<< ខ្ញុំត្រេកអរដែលលោកអាចរកបានមនុស្សស្រីដែលមានមុខមាត់ដូចអ្នកនាងស៊ូហ្យុនមកនៅក្បែរ! >> ហ្វីលីកឆ្លើយផ្ទុយពីសំណួរ ទាំងដឹងច្បាស់ថាហ្យុនជីនមិនចង់បានចម្លើយបែបហ្នឹងនោះទេ។
<< យើងសួរសម្ដៅអារម្មណ៍ដែលឯងមានមកកាន់យើងណាហ្វីលីក!! >> ហ្យុនជីនដំឡើងសម្លេងដាក់បន្តិច
<< គ្មានទេ ខ្ញុំគ្មានអារម្មណ៍អ្វីទាំងអស់! ចំពោះលោកខ្ញុំគ្រាន់តែធ្វើតាមតួនាទីត្រូវបម្រើលោកតែប៉ុណ្ណោះ!! >> ហ្វីលីកឆ្លើយយ៉ាងមុតមាំជាមួយទឹកមុខរៀបស្មើបិទបាំងអារម្មណ៍ពិតប្រាកដ ។ បើប្រាប់ថាមានអារម្មណ៍ស្រលាញ់តើវាមានប្រយោជន៍អ្វីទៅ ទាំងដែលគេស្អប់ខ្លួនសឹងអី។
<< កន្លងមកឯងធ្វើតាមតួនាទីហ្អេស? >> ហ្យុនជីនប្ដូរដៃពីការឱបចង្កេះមកច្របាច់រឹតដើមដៃទាំងសងខាងរបស់នាយតូច
<< បាទ! >> ហ្វីលីកឆ្លើយមួយម៉ាត់យ៉ាងខ្លីរឹតតែធ្វើឲ្យប៉ះទង្គិចដល់អារម្មណ៍រាងក្រាស់
<< ល្អ! បើចឹងយប់នេះក៏ឆាប់បំពេញតួនាទីឯងទៅ!! >> នាយរំញោចស្នាមញញឹមចុងមាត់ រួចចាប់រុញកាយតូចទៅលើពូកព្រូស!
<< ប្រាប់ហើយថាខ្ញុំមិនស្រួលខ្លួន! >> ហ្វីលីករំកិលខ្លួនឡើងទៅជិតក្បាលគ្រែគេចពីហ្យុនជីនកំពុងតែឈរព្រលេះឡេវអាវចេញ
<< មិនស្រួលខ្លួនក៏ត្រូវតែបម្រើយើងដែរ ព្រោះវាជាតួនាទីរបស់ឯង! >> ក្រោយចាត់ការភាពទើសទាល់ចេញពីខ្លួនអស់រាងក្រាស់ចាប់អូសជើងរាងតូចមកក្រោមវិញនាយក៏ទម្លាក់ខ្លួនទ្រោមពីលើ។
<< អត់ទេ! លោកលែងខ្ញុំភ្លាមទៅ លែង!! >> កាយតូចប្រឹងរើបម្រាស់លើកដៃច្រានទ្រូងរាងក្រាស់និងគេចមុខចេញខណៈពេលនាយព្យាយាមតាមថើបបបូរមាត់ក្រពុំ។
<< ចូលចិត្តឲ្យយើងបង្ខំ ចូលចិត្តឲ្យយើងធ្វើទារុណកម្មពេលមានសិចណាស់មែនទេ? >> ដោយឃ្នើសចិត្តទ្រាំមិនបាន ហ្យុនជីនក៏ងើបមុខមកសម្លុតនិងគំរាមដោយក្រសែភ្នែកកំណាចដូចមុន។
<< គឺ..>> ហ្វីលីកគាំងអណ្ដាតតវ៉ាលែងចេញ ដៃចាប់ផ្ដើមខ្ញាំពូកណែនពេលនឹកដល់ទារុណកម្មពេលមានសិចហាក់បីដូច ជាគេមិនមែនមនុស្ស វាព្រៃផ្សៃពេកហើយដែលត្រូវគេចាប់ដាក់ខ្នោះដាក់ច្រវ៉ាក់រំលោភនោះ។
YOU ARE READING
សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)
Actionការស្រលាញ់ដែលផ្ដើមឡើងពីការសងសឹកចុងក្រោយវាបានប្រែក្លាយជាស្នេហាដែលរស់ខ្វះគ្នាមិនបាន💘
