<< អ្នកប្រុសពិតជាចង់រៀបការជាមួយប្អូនប្រុសខ្ញុំមែនឬ? >> មីនហូសួរបញ្ជាក់ម្ដងទៀតដើម្បីឲ្យកាន់តែច្បាស់។

<< ពិតមែនហើយ! តើលោកគិតយ៉ាងម៉េចដែរ លី មីនហូ? >> វូមីន

<< សម្រាប់ខ្ញុំគឺល្អខ្លាំងណាស់! ខ្ញុំពេញចិត្តជានិច្ច ប៉ុន្តែរឿងនេះត្រូវសម្រេចលើហ្វីលីកហើយថាតើគេព្រមឬអត់នោះ! >> មីនហូ

<< បើចឹងលោកជួយខ្ញុំក្នុងរឿងនេះបន្តិចទៅ! >> វូមីនញញឹមចុងមាត់បន្តិចទៅកាន់មីនហូ គេដឹងច្បាស់បើឲ្យហ្វីលីកសម្រេចនោះគឺគ្មានផ្លូវរៀបការជាមួយគេឡើយ ដូច្នេះត្រូវពឹងលើមនុស្សសំខាន់របស់នាយតូចហើយ

<< រឿងនេះទុកចិត្តចុះអ្នកប្រុសវូ! >> មីនហូស្ម័គ្រចិត្តជួយដោយក្ដីរីករាយមើលទៅនាយដូចជាពេញចិត្តវូមីនជាខ្លាំងអ្វីដែលសំខាន់គេជាអ្នកមានគុណជួយឲ្យខ្លួនបានចេញពីកណ្ដាប់ដៃហ្យុនជីនមកឈរជើងម្ដងទៀត។
__________

[ ភូមិគ្រឹះហ្វាង ]

    ជាច្រើនថ្ងៃកន្លងមកនេះហ្យុនជីនក៏បានជាសះស្បើយឡើង ។ ច្រើនថ្ងៃមកហើយដែលនាយត្រូវរស់នៅនឹកដល់លី ហ្វីលីកគ្រប់ដង្ហើមចេញចូល។ ដើមទ្រូងនាយកាន់តែឈឺឡើងពីមួយថ្ងៃទៅមួយថ្ងៃវាលោតដង្ហើយហៅរកហ្វីលីកមិនឈប់ជាហេតុធ្វើឲ្យនាយពិបាកទ្រាំពិតមែន។

    តុៗៗ!! ក្រាក

  គ្រាន់តែឮសម្លេងបើកទ្វារចូលភ្លាម ហ្យុនជីនក៏រហ័សលើកដៃជូតរវាសទឹកភ្នែកស្រក់អប្បាញ់មិញចេញភ្លាម រួចបង្វិលកៅអីបែរទៅរកអ្នកដើរចូលមកក្នុងបន្ទប់។

<< អ្នកប្រុស! ខ្ញុំយកអាហារមកជូនអ្នកប្រុស ឃើញថាមួយរយៈនេះអ្នកប្រុសមិនសូវចុះទៅញុាំបាយ! >> មេការក៏លើកអាហារយកមកដាក់លើតុឲ្យហ្យុនជីន

<< ខ្ញុំមិនសូវឃ្លាន! >> នាយមិនចាប់អារម្មណ៍និងថាស់អាហារឡើយនាយបែរមកទាញឯកសារលើតុយកមកពិនិត្យ

<< បើចឹងអ្នកប្រុសឃ្លានពេលណាក៏ញុាំចុះណា! >> ដោយសារតែមិនហ៊ានដេញដោលមិនហ៊ានបង្ខំមេការក៏ចាកចេញទៅវិញ ព្រោះដឹងហើយថាចរិកគេនេះបែបណានោះគេអាចនឹងច្រឡោតឡើងមកបានភ្លាមៗ។

