«...»មូរ៉ា ស្ដាប់សម្ដីនាយនរៈហើយក៏ស្ងាត់មាត់ ព្រោះសម្ដីគេពិតជាចាក់ដោតនាងខ្លាំងណាស់ស្ទើតែស្រក់ទឹកភ្នែកទៅហើយមើលទៅនាងមានហេតុផលដែលនាងមិនអាចនិយាយប្រាប់គេបាន បានជានាងសុខចិត្តទ្រាំលាក់ទុកមិននិយាយបកស្រាយឲ្យនាយនរៈយល់
_______
ឯនាយនភាវិញនៅពេលនេះគេក៏កំពុងតែលេងឆាតជាមួយថារ៉ាក់ទាំងស្នាមញញឹមព្រោះពួកគេបានទាក់ទងគ្នាជាសង្សារហើយពេលនេះ។ដោយសារឃើញមិត្តវ៉ក់នឹងស្នេហាមិនខ្វល់ពីខ្លួនពេកនាយរតនាក៏និយាយ៖
«៧ថ្ងៃបានដឹងខ្លួន!»រតនា
នាយនភាស្ដាប់ឮតែមិនខ្វល់ទេ គេខ្វល់តែពីសង្សារគេប៉ុណ្ណោះ។
«អឺ...និយាយចឹង យើងឮថានរៈនិងឃុនលីវៃគ្នាមែន?»រតនា
«អឺ!»នភា ឆ្លើយទាំងចុចទូរស័ព្ទ
«ហើយវៃគ្នារឿងអី?»រតនា
«ចុះពីមុនអាឃុនលីវាខឹងនរៈដោយសាររឿងអី?»នភា
«ជិត៥ឆ្នាំហើយ នេះកំហឹងវាមិនរលុបបន្តិចម៉ងហី្ហ?»រតនា
«រលុបអីវា វាកាន់តែកើនឡើងទៀតមាន ពិសេសពេលឃើញនរៈ គំនុំកំហឹងវាកើនឡើងដូចកម្ដៅទឹកពេលពុះចឹង!»នភា
«តែបើជាយើង យើងក៏ខឹងដែរនៅពេលដែលមិត្តជិតស្និតដែលយើងទុកចិត្តបំផុត ស្រឡាញ់បំផុត ចុងក្រោយធ្វើបែបនេះដាក់យើង!»រតនា
នាយនភាក៏ដាក់ទូរស័ព្ទចុះហើយក៏និយាយទៅនាយរតនាវិញ៖
«ឯងនិយាយធ្វើដូចនរៈជាជនទី៣មែនចឹង ចរិតដូចអាឃុនលីនេះគ្មានអ្នកណានៅក្បែរវាបានទេ ម្យ៉ាងនរៈនិងម៉ានីពួកគេស្រឡាញ់គ្នានៅពេលដែលម៉ានីបែកគ្នាជាមួយអាឃុនលីរួច!»នភា
«សម្រាប់យើងជាមិត្តវាយើងដឹងហើយថារឿងពិតយ៉ាងមិច តែសម្រាប់អ្នកផ្សេងគេនៅតែគិតថានរៈជាជនទី៣ មិត្តស៊ីសង្សារមិត្ត»រតនា
«ចង់អ្នកណាគិតអីគិតទៅ គិតថានរៈវាខ្វល់មែន ព្រោះវាមិនដែលខ្វល់ពីរឿងអត់ប្រយោជន៍ទេ មើលតែរឿងគេនិងមូរ៉ាដែលគេផុសល្បីប៉ុន្មានដងហើយក៏វានៅតែធ្វើធម្មតា!»នភា
«អឺ និយាយដល់រឿងនឹង យើងចង់សួរថានរៈនិងមូរ៉ាជាសង្សារគ្នាមែនឬអត់?»រតនា
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ១៥ ~ជ្រុលមាត់~
Start from the beginning
