ភាគ១៧ ~ស្រពិចស្រពិល~

Beginne am Anfang
                                        

«សិស្សច្បង?មិចសិស្សច្បងនៅទីនេះ?»មូរ៉ា ងាកសួរទៅនាយនរៈទាំងភ្ញាក់ផ្អើល

«ខ្ញុំទេដែលត្រូវសួរនាង យប់ហើយមិចបានមកអង្គុយនៅទីនេះចឹង?»នរៈ សួរទាំងចិញ្ចើមទៅមូរ៉ាទឹកមុខខឹងផងបារម្ភផងដែលយប់ស្ងាត់ឃើញនាងមកអង្គុយម្នាក់ឯងបែបនេះ

«សិស្សច្បងក៏ដឹង ថានៅក្បែរផ្ទះខ្ញុំមានមនុស្សទើបស្លាប់ ហើយថ្ងៃនេះថារ៉ាក់ក៏មិនបាននៅផ្ទះដែរ ចំណែកជំទាវមិត្តខ្ញុំទាំងពីរនាក់វិញគ្មានម្នាក់ណាពឹងបានទេ ខ្ញុំមិនហ៊ាននៅផ្ទះក៏ចេញមកក្រៅទៅ!»មូរ៉ា មិនលាក់លៀមក៏និយាយទាំងមុខស្ងួតប្រាប់នាយនរៈ

«នាងខ្លាចខ្មោចអ្ហ៎ែ?»នរៈ

«ខ្មោចអ្នកណាមិនខ្លាច!»មូរ៉ា

«នាងខ្លាចខ្មោច តែនាងដែលឃើញខ្មោចផ្ទាល់ភ្នែកម្ដងអត់?»នរៈ

«(ស្ទាក់ស្ទើមុននឹងឆ្លើយ)មិនដែលទេ...តែខ្ញុំធ្លាប់ឃើញក្នុងរឿង ហើយក៏ធ្លាប់ស្ដាប់បទពិសោធជួបពិតៗពីគេដែលធ្លាប់ជួបដែរ»មូរ៉ា

«ពិតជាក្មេងមែន!ឆាប់ទៅផ្ទះទៅ គ្មានខ្មោចណាមកលងនាងទេ!»នរៈ

«អត់ទេ!ខ្ញុំមិនទៅទេ!»មូរ៉ា ប្រកែកទាំងមុខយ៉ាងមានះព្រោះតែខ្លាច

នៅពេលនោះមិត្តភក្តិដែលដើរមកជាមួយនាយនរៈក៏ហៅនាយនរៈ ឲ្យប្រញាប់ទៅវិញ មូរ៉ាឃើញចឹងក៏និយាយលេងៗដេញឲ្យនាយនរៈទៅរកមិត្តគេវិញទៅមិនបាច់ខ្វល់ពីនាងទេ នាយនរៈក៏ទៅមែន ចំណែកមូរ៉ាមុននេះដេញគេទៅ ដល់ពេលគេទៅតាំងមកអង្គុយធ្វើមុខក្រៀមក្រំអន់ចិត្តអង្គុយរអ៊ូតែម្នាក់ឯង៖

«ឲ្យទៅក៏ទៅមែន ប្រហែលជាគាត់មិនបានចាប់អារម្មណ៍លើខ្ញុំមែនហើយ ព្រោះបើគាត់ចាប់អារម្មណ៍ខ្ញុំគាត់ប្រាកដជាមកវិញ...?!»មូរ៉ា និយាយចប់មិនទាន់ស្រួលបួលផងក៏ឃើញនាងនរៈមកអង្គុយក្បែរនាង

«កើតអី?ធ្វើមុខដូចភ្ញាក់ផ្អើលម្លេះ?»នរៈ សួរទៅមូរ៉ាទាំងធ្វើធម្មតាបន្ទាប់ពីឃើញមូរ៉ានាងសម្លឹងមកគេទាំងខ្សែភ្នែកភ្ញាក់ផ្អើល

«មិចសិស្សច្បងមកវិញ?សិស្សច្បងមិនទៅជាមួយ...(នាយនរៈនិយាយកាត់)»មូរ៉ា

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Wo Geschichten leben. Entdecke jetzt