ភាគ២០ ~ល្អក់កករ~

Start from the beginning
                                        

«មិចបានមកអង្គុយយំកណ្ដាលភ្លៀងដូចកូនក្មេងចឹង?»នរៈ សួរទៅមូរ៉ាកែវភ្នែកពោពេញទៅដោយមនោសញ្ចេតនា

    ឆ័ត្រក៏ធ្លាក់ពីដៃនាយនរៈ ព្រោះពេលគេនិយាយចប់ហើយមូរ៉ាក៏ស្ទុះទៅអោបគេទាំងទឹកភ្នែកនាងដែលហូរលាយជាមួយទឹកភ្លៀង។ នាយនរៈគេគ្មានអីធ្វើ ក្រៅពីលួងលោមនាងដោយអោបនាងវិញហើយក៏យកដៃអង្អែលក្បាលនាងថ្នមៗ គេមិនបាននិយាយអីទេព្រោះដឹងថាឥឡូវនេះមូរ៉ាកំពុងតែពិបាកចិត្ត បើកាន់តែនិយាយទៀតនាងកាន់តែពិបាកចិត្តទៀត។

«Skip»

     មូរ៉ាឥឡូវនេះ កំពុងអង្គុយនៅកៅអីមុខហាងលក់សម្លៀកបំពាក់មួយ ជាមួយសម្លៀកបំពាក់ថ្មីដែលនាយនរៈបានទិញឲ្យនាង។នាងអង្គុយជាមួយអារម្មណ៍មិននៅនឹងខ្លួន ទាល់តែនាយនរៈមកដល់ហៅនាងទើបនាងដឹងខ្លួនវិញ ហើយគេក៏បានហុចតែក្ដៅមួយកែវឲ្យនាង បន្ទាប់មកក៏អង្គុយជិតនាង៖

«ខ្ញុំមើលទៅនាងដូចជាប្លែកជាងពីមុន...»នរៈ

«មែនអ្ហែ...?»មូរ៉ា

«ចុះមុននេះមានរឿងអីមែនទេ?»នរៈ

«គ្មានរឿងអី...»មូរ៉ា

«ឈ្លោះគ្នាជាមួយថារ៉ាក់មែន?»នរៈ

«...»មូរ៉ា កែវភ្នែកទៅសម្លឹងមើលពែងតែដែលនាងកំពុងកាន់យ៉ាងស្ងប់ស្ងាត់ តែក្នុងចិត្តវិញកំពុងតែវិលវល់

«ថារ៉ាក់នៅក្មេង អញ្ចឹងប្រហែលជាពិបាកនិយាយគ្នាបន្តិច កុំពិបាកចិត្តអី បន្តិចទៀតគេនឹងយល់ខ្លួនឯងហើយ»នរៈ

«អត់ទេ ខ្ញុំទេដែលពិបាកនិយាយគ្នា  ព្រោះកន្លងមក ខ្ញុំគិតថាខ្ញុំបានបំពេញតួនាទីជាបងបានល្អណាស់ តែការពិតអត់ទេ បន្តិចក៏ខ្ញុំធ្វើមិនបានល្អដែរ ខ្ញុំយល់តែពីចិត្តខ្លួនឯង មិនស្ដាប់ហេតុផលគេ...ខ្ញុំ...(អួលដើមក)ខ្ញុំគ្រាន់តែអន់ចិត្តជាមួយខ្លួនឯងបន្តិចប៉ុណ្ណោះ!»មូរ៉ា និយាយទាំងអួលៗក្នុងទ្រូង

«មិចបានគិតចឹង?ខ្ញុំឃើញនាងធ្វើបានល្អណាស់តើ»នរៈ

«សិស្សច្បងមិនបាច់លួងលោមខ្ញុំទេ ខ្ញុំដឹងច្បាស់ខ្លួនឯង តាំងពីម៉ាក់ស្លាប់ទៅ ខ្ញុំខំធ្វើគ្រប់យ៉ាងដើម្បីឲ្យប្អូនបានរស់នៅស្រួល ខ្ញុំចង់ឲ្យគេមានអនាគតល្អជាងពេលនេះ ប៉ុន្តែការពិតខ្ញុំបែរជាគ្រប់គ្រងគេជ្រុលហួសហេតុទៅវិញ!ខ្ញុំមិនដឹងទេថាការដែលខ្ញុំធ្វើគឺរារាំងគេមិនឲ្យមានមិត្តថ្មី នេះប្រហែលជាខ្ញុំជាមនុស្សឯកាគ្មានអ្នកណានៅក្បែរទើប ខ្ញុំមិនចង់បានអ្នកណាមកក្បែរខ្ញុំទើបខ្ញុំមិនយល់អារម្មណ៍គេ ដែលគេត្រូវការមិត្តជាងការគ្រប់គ្រងរបស់ខ្ញុំ!»មូរ៉ា និយាយហើយក៏ដកដង្ហើមធំទាំងពិបាកចិត្ត

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now