៅចាស់ៗចេញ ការងារគេស្ម័គ្រចិត្តធ្វើដោយខ្លួនឯងព្រោះមិនចង់នៅទំនេរ គិតច្រើនទើបធ្វើខ្លួនឲ្យរវល់ខ្លះ។
<< សួស្តីហ្វីលីក!! >> កំពុងតែអង្គុយកាត់ស្មៅសុខៗក៏មានសម្លេងធំក្រលួបន្លឺឡើងនៅក្រោយខ្នង។ ហ្វីលីកក៏ងើបឡើងបែរមកសម្លឹងម្ចាស់សម្លេង។
<< អ្នកប្រុសវូមីន>> ហ្វីលីក
<< ហ្វីលីកសុខសប្បាយទេ? >> វូមីន
YOU ARE READING
សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)
Actionការស្រលាញ់ដែលផ្ដើមឡើងពីការសងសឹកចុងក្រោយវាបានប្រែក្លាយជាស្នេហាដែលរស់ខ្វះគ្នាមិនបាន💘
