«សិស្សច្បង នេះសិស្សច្បងជឿលើpostទាំងអស់នោះដែរហី?បើខ្ញុំស្លាប់មែនមិត្តភក្តិខ្ញុំពួកវាមិនមែនទៅរៀនធម្មតាចឹងទេ!»មូរ៉ា
«...»នរៈ
ឮមូរ៉ានិយាយចឹងនាយនរៈក៏នឹកឃើញទៅ ព្រោះថាប៉ុន្មានថ្ងៃដែលមិនឃើញមូរ៉ាទៅរៀននឹងគេពិតជានៅឃើញលីកានិងណានីទៅរៀនធម្មតាមែន ប្រហែលជាគេស្លន់ពេកទើបមិនបានគិត។
«ហើយមិចបានជាសិស្សច្បងចាំបាច់យំដែរ ព្រោះខ្ញុំជាអ្នកស្គាល់គ្នាជាមួយសសិស្សច្បងមែន តែគ្មានទំនាក់ទំនងអីដែលត្រូវធ្វើឲ្យសិស្សច្បងយំស្ដាយស្រណោះទេ?»មូរ៉ា
នាយនរៈឮសំណួរមូរ៉ាហើយក៏រៀងអាក់បន្តិចដែរ ព្រោះមិនដឹងឆ្លើយថាមិច ដល់បានបន្តិចទើបឆ្លើយចេញ៖
«គឺថ្ងៃនោះខ្ញុំថាឲ្យនាងខ្លាំងនូវពាក្យមិនសម ខ្ញុំគិតថានាងប្រាកដជាពិបាកចិត្តទើបចង់មកសុំទោស តែក៏ស្រាប់តែទទួលដំណឹងថានាងស្លាប់ ខ្ញុំកាន់តែមានអារម្មណ៍ថាខុស!»នរៈ
«ត្រូវហើយ ថ្ងៃខ្ញុំពិតជាអន់ចិត្តនឹងសិស្សច្បងណាស់ តែក៏គិតឡើងវិញ ថ្ងៃនោះប្រហែលជាសិស្សច្បងអារម្មណ៍មិនល្អ ហើយសិស្សច្បងនិយាយសុទ្ធតែត្រូវ ចឹងខ្ញុំគ្មានអីត្រូវខឹងសិស្សច្បងទេ!»មូរ៉ា និយាយទាំងញញឹម
«ខ្ញុំពិតជាសុំទោសនាងមែន ខ្ញុំគ្មានចេតនាឲ្យនាងពិបាកចិត្តចឹងទេ!»នរៈ
«ខ្ញុំថាហើយ ខ្ញុំមិនខឹងសិស្សច្បងទេ សិស្សច្បងឈប់គិតច្រើនទៀតទៅ!»មូរ៉ា
និយាយគ្នាត្រូវហើយ មូរ៉ាក៏ទៅយកមេរៀនអង់គ្លេសមកឲ្យនាយនរៈជួយពន្យល់ព្រោះគេមកដល់ផ្ទះចឹងហើយកុំឲ្យខាត។ស្របពេលកំពុងចាំមូរ៉ាមកវិញ នាយនរៈគេក៏ក្រឡេកទៅឃើញជីងចក់នៅលើជញ្ចាំងក្បែរបង្អួច គេក៏ប្រញាប់យកដៃទៅខ្ទប់បិទលើជីងចក់នោះស្របពេលមូរ៉ាក៏ចុះមកល្មម។
«សិស្សច្បងធ្វើអីនឹង?»មូរ៉ា សួរព្រោះតែឃើញនាយនរៈដូចជាចម្លែក
«គឺឃើញផ្កានៅមុខផ្ទះនាងស្អាតក៏ចង់ឈរមើលបន្តិច!»នរៈ ឆ្លើយទាំងភ័យបុកពោះ
«អរតាមសម្រួលចឹង ខ្ញុំទៅក្រោយមួយភ្លែតសិន!»មូរ៉ា និយាយហើយក៏ដើរទៅក្រោយបាត់ ឯនាយនរៈក៏ប្រញាប់ចាប់ជីងចក់នោះទម្លាក់ទៅតាមបង្អួចហើយក៏ទាញបង្អួចបិទរួចដើរមកតុវិញ
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ១៦ ~ជនទី៣បានកកើតឡើង~
Start from the beginning
