«តើបងស្រីខ្ញុំកើតអី?»ថារ៉ាក់ មើលទៅមូរ៉ាហើយក៏ងាកសួរទៅនាយនរៈ
«បងស្រីឯងអស់អីហើយ តែខ្ញុំមានការនិយាយជាមួយឯងបន្តិចបានទេ?»នរៈ
ពួកគេទាំងពីរក៏ចេញមកអង្គុយនិយាយគ្នានៅខាងក្រៅ។
«បងមានការអីនិយាយជាមួយខ្ញុំមែនទេ?»ថារ៉ាក់ សួរទៅនាយនរៈដែលកំពុងអង្គុយទាំងមុខស្មើក្បែរគេ
«ឯងដឹងពីមូលហេតុដែលបងស្រីឯងគេងពេទ្យនេះទេ?»នរៈ ងាកមកសួរថារ៉ាក់
«មិនដឹងទេ!»ថារ៉ាក់
«គឺព្រោះតែនាងចង់ជួយឯង!»នរៈ
«...»ថារ៉ាក់
«ឯងប្រាកដជាដឹងហើយថាជំនួញប៉ាឯងក្ស័យធន ហើយជំពាក់លុយគេសឹងគ្រប់គ្នា លក់សូម្បីតែផ្ទះដែលឯងធ្លាប់នៅជាមួយគ្រួសារឯងកាលពីមុនគឺដើម្បីយកលុយសងគេ ឯបងស្រីឯង ព្រោះមិនចង់ឲ្យបាត់បង់ផ្ទះដែលជាអនុស្សាវរីយ៍តែមួយគត់ជាមួយគ្រួសារ នាងសុខចិត្តធ្វើការជាច្រើនម៉ោង ច្រើនកន្លែង ដើម្បីយកលុយលស់ផ្ទះមកវិញ សូម្បីសុខភាពនាងក៏នាងលែងគិត ចំណែកការរៀនបន្ថែមក៏នាងឈប់រៀន អ្វីដែលនាងស្រឡាញ់ក៏លែងបង់អស់ ព្រោះដើម្បីសន្សំលុយ!»នរៈ
«ថ្ងៃដែលអ្នកទាំងពីរឈ្លោះគ្នា នាងអង្គុយកណ្ដាលភ្លៀងបន្ទោសខ្លួនឯង ដែលមិនបានបំពេញតួនាទីជាបងស្រីដ៏ល្អ នាងគិតថាកន្លងមកនាងធ្វើជាបងស្រីមើលថែប្អូនបានល្អណាស់ តែចុងក្រោយទើបនាងដឹងពីមាត់ឯងថាការពិតនាងដាក់សម្ពាធទៅលើឯងទៅវិញ»នរៈ
«ខ្ញុំមិនដឹងច្បាស់ថាទំនាក់ទំនងគ្រួសារអ្នកទាំងពីរយ៉ាងម៉េចទេ ប៉ុន្តែមូរ៉ានាងធ្វើគ្រប់យ៉ាងក៏ដើម្បីឲ្យឯងល្អ នាងចង់ឲ្យជីវិតឯងល្អជាងជីវិតនាងពេលនេះ នាងចង់ឲ្យឯងផ្តោតតែលើការរៀនមិនបាច់ខ្វល់ពីរឿងអី្វទាំងអស់ ព្រោះនាងជាអ្នករាប់រងគ្រប់យ៉ាងហើយ ឯងគិតថាមនុស្សស្រីខ្លួនតែមួយតែត្រូវរ៉ាប់រងរឿងគ្រប់យ៉ាងតែម្នាក់ឯង តើវាងាយស្រួលទេ?នាងរងសម្ពាធអីខ្លះ ឯងដែលដឹងទេ?នាងដែលប្រាប់ឯងទេ?»នរៈ
«នាងបានលះបង់សេរីភាព លះបង់ការសប្បាយ លះបង់អ្វីៗដែលជារបស់នាងទាំងអស់ ក៏ដើម្បីឲ្យឯងមានអ្វីៗគ្រប់យ៉ាង ទោះនាងមិនចូលចិត្តលោកលីតែនាងក៏សង្ឃឹមថាថ្ងៃណាមួយនាងអាចរស់នៅជុំគ្រួសារវិញ នៅផ្ទះដែលនាងធ្លាប់រស់នៅកាលពីក្មេង នាងមិនមែនមិនចង់ត្រូវគ្នាជាមួយលោកលី តែរឿងខ្លះមិនអាចបង្ខំបានទេ គឺត្រូវការពេលវេលា»នរៈ
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ២១ ~សារភាព~
Start from the beginning
