<< អឺម!! >> ងក់ក្បាលបោះជំហ៊ានដើរទៅកាន់កន្លែងគេប៉ុន្តែក៏ត្រូវអាក់ដោយសារវត្តមានរបស់មនុស្សម្នាក់នោះគឺលោកជុង។

<< សួស្តីអ្នកប្រុសហ្វាង! មិនស្មានថាអ្នកប្រុសចូលរួមដែរសោះ! >> លោកជុងដើរចូលមករករាងក្រាស់ដោយមានអង្គរក្សអមសងខាង។

<< តើលោកជុងមានបញ្ហាឬ? >> ហ្យុនជីនតបទៅវិញដោយទឹកមុខរៀបស្មើ ដឹងស្រប់ហើយថានាយនឹងលោកជុង ជាសត្រូវខាងមុខជំនួញជាមួយគ្នា។

<< ខ្ញុំគ្មានបញ្ហាទេ! ខ្ញុំសប្បាយចិត្តទៅវិញទេដែលមានវត្តមានអ្នកប្រុសហ្វាងចូលរួម! >> លោកជុង

<< ខុសពីខ្ញុំដែលមាអារម្មណ៍ទើសទាល់ ពេលឃើញវត្តមានរបស់លោក!!  >> ហ្យុនជីនបញ្ចេញស្នាមញញឹមចុងមាត់ ដែលអ្នកណាៗឃើញហើយក៏ស្អប់ ព្រោះធ្វើឲ្យពួកគេគិតថានាយជាមនុស្សក្រអើតក្រទមមិនគោរពមនុស្សគ្រប់គ្នា។ តែជាក់ស្តែងបុគ្គលណាធ្វើខ្លួនឲ្យគេគោរពគេនិងគោរពតែបើបុគ្គលនោះធ្វើខ្លួនគួរឲ្យស្អប់មិនគួរឲ្យគោរមិនថាវ័យណានោះទេ នាយគ្មានថ្ងៃឱនក្បាលគោរពឡើយ។

<< ចៅហ្វាយ!កម្មវិធីជិតចាប់ផ្ដើមហើយ! >> យុនជូនក៏ចូលមកខ្សឹបក្បែរៗត្រចៀកហ្យុនជីន។

<< ចឹងខ្ញុំលាលោកជុងសិនហើយ! >> និយាយចប់ហ្យុនជីនដកខ្លួនចេញទៅរកកន្លែងអង្គុយរបស់ខ្លួន។

   ពិធីចេះតែបន្តទៅជារឿយ មានការប្រគំតន្ត្រី សៀករហ័សកម្មដើម្បីកំសាន្តអារម្មណ៍ភ្ញៀវមុននឹងពិធីដាក់ដេញថ្លៃគ្រឿងពេជ្រមកដល់។

   👏🏼👏🏼សម្លេងទះដៃភ្ញៀវទាំងអស់បានបន្លឺឡើងក្រោយការសម្ដែងបានចប់សព្វគ្រប់។ បន្ទាប់មកទៀតMCក៏ឡើងមកកាន់ឆាកដើម្បីប្រកាស។

<< អរគុណដល់គ្រុមសម្ដែងទាំងអស់គ្នា! កម្មវិធីបន្ទាប់គឺការដើរបង្ហាញម៉ូតគ្រឿងពេជ្រសម្រាប់ដាក់ដេញថ្លៃ!! >> និយាយចប់MCដកខ្លួនចុះពីឆាក។ វាំងននពណ៌ក្រហមត្រូវបានទាញបើកឡើងបង្ហាញវត្តមានម៉ូដែលដ៏ស្រស់ស្អាតដើរចេញមកដោយគ្រងឈុតរាត្រីស្រមោលស អមអាមួយគ្រឿងពេជ្រខ្សែក ខ្សែដៃត្បូងភ្លឺជញ្ចែងជញ្ចាំង។ ម៉ូតខ្សែកពេជ្រតូចៗត្រូវបានដាក់ដេញថ្លៃសម្រាប់ភ្ញៀវដែលចូលរួម។

សំណងស្នេហ៍សាតាន😈💔// Hyunlix//🙌🏼(ចប់)Tempat cerita menjadi hidup. Temukan sekarang