<< នេះបានន័យថាឯងធ្វើពុតជាគេងលក់ហេ? >>
<< ត្រូវហើយ! នៅមានទៀតកាលពីលើកមុនលោកចូលមកបន្ទប់ខ្ញុំហើយនៅលួចថើបបបូរមាត់ខ្ញុំទៀត! >> ហ្វីលីកកាន់តែញ៉ោះឲ្យអ្នកម្ខាងទៀតចង់តែជ្រែកចូលដីឲ្យបាត់ទេ។
<< នេះឯង...! >> នាយលើកដៃចង្អុលមុខរព្រមទាំងញេញធ្មេញដាក់រាងតូច
<< ហិហិ! លោកអៀនហើយ! >> ហ្វីលីកផ្ទុះសំណើចត្រចៀកហ្យុនជីនចាប់ផ្ដើមក្រហមឡើងមក នេះសបញ្ជាក់ឲ្យឃើញថានាយសាតានកំពុងតែអៀនហើយមែនទេ? លួចបារម្ភ លួចរំភើប ចេះអន់ចិត្ត ចេះងរង៉ក់ ដាក់ដៃគូចង់ឲ្យគេខ្វល់ ចង់ឲ្យគេលួង ចង់ឲ្យគេយកចិត្តទុកដាក់ មិនចង់ឲ្យគេព្រងើយកន្ទើយដាក់ ហើយនៅមកចេះអៀនថែមទៀត ស្នេហាចូលខ្លួនច្បាស់ណាស់។
<< ផ្ដេសផ្ដាស!! >> នាយចងចិញ្ចើមធ្វើមុខមាំ ខឹងពេលត្រូវរាងតូចចាប់បាន
<< ....... >> ហ្វីលីកឈរស្ញេញសម្លឹងមុខនាយមួយសន្ទុះទើបចូលខ្លួនមកឱបកាយរាងក្រាស់ណែនពេញរង្វង់ដៃតែម្ដង។
<< សុំទោសហើយក៏អរគុណ! ខ្ញុំលែងខឹងលោកហើយ! >> រាងតូចញញឹមនិងរឹតបន្ទឹងការឱបណែនជាងមុន
<< ឯងខឹងយើង? >> នាយចាប់ទាយកាយតូចឲ្យចេញពីទ្រូងបន្តិចដើម្បីសួរឲ្យច្បាស់។
<< ហឺុម...>> ហ្វីលីកងក់ក្បាលក្បាលឱនមុខចុះធ្វើមាត់ស្រួចៗ
<< រឿងអី? >>
<< គឺ...!! >> នាយតូចអឹមអៀនៗងាកមុខចេញឆ្លើយក៏មិនរួចទើបឈរកេះក្រចក
<< ឆ្លើយ!!! >> ហ្យុនជីនចាប់ងើយចង្ការរាងតូចឲ្យបែរមុខប្រសព្វនិងភ្នែកនាយ
<< លោកថើបអ្នកនាងយេរី! លោកដឹងទេ ខ្ញុំឈឺត្រង់នេះ! >> នាយតូចគក់ទ្រូងខាងឆ្វេងបញ្ជាក់ប្រាប់ហ្យុនជីនឲ្យដឹងថាដុំសាច់មួយដុំនៅខាងក្នុងវាឈឺសឹងស្លាប់ហើយពេលនឹកឃើញម្ដងៗ
<< លោកធ្វើឲ្យខ្ញុំឈឺ! ខ្ញុំស្អប់លោកណាស់ ហ្វាង ហ្យុនជីន!! >> ហ្វីលីកស្រក់ទឹកភ្នែកពេលទម្លាយអារម្មណ៍ឈឺចាប់ឲ្យរាងក្រាស់បានដឹង ប្រហែលពេលនេះនាយសប្បាយចិត្តហើយពេលដឹងថាគេឈឺចាប់ នាយបញ្ឈឺគេបានសម្រេចហើយ។
VOUS LISEZ
សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)
Actionការស្រលាញ់ដែលផ្ដើមឡើងពីការសងសឹកចុងក្រោយវាបានប្រែក្លាយជាស្នេហាដែលរស់ខ្វះគ្នាមិនបាន💘
ep27
Depuis le début
