តុ!តុ! មីនហូនិងហ្វីលីកបែរទៅរកសម្លេងគោះទ្វារពីអ្នកនៅខាងក្រៅ ភ្លាមនោះទ្វារក៏ចាប់ផ្ដើមបើកឡើង ដោយមានវត្តមានកូនចៅម្នាក់ចូលមកធ្វើការឱនលំទោនដោយការគោរព។

<< មានការអី? >> នីនហូចាប់ផ្ដើមសួរទៅកូនចៅ។

<< ចៅហ្វាយ! អ្នកប្រុសវូមកទីនេះ គាត់ប្រាប់ថាចង់មកសួរសុខទុកអ្នកប្រុសតូច ពេលនេះគាត់កំពុងរងចាំនៅបន្ទប់ទទួលភ្ញៀវបាទ! >> ក្រោយពីស្ដាប់បានហើយនោះមីនហូក្រឡេកមកមើលមុខប្អូនប្រុស។

<< អឺម..បងប្រុស ខ្ញុំចង់សម្រាក!! >> ពោលរួចហ្វីលីករៀបចំទម្លាក់ខ្លួនគេងតែម្ដង ដោយហេតុមិនចង់ជួបមុខអ្នកប្រុសវូស្អីគេនោះទេ។

<< ប៉ុន្តែហ្វីលីក! វូមីនគេមកជួបឯងណា! >> មីនហូ

<< ខ្ញុំចង់សម្រាក! បងទៅជួបគេជំនួសខ្ញុំចុះ! >>ហ្វីលីកទាញភួយមកដណ្ដប់រួចគេងបែរខ្នងដាក់អ្នកជាបង។

<< ហឺម! ឯងសម្រាកចុះ!! >> មីនហូក៏ស្របតាមមិនហ៊ានបង្ខំដូចគ្នាម្យ៉ាងប្អូនទើបតែដឹងខ្លួនដូច្នេះគេត្រូវការសម្រាកឲ្យបានច្រើន។

___________

@បន្ទប់ទទួលភ្ញៀវ

    មីនហូឈោងដៃរុញបើកទ្វារចូលទៅ ស្របពេលនោះផងដែរវូមីនអង្គុយលើសាឡុងក៏ក្រលេកមក។

<< អ្នកប្រុសវូរងចាំយូរហើយមែនទេ? >> មីនហូចូលមកអង្គុយទល់មុខវូមីនអមជាមួយស្នាមញញឹមរាក់ទាក់។

<< មួយសន្ទុះដែរហើយ!! ចុះហ្វីលីកនោះ? >> វូមីន

<< សុំទោសផងហ្វីលីកទើបតែដឹងខ្លួន គេត្រូវការសម្រាកឲ្យបានច្រើន ដូច្នេះមិនអាចមកជួបអ្នកប្រុសបានទេ!! >> មីនហូ

<< បាទ! >> វូមីនញញឹមងក់ក្បាលតិច ក្នុងចិត្តក៏សោកស្ដាយណាស់ដែរដែលមិនបានជួបមុខហ្វីលីក។

<< ខ្ញុំមានរឿងចង់និយាយជាមួយលោក!! >> វូមីន

<< បាន! អ្នកប្រុសឆាប់និយាយមក! >> មីនហូបង្ហាញភាពរីករាយនិងរងចាំស្ដាប់ជានិច្ច។

<< ខ្ញុំស្រលាញ់ហ្វីលីក! ខ្ញុំចង់រៀបការជាមួយគេ >> និយាយចេញមករួចវូមីនក៏បញ្ចេញអាការៈញញឹមអឹមអៀនៗចេញមក រីឯមីនហូវិញឮហើយក៏ភ្ញាក់ផ្អើលណាស់ដែរ។

សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)Where stories live. Discover now