ឯមូរ៉ាពេលមកវិញឃើញបង្អួចបិទនាងក៏គិតថានាងភ្លេចបើកបង្អួចទើបក្នុងផ្ទះមានអារម្មណ៍ថាហប់ ឯនាយនរៈហាមមិនទាន់នោះទេ មូរ៉ានាងក៏ទៅបើកបង្អួចរួចបាត់។
មូរ៉ានាងក៏ស្រែកចាចពេញផ្ទះ បន្ទាប់ពីនាងក្រឡេកទៅឃើញជីងចក់វាកំពុងទំនៅលើដើមផ្កាជិតបង្អួចនោះ ឯនាយនរៈក៏ប្រញាប់ក្រោកទៅមើលធ្វើឲ្យមូរ៉ាក៏ស្ទុះមកអោបកគេដោយជើងក៏កៀវចង្កេះគេជាប់ គេក៏ស្រឡាំងកាំង ស្របពេលបេះដូងនាយក៏លោតញាប់ ចំណែកមូរ៉ានាងនិយាយទាំងភ័យញ័រខ្លួនប្រាប់ឲ្យនាយនរៈដេញជីងចក់នោះចេញ។ឯជីងចក់នោះក៏ដូចចិត្តទៀតមិនទាន់បានដេញផងក៏រត់ទៅបាត់ នាយនរៈឃើញចឹងក៏លួងលោមនាងប្រាប់ថាជីងចក់ទៅបាត់ហើយ។
ចំពេលនោះថារ៉ាក់ក៏បានបើកទ្វារចូលមក ហើយឃើញបងស្រីខ្លួនកំពុងតែអោបកគេជាប់ គេក៏សួរ៖
«អ្នកទាំងពីរធ្វើអីនឹង?»ថារ៉ាក់
មូរ៉ាឮចឹងក៏ងាកមើលមុខថារ៉ាក់ហើយក៏ងាកមើលមុខនាយនរៈហើយនាងក៏ទើបតែដឹងថានាងក៏កំពុងតែអោបនាយនរៈ ពួកគេក៏សម្លឹងមុខគ្នាទៅវិញទៅមុខ ដោយការអៀនរៀងខ្លួន។
_______
នាយនរៈដើរចូលមកក្នុងផ្ទះក៏ឃើញម៉ាក់របស់គេកំពុងតែញញឹមមើលទៅទូរស័ព្ទ គេក៏ដើរទៅជិតរួចក៏សួរ៖
«ម៉ាក់ មើលអីនឹង ញញឹមស្រស់ម្លេះ?»នរៈ
«អរ ម៉ាក់មើលអាឈីនិយាយបកស្រាយពីព័ត៌មានដែលថានាងស្លាប់ ការពិតទៅនាងមិនបានស្លាប់នោះទេ ចឹងបានថាព័ត៌មានឥឡូវពិបាកទុកចិត្តមែន ដើម្បីលុយចេះយកជីវិតគេមកលេងសើចចឹងកើត សំណាងហើយអាឈីជាមនុស្សមិនប្រកាន់ បើអ្នកផ្សេងគេប្ដឹងអស់គូទខោមិនខាន!»អ្នកស្រីណាលីន
«...»នរៈ មិនមាត់ព្រោះកំពុងតែមើលវីដេអូដែលមូរ៉ាកំពុងតែនិយាយបកស្រាយ ឯអ្នកស្រីណាលីនក៏និយាយបន្ត
«ម៉ាក់ខំតែពិបាកចិត្ត ព្រោះម៉ាក់ឃើញក្មេងម្នាក់នេះមានអារម្មណ៍ថាស្រឡាញ់និងអាណិតតាំងពីដំបូង»អ្នកស្រីណាលីន និយាយហើយក៏ក្រឡេកមើលនាយនរៈព្រោះដូចមិនឮមាត់កអីសោះ ហើយក៏ឃើញគេកំពុងមើលវីដេអូមូរ៉ាទាំងយកចិត្តទុកដាក់ ធ្វើឲ្យគាត់ក៏កើតចិត្តសង្ស័យ
STAI LEGGENDO
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ១៦ ~ជនទី៣បានកកើតឡើង~
Comincia dall'inizio
