ភាគ១៥ ~ជ្រុលមាត់~

Start from the beginning
                                        

«ឯងនៅមិនទាន់ដឹងទេ...?»នភា

«គឺនៅនឹងឯង!»រតនា

«អឺបើនៅទេ នៅបន្តទៀតទៅចឹង!»នភា និយាយហើយក៏ទាញកាតាបដើរចេញធ្វើឲ្យនាយរតនាគាំងនិយាយអីលែងចេញ

Skip>>>

~ពេលយប់~

នាយនរៈអង្គុយនៅក្នុងបន្ទប់យ៉ាងស្ងៀមស្ងាត់ យកសម្ដីគេដែលបាននិយាយឲ្យមូរ៉ាយកមកគិតឡើងវិញគេក៏គិតថាគេពិតជានិយាយហួសហេតុដាក់មូរ៉ាពេកហើយ គេមិនគួរនិយាយបែបនេះដាក់នាងទេ ព្រោះនាងគ្រាន់តែមកសុំឲ្យគេជួយនាងប៉ុណ្ណោះហើយគេក៏មិនដឹងថាហេតុអីគេម៉ូម៉ៅចឹងដែរ។

គិតហើយគេក៏នឹកឃើញទឹកមុខដ៏ខូចចិត្តរបស់មូរ៉ានៅពេលដែលគេថាឲ្យនាង នាងប្រហែលមានរឿងលាក់ក្នុងចិត្តដែលមិនអាចប្រាប់គេបាន។
_____

នៅពេលរាត្រីដ៏ស្ងាត់ជ្រងំ មូរ៉ាដើរមកពីណាក៏មិនដឹងតែម្នាក់ឯងជាមួយនឹងទឹកមុខដ៏ក្រៀមក្រំ ព្រោះសម្ដីនាយនរៈនៅជាប់ក្នុងខួរក្បាលនិងចិត្តនាងមិនទាន់រលុបនោះទេ។

ហេតុផលដែលពីក្មេងនាងមិនបានរៀនអង់គ្លេសក៏ព្រោះតែសម្ពាធគ្រួសារនាង ម្ដាយឪពុកនាងឈ្លោះគ្នាស្ទើររាល់ថ្ងៃ សំឡេងប្រកែកគ្នាខ្លាំងៗរបស់ពួកគាត់ធ្វើឲ្យនាងឈឺចាប់និងពិបាកចិត្តខ្លាំងណាស់ ហើយឪពុកម្ដាយនាងឈ្លោះគ្នាតែពេលនាងរៀនភាសាអង់គ្លេស អញ្ចឹងហើយឲ្យតែចាប់ផ្ដើមចាប់កាន់សៀវភៅភាសាអង់គ្លេសឬរៀនភាសាអង់គ្លេសនាងតែងតែនឹកឃើញដល់ពេលឪពុកម្ដាយនាងឈ្លោះគ្នា។

ហើយពេលបែកពីឪពុកម្ដាយនាង នាងក៏គ្មានពេលនឹងរៀនដែរ ព្រោះរវល់ធ្វើការងារផ្សេងៗដើម្បីជួយសម្រាលបន្ទុកយាយតានាង ពេលនាងមកនៅភ្នំពេញក៏កាន់តែធ្វើឲ្យនាងលែងមានពេលចាប់អារម្មណ៍ជាមួយភាសានេះក៏ព្រោះតែនាងរវល់ធ្វើការរកលុយមកផ្គត់ផ្គង់ជីវភាពប្អូននាងនិងនាង។រហូតមកដល់ឥឡូវទើបនាងអាចបំភ្លេចរឿងកន្លងមកចាប់ផ្ដើមរៀន តែវាហាក់ដូចជាហួសពេលទៅហើយសម្រាប់នាង។

ដើរមកជិតដល់ផ្ទះនាងហើយក៏ស្រាប់តែឃើញបុរសម្នាក់កំពុងតែកាន់កាំបិតចាក់ស្រ្ដីម្នាក់ដែលកំពុងដេកក្នុងថ្លុកឈាមក៏បុរសនោះនៅតែបន្តចាក់មួយកាំបិតហើយមួយកាំបិតទៀតប្រៀបដូចជាមនុស្សឆ្កួត។

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now