ភាគ២០ ~ល្អក់កករ~

Start from the beginning
                                        

«...»មូរ៉ា បានត្រឹមតែឈរមើលខ្នងថារ៉ាក់ដែលកំពុងដើរចេញទៅ ទាំងមុខនាងក្រៀមក្រំ
________

     មេឃភ្លៀងក៏បានធ្លាក់ចុះមកស្រោចលើរាងកាយរបស់មូរ៉ាដែលអង្គុយដូចគ្មានព្រលឹងម្នាក់ឯង ព្រោះនាងកំពុងតែគិតដល់ពាក្យសម្ដីថារ៉ាក់និយាយមកកាន់នាង៖

“បងហត់ តែខ្ញុំក៏ចេះហត់ដែរ។បងស្អប់ប៉ា មិនចង់ជួបប៉ា តែមិនប្រាកដថាខ្ញុំដូចបងទេ!ពេលខ្ញុំឃើញប៉ាកូនគេនៅក្បែរគ្នា តើបងដឹងទេថាអារម្មណ៍ខ្ញុំយ៉ាងណា ដែលមានប៉ាដែរ តែមិនដែលបានជួបមុខគ្នា។ឥឡូវសូម្បីមនុស្សដែលខ្ញុំស្រឡាញ់ក៏បងមិនឲ្យខ្ញុំនៅក្បែរ បងចង់ឲ្យខ្ញុំតែលតោលគ្មានអ្នកក្បែររហូតដូចបងមែនទេ?”ពាក្យសម្ដីថារ៉ាក់ដែកមូរ៉ានឹកឃើញ នាងក៏សួរខ្លួនឯងដោយពោលក្នុងចិត្តថា៖

«គ្រប់យ៉ាងខ្ញុំធ្វើតើខ្ញុំកំពុងធ្វើអ្វីឲ្យប្រាកដ?ដើម្បីខ្ញុំឬដើម្បីប្អូនល្អ?មកពីខ្ញុំអាត្មានិយមពេកមែនទេ?ខ្ញុំស្អប់លោកលី ខ្ញុំមិនចង់ជួបគាត់ តែខ្ញុំភ្លេចគិតពីថារ៉ាក់ គេប្រាកដជាចង់ជួបលោកលី ចង់នៅក្បែរលោកលី ប៉ុន្តែខ្ញុំបែរជាហាមគេ ទើបគេមិនហ៊ានធ្វើអី ព្រោះគេខ្លាចខ្ញុំអន់ចិត្ត(ពោលដល់ត្រឹមនេះនាងក៏បន្ទាបដងខ្លួនហើយក៏យកដៃទាំពីរជ្រងសក់ឡើងរួចក៏ពោលបន្ត)ខ្ញុំពិតជាហួសហេតុណាស់មែនអ្ហែ?ខ្ញុំគិតតែពីអារម្មណ៍ឯង ដោយមិនគិតដល់អារម្មណ៍ប្អូន តើគេពិបាកចិត្តរាល់ថ្ងៃដោយសារខ្ញុំមែនទេ?តើខ្ញុំជាបងប្រភេទអី? ថារ៉ាក់...បងសុំទោស...»មូរា៉ ពោលដល់ត្រឹននេះក៏អោបក្បាលជង្អង់ រួចក៏យំយ៉ាងសោកសៅតែម្នាក់ឯង ក្នុងចិត្តនាងពេលនេះកំពុងតែបន្ទោសខ្លួនឯងគ្រប់យ៉ាង និងពោលពាក្យសុំទោសជាច្រើនដងនៅក្នុងចិត្ត

    ខណៈពេលដែលមានអារម្មណ៍តែលតោល កណ្ដោចកណ្ដែងម្នាក់ឯង នៅកណ្ដាលភ្ញៀងមេឃងងឹតសូន្យ ដូចជីវិតនាងពេលនេះនោះ ក៏ស្រាប់តែនាងមានអារម្មណ៍ថាខ្លួននាងលែងត្រូវទឹកភ្លៀងទៀត មេឃលែងភ្លៀងហើយឬ? នាងក៏ងើបមុខយឺតៗមកមើល ក៏ឃើញថានាយនរៈកំពុងឈរបាំងឆ័ត្រឲ្យនាង ទាំងបណ្ដោយឲ្យខ្លួនគេត្រូវទឹកភ្លៀង។

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now