ភាគ១៥ ~ជ្រុលមាត់~

Start from the beginning
                                        

មូរ៉ាឃើញនៅនឹងមុខស្រស់ៗបែបនេះ នាងទន់ដៃទន់ជើងអស់ហើយ ក៏ប្រញាប់លបៗទៅរកកន្លែងលាក់ខ្លួនហើយក៏ទាញទូរស័ព្ទមកចុចខលទៅប៉ូលីសទាំងភ័យញ័រដៃ ពេលតេទៅប៉ូលីសក៏បានលើកនឹងសួរមកកាន់នាង៖

«សួរស្ដី តើមានបញ្ហាអ្វីឲ្យពួកយើងជួយមែនទេ?»ប៉ូលីស

«គឺ...គឺនៅទីនេះ ឥឡូវនេះកំពុងតែមានគេសម្លាប់មនុស្ស សូមលោកប៉ូលីសឆាប់មកឥឡូវនេះមក!»មូរ៉ា និយាយទាំងយំខ្សឹបខ្សួលព្រោះតែភ័យ

ប៉ូលីសក៏សួររកទីតាំងនាង តែក៏មិនទទួលបានការឆ្លើយតបពីនាងវិញឡើយ ក៏ព្រោះតែឥឡូវនេះបុរសជាឃាតករគឺកំពុងតែឈរនៅចំពោះមុខនាង ជាមួយដៃកាន់កាំបិតចិតបន្លែយ៉ាងមុតស្រួចប្រលាក់ទៅដោយឈាម សម្លឹងទៅនាងជាមួយខ្សែភ្នែកដ៏កំណាច បន្ទាប់មកក៏លើកកាំបិតចាក់ទៅកាន់មូរ៉ា។
_____

មួយអាទិត្យកន្លងទៅបន្ទាប់ពីថ្ងៃដែលនាយនរៈថាឲ្យមូរ៉ាមក គេក៏លែងឃើញនាងមករៀនទៀត ទាំងសកលវិទ្យាល័យនិងសាលារៀនគួរអង់គ្លេស បាត់ដំណឹងនិងរូបនាងសូន្យឈឹង នាយនរៈបានត្រឹមតែចូលមើលPageរបស់នាងក្រែងលោឃើញនាងPostអ្វីថ្មី តែចូលមើលហើយមើលទៀតនៅតែមិនឃើញPostថ្មី សូម្បីឆាតគេឆាតទៅនាង ក៏នាងមិនចូលមើលដែរ។

«លោកនរៈមានរឿងអីមិចឃើញអង្គុយសម្លឹងទូរស័ព្ទរហូតចឹង?»រតនា និយាយស្របពេលលើកកាហ្វេមកឲ្យនាយនរៈ

«គ្មានអីទេ!»នរៈ បិទទូរស័ព្ទហើយឆ្លើយទាំងមុខស្មើ

នាយរតនាឮចឹងក៏មិនបានមាត់អីតដែរ គេក៏យកទូរស័ព្ទមកមើលព្រោះឮសំឡេងសារគេផ្ញើអីលោតចូលមក។ពេលយកមកមើលគេបើកភ្នែកធំ ហើយក៏លាន់មាត់ស្រែក ធ្វើឲ្យនាយនរៈចាប់អារម្មណ៍ក៏សួរ៖

«វាថីឯង?ស្រែកដូចមានអ្នកណាស្លាប់!»នរៈ

«គឺមានវ៉ើយ...!»រតនា និយាយហើយក៏ហុចទូរស័ព្ទឲ្យនាយនរៈមើលដែរ ឯនាយនរៈពេលបានមើលប្រតិកម្មរបស់គេខ្លាំងជាងនាយរតនាទៀត ហើយគេក៏ប្រញាប់រត់ចេញទៅក្រៅ នាយរតនាឃើញចឹងក៏ស្រែកសួរគេពីក្រោយ៖

«អ៎េ!ឯងទៅណា?»រតនា សួរតែនាយនរៈមិនបានឆ្លើយឡើយ គេប្រញាប់ឡើងឡានបើកចេញទៅយ៉ាងលឿនបាត់ទៅ
______

នៅតាមផ្លូវនាយនរៈមានទឹកមុខពិបាកចិត្តមែនទែនគេចង់យំតិចអីតិច ក៏ព្រោះតែអ្វីដែលគេឃើញនៅក្នុងទូរស័ព្ទរបស់នាយរតនានោះគឺ ជាPostមួយដែលគេបានដាក់ចំណងជើងថា"អាឈីម្ចាស់Page Chi-Foodបានស្លាប់កាលពីម្សិលមិញបន្ទាប់ពីត្រូវបានឃាតករចាក់សម្លាប់នៅមុខផ្ទះ"ហើយព្រមទាំងដាក់រូបថតមូរ៉ាសខ្មៅនិងមានអក្សរRipនៅលើរូបនោះទៀត។

កន្លងទៅមួយសន្ទុះធំ នាយនរៈក៏មកឈរនៅចំពីមុខផ្ទះមួយដែលមានដាក់រោងបុណ្យ ជារោងបុណ្យសព។នាយនរៈឃើញហើយគេស្លុតចិត្តមែនទែន ទឹកភ្នែកដែលគេខំទប់ពីដើមក៏ស្រក់ចុះមកជាមួយក្ដីឈឺចាប់ ក្នុងទ្រូងគេឈឺអួលណែនបកស្រាយមិនបាន គេទទួលយកមិនបានទេដែលថាមូរ៉ាស្លាប់បែបនេះ ព្រោះមនុស្សនៅល្អជាមួយគ្នាសុខៗសោះ បែកតែប៉ុន្មានថ្ងៃក៏ស្រាប់តែទទួលដំណឹងបែបនេះ។

________________🥀______________

ចង់យាយថាអ្នកសរសេរទឹកជិតដល់ច្រមុះហើយ(បាក់ឌុប)តែនៅឆ្លៀតទៀត🥲🌚។

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now