ភាគ២០ ~ល្អក់កករ~

Start from the beginning
                                        

    មូរ៉ានាងក៏ទៅគោះទ្វារបន្ទប់ថារ៉ាក់ ទាំងក្នុងចិត្តកំពុងខឹង។ពេលថារ៉ាក់បើកទ្វារមក នាងក៏សួរគេយកតែម្ដង៖

«ឯងទាក់ទងជាមួយសិស្សច្បងនភាតាំងពីពេលណា?»មូរ៉ា

«បងកំពុងនិយាយពីអី?»ថារ៉ាក់ សួរធ្វើដូចមិនដឹងរឿងអី ទាំងក្នុងចិត្តកំពុងភ័យ

«បងសួរថាឯងទាក់ទងជាមួយសិស្សច្បងនភាតាំងពីពេលណា?!»មូរ៉ា តំឡើងសំឡេងសួរទៅកាន់ថារ៉ាក់

«...»ថារ៉ាក់

«កាលដែលឯងមិនដែលសូវនៅផ្ទះ ប្រាប់បងថាទៅធ្វើHomeworkនៅផ្ទះមិត្តភក្តិ ការពិតឯងទៅជួបគាត់?តើឯងកំពុងគិតអីហាស?កុំប្រាប់ថាឯងរៀនមិនចូល រៀនធ្លាក់ពិន្ទុអីនឹងក៏ដោយសាររវល់នឹកនាគាត់?ឥឡូវនេះឯងចេះកុហកបងទៀតអ្ហែ?»មូរ៉ា

«គឺមិនមែនទេ...»ថារ៉ាក់ ប្រកែកទាំងទឹកមុខពិបាក

«ឥឡូវឯងនិយាយមើល ថាវាយ៉ាងមិច?»មូរ៉ា

«...»ថារ៉ាក់ នៅតែអោនមុខចុះមិននិយាយស្ដី ពេលមានឱកាសបកស្រាយតែខ្លួនគេបែរជាមិនមានអ្វីនិយាយ

«នេះឯងទាក់ទងគ្នាមិនទាន់បានប៉ុន្មានផង ឯងបណ្ដោយខ្លួនដល់ថ្នាក់នឹងមែនទេ?ឯងគិតថាមនុស្សដូចសិស្សច្បងនភាស្រឡាញ់ឯងពិតអ្ហែ?»មូរ៉ា

«...»ថារ៉ាក់

«គាត់ជាព្រាននារី សង្សារគាត់រាប់ភ្លេច គាត់ទាក់ទងគេដើម្បីលេងសើចគ្រប់តែគ្នា មិនលើសពី៣ខែទេគឺគាត់សុំគេបែកទៅរកថ្មីហើយ នេះឯងជឿសម្ដីផ្អែមល្ហែមរបស់គាត់?ហើយបណ្ដោយខ្លួនចឹង ទាំងដែលដឹងហើយថាជិតប្រឡងបាក់ឌុប?ឯងធំហើយណា ម៉េចបានមិនចេះគិតឲ្យវែងឆ្ងាយចឹង?»មូរ៉ា

«...»ថារ៉ាក់

«នេះឯងគ្មានពាក្យនិយាយទេអ្ហែ?បើគ្មានទេ ឆាប់ទៅបែកគ្នាជាមួយគាត់ទៅ ហើយប្រឹងរៀនឡើងវិញ! បងអាចបំភ្លេចដូចមិនបានដឹងរឿងបាន»មូរ៉ា និយាយហើយក៏ដើរចេញបានបន្តិច ថារ៉ាក់ក៏ស្រាប់តែនិយាយមកនាង

«ខ្ញុំមិនបែកជាមួយគាត់ទេ!»ថារ៉ាក់ ហាក់ក្លាហាននិយាយជាមួយមូរ៉ា ព្រោះគេមើលទៅក៏ដូចជាខឹងជាមួយនាងដែរ

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now