ភាគ២១ ~សារភាព~

Mulai dari awal
                                        

«ឯងដឹងទេកាលដែលនាងជិតត្រូវគេសម្លាប់ នាងនឹកឃើញឯងមុនគេ នាងបារម្ភថាបើនាងស្លាប់ទៅ ឯងរស់នៅយ៉ាងមិច?ឯងបានលុយឯណាចាយ?អ្នកណាមើលថែឯង?នាងបារម្ភពីឯងគ្រប់យ៉ាងទាំងដែលជីវិតនាងនៅមាត់ទ្វារយមរាជ»នរៈ ក៏និយាយចុងក្រោយ

«ខ្ញុំមិនបានស្ដីបន្ទោសឬទម្លាក់កំហុសឲ្យឯងទេ ខ្ញុំគ្រាន់តែចង់ប្រាប់ឲ្យឯងដឹង និងយល់ពីចិត្តបងស្រីឯង ព្រោះនាងធ្វើគ្រប់យ៉ាងគឺដើម្បីឯងម្នាក់គត់ ហើយឯងក៏ជាក្ដីសង្ឃឹមរបស់នាងម្នាក់គត់ កុំធ្វើឲ្យនាងមានអារម្មណ៍ថាគ្មានអ្នកណានៅក្បែរនាង!»នរៈ និយាយហើយក៏ក្រោកដើរចេញ

ពេលនាយនរៈដើរចេញថារ៉ាក់ក៏ស្រក់ទឹកភ្នែក ព្រោះគេនឹកឃើញដល់ទង្វើរល្អៗកន្លងមកដែលមូរ៉ាធ្វើដាក់គេ កាលមិនទាន់មានលុយគ្រប់គ្រាន់ទិញអីហូប នាងបានឲ្យរបស់ហូបទាំងអស់មកគេទាំងដែលនាងមិនទាន់បានហូបអី នាងសុខចិត្តទ្រាំឃ្លានដើម្បីឲ្យតែគេហូបឆ្អែត។គ្រប់ពេលគេភ្ញាក់ពីដេក ចុះពីបន្ទប់ក៏តែងតែឃើញលុយដែលនាងទុកឲ្យគេនៅលើទូរទឹកកក គេក៏តែងយកលុយនោះទៅចាយទាំងមិនដឹងច្បាស់ថានាងធ្វើការងារអ្វីខ្លះ លំបាកម្ដេចខ្លះទម្រាំបានលុយមកឲ្យគេចាយ។ពេលគេពិបាកចិត្តក៏តែងមាននាងមកលួងលោម ចុះពេលនាងពិបាកចិត្តវិញមានអ្នកណាលួងនាង?

គេកាន់តែមានអារម្មណ៍ថាខុសនិងអាណិតមូរ៉ានៅពេលដែលនឹកឃើញដល់សម្ដីដែលគេបានស្ដីឲ្យនាង តើនាងឈឺចាប់យ៉ាងណាទៅ គេគិតថាគេលាក់បាំងអារម្មណ៍សោកសៅរបស់ខ្លួនច្រើន ប៉ុន្តែមូរ៉ានាងលាក់បាំងច្រើនជាងគេទៅទៀត។

«Skip»

និយាយពីនាយនភាវិញ ពេលនេះកំពុងខូចចិត្តជាទម្ងន់ផឹកស្រាដូចងូតទឹក។ផឹកបណ្ដើរនឹកដល់ថារ៉ាក់បណ្ដើរ អាណិតតែនាយរតនាដែលជាអ្នកកំដរ ចាំស្ដាប់គេនិយាយពីរឿងក្នុងចិត្ត ឡើងចង់Sadតាម៖

«ឥឡូវយើងយល់ហើយអារម្មណ៍ដែលត្រូវគេសុំបែកទាំងនៅស្រឡាញ់ ទាំងយើងមិនបានខុសវាមានអារម្មណ៍យ៉ាងមិច សុំទោសAll Ex»នភា និយាយទាំងស្រវឹងធ្លាក់ភ្នែក ឯដៃកាន់ជាប់ជាមួយដបស្រា កែវអីលែងចាក់ផឹកហើយ

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Tempat cerita menjadi hidup. Temukan sekarang