ភាគ១៧ ~ស្រពិចស្រពិល~

Start from the beginning
                                        

«អ៎...គម្រោងខុសគ្នា ទើបមិនទៅជាមួយ!»នរៈ និយាយធ្វើដូចមែនទែន ទាំងដែលការពិតគេទៅប្រាប់មិត្តគេថាគេមានការសំខាន់មិនបានទៅជាមួយពួកគេសោះ

«អ៎...ចុះសិស្សច្បងមិនទៅផ្ទះទេហ៎េស?»មូរ៉ា

«ទៅ!តែចាំជូននាងទៅផ្ទះសិន!»នរៈ

«ប្រាប់ហើយថាមិនទៅទេ!»មូរ៉ា និយាយទាំងចងចិញ្ចើមមិនសប្បាយចិត្តព្រោះថានាយនរៈកំពុងបង្ខំនាងទាំងដែលនាងមិនចង់ធ្វើ

ប៉ុន្តែទោះនាងចង់មិនចង់ក៏ដោយ ក៏នាយនរៈនៅតែនាំនាងមកផ្ទះវិញទាល់តែបាន។នៅផ្លូវដើរមកជិតដល់ផ្ទះរបស់មូរ៉ា នាយនរៈក៏បាននិយាយលេងដើម្បីឲ្យនាងឈប់ផ្ដោតទៅលើការខ្លាចខ្មោចទៀត៖

«មូរ៉ា ខ្ញុំមានល្បងប្រាជ្ញាមួយចង់ឲ្យនាងទាយ»នរៈ

«ល្បងប្រាជ្ញាអី?»មូរ៉ា សួរទាំងមិនចាប់អារម្មណ៍ព្រោះរវល់តឺខ្លាច»មូរ៉ា

«ដោយសារនាងកំពុងរៀនអង់គ្លេស អញ្ចឹងល្បងប្រាជ្ញានៅពាក់ព័ន្ធនឹងភាសាអង់គ្លេស ប៉ុន្តែវាមិនមែនជាពាក្យពិបាកទេ»នរៈ

«ចឹងសិស្សច្បងសាកនិយាយមក»មូរ៉ា ហាក់ចាប់អារម្មណ៍

«មានប្រយោគមួយឃ្លា ដែលមានបីពាក្យ ពាក្យទី១ជាអក្សរ I ឯពាក្យចុងក្រោយជាពាក្យYou ចំណែកពាក្យនៅកណ្ដាលមាន៤តួអក្សរ តែគេឲ្យមកតែ២តួអក្សរទេគឺផ្ដើមអក្សរLចុងក្រោយអក្សរEនាងគិតថាអក្សរ២តួកណ្ដាលជាអក្សរអី?»នរៈ

មូរ៉ាស្ដាប់ហើយក៏ស្ងាត់គិតមួយសន្ទុះ ទើបនាងឆ្លើយមកទាំងមិនច្បាស់៖

«I Life You?»មូរ៉ា

«...»នរៈ គាំងនិយាយអីលែងចេញព្រោះចម្លើយនេះខុសពីចម្លើយពិតឆ្ងាយណាស់

«ពិតជាល្ងង់មែន!»នរៈ និយាយហើយក៏ដើរទៅចោលមូរ៉ា

«អញ្ចឹងជាពាក្យអីវិញ?»មូរ៉ា រត់ទៅតាមសួរ

«ខ្ញុំឲ្យនាងទាយ នាងត្រូវតែរកចម្លើយមកខ្លួនឯង»នរៈ

(មោះៗណាគេដឹងថាពាក្យដែលត្រឹមត្រូវជាពាក្យអី? ទាយត្រូវឲ្យកាដូរ🥲🌚)
_______

ពេលមកដល់មុខផ្ទះមូរ៉ានាងគ្រាន់តែក្រឡេកឃើញផ្ទះអ្នកជិតខាងនាង នាងភ័យឡើងរឹងខ្លួនទៅហើយ តែនាយនរៈនៅតែដេញនាងឲ្យចូលផ្ទះ៖

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now