ភាគ១៧ ~ស្រពិចស្រពិល~

Start from the beginning
                                        

«ខ្ញុំមិនដឹងទេ តែខ្ញុំឃើញគាត់ ខ្ញុំពិតជាអាណិតគាត់មែន ណាមួយគាត់ក៏គ្មានផ្ទះនៅដែរឥឡូវនេះ បើអាចឲ្យគាត់មកនៅផ្ទះជាមួយពួកយើងបានទេ?យ៉ាងណាគាត់ក៏ជាប៉ាយើងដែរ!»ថារ៉ាក់

«បាន ឲ្យគាត់នៅចុះ តែយើងចេញ!»មូរ៉ា

ថារ៉ាក់ឮឃ្លាដំបូងរៀងរំភើបតែដល់ពេលឮឃ្លាចុងក្រោយក៏ហាស្ដីមិនចេញ ព្រោះគេមិចនឹងអាចឲ្យមូរ៉ាចេញពីផ្ទះនឹងទៅ។ម្ខាងជាប៉ាបង្កើតដែលបងស្រីនិយាយថាជាមនុស្សអាក្រក់រហូតមកតែខ្លួនគេមិនដឹងពីចរឹកគាត់ថាអាក្រក់មែនឬអត់ ក្នុងចិត្តក៏ចង់មានប៉ាមកនៅក្បែរដូចគេ ម្ខាងទៀតជាបងស្រីបង្កើតដែរ ដែលប្រៀបដូចជាម្ដាយមើលថែគេតាំងពីក្មេង ទោះពេលខ្លះនាងតឹងរ៉ឹង មិនសមហេតុផល តែនាងធ្វើគ្រប់យ៉ាងដើម្បីតែឲ្យគេបានសុខសប្បាយ។គេពិតជាពិបាកជ្រើសខ្លាំងណាស់។
_______

នាពេលយប់ដ៏ស្ងាត់មូរ៉ានៅអង្គុយកាត់វីដេអូតែម្នាក់ឯងនៅក្នុងបន្ទប់ ក៏ស្រាប់តែឮសំឡេងឆ្កែលូយ៉ាងគ្រលួច ធ្វើឲ្យនាងមានអារម្មណ៍ថាខ្លាចព្រោះនាងជាមនុស្សដែលខ្លាចខ្មោចបំផុត ហើយនៅជិតផ្ទះមានអ្នកទើបស្លាប់ទៀតកាន់តែធ្វើឲ្យនាងនៅមិនសុខ។ ចៃដន្យអីថារ៉ាក់ក៏មិនទាន់មកផ្ទះទៀត នាងក៏ប្រញាប់ទាញទូរស័ព្ទខលទៅគេ តែថាថារ៉ាក់គេមិនបានមកផ្ទះទេថ្ងៃនេះក៏ព្រោះតែគេនៅគេងផ្ទះមិត្តភក្តិគេដើម្បីធ្វើលំហាត់ជុំគ្នា។

មូរ៉ានាងក៏មិនហ៊ានបង្ខំឲ្យគេមកដែរព្រោះខ្លាចប្អូនខាតរៀន ក៏ខលទៅមិត្តភក្តិនាងម្ដង តែថាខលចូលតែលីកានោះទេ ឯណានីខលយ៉ាងណាក៏មិនលើកដែរ។ចំណែកលីកាទោះខលចូលក៏នាងមិនបានមកដែរព្រោះនាងមានរវល់នៅផ្ទះដែរ នាងបានត្រឹមតែនិយាយលួងលោមកុំឲ្យមូរ៉ាខ្លាចតែប៉ុណ្ណឹង។

ចុងក្រោយគ្មានជម្រើសបើនៅក្នុងផ្ទះនៅមិនសុខដដែល មូរ៉ានាងក៏សម្រេចចិត្តទៅខាងក្រៅទាំងយប់ តែនាងមិនដឹងទៅណាទេព្រោះគ្រាន់តែចង់ចេញឲ្យផុតពីផ្ទះ ព្រោះនៅយូរៗអាចខ្លាចទាល់តែជ្រុះសក់ក៏ថាបាន។

«មូរ៉ា...»នរៈ

មូរ៉ានាងអង្គុយសុខៗក៏ឮសំឡេងគេហៅឈ្មោះនាងនៅជិតៗនាង ពេលងាកទៅមើលទើបដឹងថាជានាយនរៈ។

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now