ភាគ១៦ ~ជនទី៣បានកកើតឡើង~

Mulai dari awal
                                        

«មិនមែនដើម្បីគាត់ម្នាក់ទេ ក៏ដើម្បីFanយើងដែរ!»មូរ៉ា និយាយហើយក៏យកទឹកមកផឹកទាំងទឹកមុខបញ្ជាក់ថានាងកំពុងកុហក

«តិចសិស្សច្បងនរៈស្រឡាញ់ឯងទៅ?!»លីកា

គ្រាន់តែស្ដាប់ឮលីកានិយាយហើយមូរ៉ាក៏ព្រួសទឹកដែលកំពុងផឹកចេញមកវិញទាំងអស់ ឯណានីក៏ងាកមកមើលមុខនាងទាំងសង្ស័យទៀត មូរ៉ានាងក៏និយាយ៖

«ផ្ដេសផ្ដាសពេកហើយ មិចនឹងអាចទៅរួចទៅ!»មូរ៉ា និយាយទាំងគេចភ្នែកចេញពីពួកគេ

«យើងក៏គិតដូចលីកាដែរ ព្រោះថាបើគិតពីទំនាក់ទំនងឯងនិងសិស្សច្បងនរៈទោះឯងស្លាប់ក៏គាត់មិនដល់ថ្នាក់យំចឹងដែរ មនុស្សប្រុសណាមិនងាយសម្រក់ទឹកភ្នែកទេឲ្យអ្នកណាឃើញទេ បើគេសម្រក់ទឹកភ្នែកនៅចំពោះមុខឯង បញ្ជាក់ថាគេស្រឡាញ់ឯងអស់ពីចិត្តហើយ!»ណានី

«ត្រូវហើយ!»លីកា បន្ទរ

«តែពេលនឹងគាត់និយាយថាស្ដាយក្រោយព្រោះគាត់បានស្ដីឲ្យខ្លាំង...(ណានីនិយាយកាត់)»ណានី

«ហើយឯងជឿដែរហី?នេះគ្រាន់តែជាពាក្យដោះសារគេចេះតែនិយាយៗទេ!»ណានី

«ពាក្យដោះសារចឹងៗ មនុស្សល្ងង់ទើបជឿ!»លីកា និយាយតគឺដូចដៀលមូរ៉ាបន្ថែមចឹង ចឹងបានថាមនុស្សមិនសូវនិយាយ និយាយម្ដងឈ្នះអស់មារសត្រូវ

«...»មូរ៉ា មិនមាត់ចាប់ផ្តើមគិតពីពាក្យដែលណានីនិងលីកានិយាយ
______

«អូហូលោកនរៈ កាលដែលស្ទុះប្រញាប់ប្រញាល់ចេញពីហាងនឹងព្រោះតែប្រញាប់ទៅជួបសង្សារទេឬ?»រតនា និយាយទៅនាយនរៈដែលអង្គុយលើកៅអីអានសៀវភៅនៅក្នុងហាងគេ

«ស្អី?មើលដែរមើរ!»នភា ស្ដាប់ឮនាយរតនានិយាយហើយហេតុតែចង់ដឹងរឿងក៏ឆក់ទូរស័ព្ទពីដៃនាយរតនាមកមើល មើលហើយក៏ចាប់ផ្ដើមបាញ់នាយនរៈម្ដងទៀត

«អ៊ីន៎ែៗ ថាហើយថា ការពិតស្នេហាPrivateសោះ អញ្ចឹងបានឃើញហួងហែងណាស់!»នភា និយាយហើយក៏សើចតិចៗជាមួយនាយរតនា

ឯនាយនរៈដែលមិនបានបើកទូរស័ព្ទមើល គឺមិនដឹងថាពួកគេទាំងពីរនេះចង់និយាយពីអីនោះទេ អញ្ចឹងហើយគេក៏សួរ៖

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Tempat cerita menjadi hidup. Temukan sekarang