«ឯងនិយាយថាម៉េចអម្បាញ់មិញនេះ?»មូរ៉ា ងាកមកសួរថារ៉ាក់ទាំងមុខមាំ ក្នុងចិត្តកំពុងតែឆេះ
«ខ្ញុំនិយាយថា ខ្ញុំមិនបែកគ្នាជាមួយសិស្សច្បងនភាទេ!»ថារ៉ាក់ ដំឡើងសំឡេង
«ល្អណាស់ ឥឡូវនេះឯងចេះតមាត់តំឡើងសំឡេងដាក់បង ដោយសារគាត់ទៀតអ្ហែ?ឯងត្រូវគាត់ពង្វក់បានហើយមែនទេ?»មូរ៉ា
«គ្មានអ្នកណាពង្វក់ខ្ញុំទេ គឺមានតែបង! ម្ងៃៗបងគិតតែពីបង្ខំខ្ញុំឲ្យរៀន ខ្ញុំចង់ធ្វើអ្វីតាមខ្លួនឯងស្រឡាញ់ក៏មិនបាន សូម្បីតែជំនាញខ្ញុំរៀន ក៏បងជាអ្នករើសហើយបង្ខំឲ្យខ្ញុំរៀនដែរ ខ្ញុំមិនមាត់មិនមែនបានន័យថាខ្ញុំមិនហត់ មិនមែនខ្ញុំសុទ្ធតែពេញចិត្តការចាត់ចែងរបស់បងទេ!»ថារ៉ាក់
«...»មូរ៉ា ហាក់ក្តុកក្តួលរកពាក្យនិយាយមិនចេញ ព្រោះមិនគិតថាថារ៉ាក់នឹងហ៊ាននិយាយបែបនេះមកកាន់នាង
«ខ្ញុំដឹងថាបងធ្វើការច្រើន បងហត់ បងលះបង់ច្រើនដើម្បីខ្ញុំ តែខ្ញុំក៏ចេះហត់ដែរ ពីមួយថ្ងៃទៅមួយថ្ងៃបងកាន់តែហួសហេតុ បងនិយាយថាខ្ញុំធំហើយ តែបងនៅតែចង់គ្រប់គ្រងខ្ញុំដូចខ្ញុំកូនក្មេងដដែល!»ថារ៉ាក់
«បងគ្រប់គ្រងជីវិតខ្ញុំតាំងពីតូចគ្រប់បែបយ៉ាង បងហាមនេះហាមនោះ សូម្បីតែប៉ាក៏បងមិនឲ្យខ្ញុំទាក់ទងជាមួយ បងស្អប់ប៉ាតែមិនប្រាកដថាខ្ញុំស្អប់ប៉ាមិនចង់ជួបប៉ាដូចបងទេ ខ្ញុំជាកូនក៏ចង់ប៉ានៅក្បែរដែរ បងដឹងថាពេលខ្ញុំឃើញប៉ាកូនគេជួបគ្នា ខ្ញុំច្រណែនគេប៉ុណ្ណាទេ? ទាំងដែលខ្ញុំមានប៉ាដែរ តែមិនដែលបានជួបគ្នា!»ថារ៉ាក់
«ឥឡូវនេះ សូម្បីតែមនុស្សដែលខ្ញុំស្រឡាញ់ក៏បងមិនឲ្យខ្ញុំទាក់ទង បងចង់ឲ្យជីវិតខ្ញុំតែលតោលគ្មានអ្នកណានៅក្បែរសោះរហូតដូចបងមែនទេ?»ថារ៉ាក់
«...»មូរ៉ា ឮសំណួរមួយឃ្លានេះហើយក៏សម្លឹងមើលមុខថារ៉ាក់ ទាំងខឹងផងអន់ចិត្តផង
«បងនភាគាត់ល្អជាមួយខ្ញុំ គាត់តែងតែលើកទឹកចិត្តខ្ញុំ ខ្ញុំនៅក្បែរគាត់មានអារម្មណ៍ថាជីវិតខ្ញុំដូចចាប់ផ្ដើមឡើងវិញ បើគាត់ចង់ពង្វក់ខ្ញុំ ក៏ខ្ញុំស្ម័គ្រចិត្ត!»ថារ៉ាក់ និយាយហើយក៏ដើរចេញពីផ្ទះបាត់ ទុកឲ្យមូរ៉ានាងនៅក្រៀមក្រំតែម្នាក់ឯង
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ២០ ~ល្អក់កករ~
Start from the beginning
