«ខ្ញុំប្រាប់ហើយថាខ្ញុំខ្លាច ហេតុអីសិស្សច្បងបង្ខំខ្ញុំ?!»មូរ៉ា និយាយទាំងទឹកមុខពិបាក
«នាងគិតថាកាលដែលទៅអង្គុយខាងក្រៅជួបមនុស្សមិនស្គាល់មុខជារឿងល្អមែនទេ?មនុស្សឥឡូវគួរឲ្យខ្លាចនិងសាហាវជាងខ្មោចទៅទៀត នាងមិនដឹងទេអ្ហ៎ែស?»នរៈ ភ្លេចខ្លួនក៏និយាយតំឡើងសំឡេងដាក់មូរ៉ាធ្វើឲ្យនាងកាន់តែអន់ចិត្តទៀត
«ត្រូវហើយ មនុស្សឥឡូវមិនត្រឹមតែគួរឲ្យខ្លាចទេថែមទាំងគួរឲ្យស្អប់ខ្លាំងទៀតផង គឺដូចសិស្សច្បងចឹង!»មូរ៉ា និយាយទាំងខឹងទៅនាយនរៈហើយក៏បែរខ្លួនរកដើរចូលផ្ទះវិញ ប៉ុន្តែស្រាប់តែឃើញស្រមោលជារូបរាងមនុស្សស្រីម្នាក់កំពុងដើរមករកនាង
មូរ៉ាឃើញចឹងនាងបើកភ្នែកធំៗគាំងនិយាយអីមិនចេញទេ បានត្រឹមតែឈរគាំងនៅមួយកន្លែង រឿងខឹងទុកមួយលែក។ពេលស្រមោលនោះដើរមកកាន់តែជិតដល់នាង នាងក៏បានឃើញមកសស្លេកដូចជាខ្មោច នាងក៏ទប់ចិត្តលែងបានក៏ស្រែកទាំងខ្លាចរួចរត់ទៅអោបនាយនរៈជាប់ដូចកាលឃើញជីងចក់។នាយនរៈភ្លាមៗគេក៏ធ្វើអីមិនត្រូវដែរ ព្រោះក្នុងចិត្តកំពុងច្របូកច្របល់។
ឯមូរ៉ាវិញនាងមិនគិតអីទេ គិតតែពីបិទភ្នែកយំអោបនាយនរៈ តែយំនឹងយំគ្មានចេញទឹកភ្នែកទេ។តែថាក៏ដាច់ចង្វាក់វិញដោយសារតែអ្នកដែលនាងឃើញនេះមិនមែនជាខ្មោចទេ គឺជាអ៊ុំស្រីអ្នកជិតខាងនាងម្នាក់ទៀត ដែលមានបំណងចង់មកអើតមើលផ្ទះមូរ៉ាព្រោះថារ៉ាក់ពឹងឲ្យគាត់មកមើលមូរ៉ា៖
«ក្មួយ...ស្រែកធ្វើដូចឃើញខ្មោច អ៊ុំជាមនុស្សទេតើ!»
«ហីយ៉ា...អ៊ុំខ្ញុំខ្លាចសឹងស្លាប់ទៅហើយ ម៉េចបានលាបម្សៅសពេញមុខហើយដើរទាំងមិនកាន់ពិលអញ្ចឹង នៅស្លៀករ៉ូបសទៀត!»មូរ៉ា
«មកពីអ៊ុំខ្ជិលកាន់ពិលព្រោះផ្ទះអ៊ុំនៅជិតផ្ទះឯងដែរ ហើយណាមួយម្សៅនេះកូនអ៊ុំទិញផ្ញើមកពីកូរ៉េលាបពេលយប់ចឹងបានឆាប់ស្អាត!»អ៊ុំអ្នកជិតខាងនិយាយបណ្ដើរសើចបណ្ដើរ មិនដឹងទេថាគ្នានេះខ្លាចចង់ងាប់
«ហើយអ៊ុំមករកខ្ញុំមានការអី?»មូរ៉ា លែងខ្លាចទៅជាអស់សំណើចជាមួយអ៊ុំអ្នកជិតខាងវិញ
KAMU SEDANG MEMBACA
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fiksi Penggemarធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ១៧ ~ស្រពិចស្រពិល~
Mulai dari awal
