«នរៈ កូនស្គាល់អាឈីដែរមែនទេ?»អ្នកស្រីណាលីន
«គឺ...គឺស្គាល់!»នរៈ តបទាំងស្ទាក់ស្ទើ
«ពិតមែនហ៎េស?ចឹងកូនអាចហៅនាងមកញ៉ាំបាយផ្ទះយើងបានទេ?ម៉ាក់ចង់ជួបនាងផ្ទាល់!»អ្នកស្រីណាលីន និយាយទាំងញញឹមសប្បាយចិត្ត
«ដូចមិនកើតទេម៉ាក់ ព្រោះខ្ញុំនិងនាងមិនជិតស្និទ្ធគ្នាទេ ឲ្យខ្ញុំទៅហៅនាងមកញ៉ាំបាយផ្ទះយើងយ៉ាងមិចកើត!»នរៈ តបទាំងធ្វើខ្លួនមិនត្រូវ
អ្នកស្រីណាលីនរកនិយាយតទៀតតែនាយនរៈក៏និយាយបន្លប់ហើយក៏ ដើរគេចទៅក្រៅបាត់ទៅ ធ្វើឲ្យអ្នកស្រីណាលីនឆ្ងល់នឹងគេមែនទែន ថាគេកើតគេមិចបានប្លែកៗចឹង ព្រោះធម្មតានិយាយអីក៏គេមិនមានប្រតិកម្មបែបនេះដែរ។
______
•មហាវិទ្យាល័យ
បន្ទាប់ពីឈប់អស់មួយសប្តាហ៍ជាង មូរ៉ាក៏វិលត្រឡប់មករៀនវិញ ហើយនាងក៏ត្រូវឈឺក្បាលលែងបានដេកទៀតព្រោះ Assignment គរដូចភ្នំ តែក៏មានមិត្តៗនាងជួយធ្វើផងដែរ។នៅពេលកំពុងធ្វើAssignment ណានីនិងលីកាក៏សួរនាំពីមូរ៉ា៖
«នេះឯងត្រូវរបួសតែប៉ុណ្ណឹងពិតមែនឬអត់?»លីកា
«អឺ ពិតតើ ការពិតទៅយើងអាចមករៀនបានភ្លាមៗបន្ទាប់ពីចេញពីពេទ្យ ប៉ុន្តែប្អូនយើងវាគំរាមយើងបើយើងមកវានឹងខឹងយើង ក៏ធ្វើតាមវាម្ដងទៅ ណាមួយខ្ជិលដែរ!»មូរ៉ា និយាយហើយក៏សើច
«បើចឹងល្អហើយ!យើងពេលឃើញផេកមួយនោះផុស យើងភ័យឡើងចង់យំ ព្រោះស្មានថាឯងស្លាប់មែន ដោយសារបាត់ដំណឹងឯងឈឹង!»ណានី
«ឯងគិតងាយម្លេះ យើងកម្មច្រើនសឹងអីមិចនឹងស្លាប់លឿនយ៉ាងនេះនោះ!»មូរ៉ា
«ត្រូវហើយ យើងដឹងថាឯងLiveលើកនេះមិនមែនគ្រាន់តែចង់បកស្រាយឲ្យFan Fanឯងឈប់សង្ស័យពីរឿងនេះទេ ឯងប្រាកដជាមានគោលបំណងផ្សេង!»ណានី
មូរ៉ាក៏និយាយរៀបរាប់ពីប្រតិកម្មរបស់នាយនរៈនៅពេលនាងជួបគេនៅថ្ងៃមុន មកប្រាប់ណានីនិងលីកាទាំងអស់។ហើយពួកគេរហ័សមែនទែន ប្រាប់ភ្លាមគិតចេញហេតុផលភ្លាម៖
«អញ្ចឹង ឯងបកស្រាយដើម្បីឲ្យសិស្សច្បងនរៈស្ងប់ចិត្ត?»ណានី
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ១៦ ~ជនទី៣បានកកើតឡើង~
Start from the beginning