  ក្រឹប!! បន្ទាប់ពីមេការចេញទៅបាតហ្យុនជីនក៏បិទឯកសារទុកភ្លាម។

<< ហ្វីលីករយៈពេលដែលគ្មានអូននៅក្បែរ បងមិនទម្លាប់នៅម្នាក់ឯងដូចមុនទៀតនោះទេ! >> នាយចាប់ផ្ដើមទឹកភ្នែករលីងរលោងញញឹមចម្អកឲ្យខ្លួនឯង គ្រាន់តែមានរាងតូចនៅក្បែរមិនប៉ុន្មានខែផងក៏ផ្លាស់ប្ដូរធ្វើឲ្យនាយមិនទម្លាប់នៅម្នាក់ឯងបាត់ទៅហើយ ដោយសារបាត់មនុស្សម្នាក់ដែលធ្លាប់មើលថែ មើលការខុសត្រូវលើគេដូចជាពេលងូតទឹក រៀបចំខ្លួន រៀបចំសម្លៀកបំពាក់ សម្រាប់នាយ មិនតែប៉ុណ្ណោះនាយក៏មានអារម្មណ៍ថាបេះដូងនាយក៏បាត់ទៅដូចគ្នា។

   លុះចូលដល់ពេលយប់បន្តិចហ្យុនជីនរៀបចំខ្លួនរួចរាល់ក៏យកសោរឡានចេញទៅក្រៅ។

[ ភូមិគ្រឹះលី ]

    ម្រាមដៃតូចស្រលូនៗលើកបើកវាំងននមាត់បង្អួចដើម្បីមើលផ្កាយនៅលើមេឃ។ កែវភ្នែកស្រទន់មានតំណក់ទឹកថ្លាៗរលីងរលោងនៅខាងក្នុងសម្លឹងមើលផ្កាយកំពុងតែបញ្ចេញពន្លឺភ្លឺភ្លេកៗដ៏ស្រស់ស្អាត ហើយក៏នឹកឃើញរឿងរ៉ាវជាច្រើន បណ្ដាលឲ្យខួរក្បាលរួមទាំងបេះដូងនឹកគិតដល់រាងក្រាស់។

<< ហ្យុនជីន! ពេលនេះបងយ៉ាងម៉េចហើយ? >>  មិនដឹងថាបន្ទាប់ពីថ្ងៃកើតរឿងនោះមកហ្យុនជីនមានគ្រោះថ្នាក់ខ្លាំងឬអត់ នៅមានជីវិតឬអត់ ចុះបើនៅមានជីវិតតើសុខទុក្ខនោះយ៉ាងម៉េចដែរ ត្រូវហើយគេត្រូវរបួសច្រើនណាស់ មិនដឹងថាពេលនេះយ៉ាងម៉េចទៅហើយ។ គិតរួចធ្វើឲ្យរាងតូចឆួលចុងច្រមុះ ទឹកភ្នែកដក់ក្នុងកែវភ្នែកស្រាប់តែស្រក់រមៀលលើថ្ពាល់ ក្នុងទ្រូងបារម្ភពីអ្នកខាងនោះជាខ្លាំង។

<< ហុឹក! អូននឹកបងណាស់ហ្យុនជីន! >> ដោយទប់មិនបានហ្វីលីកក៏យំខ្សឹកខ្សួល ដៃលើកមកស្ទាបបន្តោងខ្សែកដែលជាចិញ្ចៀនមួយវង់ គេពិតជានឹកដល់ម្ចាស់វាខ្លាំងណាស់។ ឲ្យតែនឹកម្ដងៗដើមទ្រូងអួលណែនចង់ស្ទះ រស់ឃ្លាតពីមនុស្សដែលខ្លួនស្រលាញ់ មិនដឹងសង្ឃឹមថាបានជួបគ្នាទៀតឬអត់ ហើយក៏មិនហ៊ានសង្ឃឹមថាបានរួមរស់នៅជាមួយគ្នាដែរ រវាងពួកគេទាំងពីរប្រហែលមិនអាចទៅរួចនោះទេ ព្រោះគំនុំលី មីនហូនិងហ្វាងហ្យុនជីនជារនាំងមួយដ៏ធំបាំងបង្ខាំងស្នេហាមួយនេះ។ ក្រោយយំឆ្អែតឆ្អន់រួចហ្វីលីកជូតទឹកភ្នែកចេញទាញទម្លាក់វាំងននបិទវិញហើយដើរមករកគ្រែគេង។

   ឡានស៊េរីទំនើបពណ៌ខ្មៅភ្លឺរលើបរលោងបានបើកយឺតៗចាប់ហ្វ្រាំងជាប់នៅចម្ងាយមិនសូវជាឆ្ងាយពីភូមិគ្រឹះលីប៉ុន្មានឡើយ....។

____________សូមរងចាំភាគបន្ត____________

ឡានណាគេហូវ??????

សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)Where stories live. Discover now