ភាគ១៣ ~ដើមហេតុមកពី១០០ចប់~

Comenzar desde el principio
                                        

មូរ៉ាក៏បានអានទាំងរដិបរដុប ខុសផងត្រូវផង តែដល់ពេលបកនាងបកមិនចេញ៖

«សិស្សច្បងបកប្រែសារថ្មីបានអត់?»មូរ៉ា

«ពេលខ្ញុំនិយាយហេតុអីនាងមិនស្ដាប់?»

«...»មូរ៉ា

«ទៅវិញកត់២០ចប់ឲ្យខ្ញុំ!»នរៈ

«ស្អីគេ២០ចប់!គិតថាខ្ញុំជាក្មេងមតេយ្យមែន?»មូរ៉ា ប្រកែកតវ៉ាភ្លាមៗព្រោះមិនចង់កត់

«៤០ចប់!»នរៈ

«យ៉ាងមិចនឹង?ចង់ធ្វើបាបខ្ញុំមែន?»មូរ៉ា

«៦០ចប់!»នរៈ

«សិស្សច្បងហួសហេតុពេកហើយណា!»មូរ៉ា

«១០០ចប់!»នរៈ

«...»មូរ៉ា ដល់់ឮចំនួនឡើងដល់១០០ចប់ចឹងមូរ៉ានាងក៏ប្រញាប់បិទមាត់ឈប់និយាយ ព្រោះកាន់តែនិយាយចំនួនពាក្យកាន់តែឡើង

«ចង់តវ៉ាអីទៀតទេ?»នរៈ

មូរ៉ាក៏ក្រវីក្បាលដោយមិនហ៊ាននិយាយនោះទេ នាយនរៈក៏បានឲ្យនាងទៅកន្លែងវិញ ហើយពេលនោះក៏មានសិស្សស្រីម្នាក់សួរទៅនាយនរៈ៖

«សិស្សច្បង មិញនេះខ្ញុំក៏អាននិងបកប្រែខុសដែរ តើខ្ញុំត្រូវកត់១០០ចប់ដែរមែន?»សិស្សស្រីនោះនិយាយទាំងញញឹមហាក់ពេញចិត្តនឹងកត់១០០ចប់ឲ្យនាយនរៈ

«មិនបាច់ទេ បើដឹងថាខ្លួនអានខុសហើយទៅផ្ទះវិញប្រឹងអានប្រឹងបកទៅ!»នរៈ

«ចុះយើងវិញ?»មូរ៉ា សួរតិចៗទៅណានីនិងលីកា

«កុំនិយាយឮពេកប្រយ័ត្នឡើងទៀតទៅ នេះមកពីឯងមិនស្ដាប់គាត់ទើបចឹង!»ណានី

«ចុះឯងក៏មិនស្ដាប់គាត់ដែរមិចគាត់ហៅតែយើង?»មូរ៉ា

«យើងមិចដឹង!»ណានី

«បានហើយស្ងាត់ទៅ!»លីកា

«មូរ៉ា!មានបញ្ហាអីទៀតឬ?»នរៈ

«គ្មាន...គ្មានទេ!»មូរ៉ា

«តែយើងមាន!»ឃុនលី

«ឯងមានបញ្ហាអី?»នរៈ

«ឯងគ្រាន់តែជាអ្នកជំនួសគ្មានសិទ្ធិអីមកដាក់ទោសសិស្សនោះទេ ព្រោះឯងមិនមែនជាគ្រូ!»ឃុនលី

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Donde viven las historias. Descúbrelo ahora