«ម៉ាក់មិនបង្ខំទេ តែបើឆាប់គិតកាន់តែល្អណាកូន»អ្នកស្រីលីន
«...»នរៈ
«Skip»
•សកលវិទ្យាល័យ
មូរ៉ានាងក៏បានយកអាវនាយនរៈដែលនាងដើរបុកធ្វើឲ្យទឹកក្រូចប្រលាក់លើនៅថ្ងៃមុននោះមកឲ្យនាយនរៈវិញ ដោយទីតាំងណាត់គឺនៅកន្លែងផ្ញើម៉ូតូដែលមូរ៉ានាងបានប្រាប់នាយនរៈតាមឆាត៖
«សុំទោសផង ខ្ញុំបោកយ៉ាងណាក៏វាមិនជ្រះដែរ ចាំខ្ញុំទិញថ្មីសងសិស្សច្បងវិញ ចំណែកអាវនេះសិស្សច្បងចង់ទុកឬបោះចោលស្រេចតែសិស្សច្បងទេ ព្រោះខ្ញុំប្រគល់វាឲ្យសិស្សច្បងវិញហើយ»មូរ៉ា និយាយទាំងមុខស្មើទៅនាយនរៈបន្ទាប់ពីឲ្យអាវទៅគេរួច
«...»នរៈ
«ចំណែកឯរឿងរៀនគួរអង់គ្លេសបន្ថែមនោះ សិស្សច្បងមិនបាច់បង្រៀនខ្ញុំទៀតទេ ព្រោះខ្ញុំអត់មានពេលមករៀនទៀតឡើយ»មូរ៉ា
«នាងគិតថាខ្ញុំជាស្អី?ដែលនាងចង់រៀនក៏រៀន ចង់ឈប់ក៏ឈប់នោះ»នរៈ និយាយទាំងចងចិញ្ចើមព្រោះគេរៀងដូចជាម៉ូម៉ៅនៅពេលឮមូរ៉ានិយាយបែបនេះ
«សុំទោស...គឺខ្ញុំ...(នាយនរៈនិយាយកាត់)»មូរ៉ា
«មិនបាច់សុំទោសទេ...ព្រោះខ្ញុំគ្មានទោសឲ្យនាងឡើយ...»នរៈ និយាយហើយក៏ដើរចេញជាមួយអារម្មណ៍ម៉ូម៉ៅ ដែលធ្វើឲ្យម៉ូរ៉ានាងឆ្ងល់មែនទែន
«ស្អីចេះ! ខ្ញុំសុំឈប់ឲ្យបង្រៀនសមតែសប្បាយចិត្ត អាមិចបានមើលទៅដូចជាម៉ូម៉ៅទៅវិញចឹង មនុស្សស្អីពិបាកគ្រប់យ៉ាង ពេលសុំឲ្យជួយបង្រៀនក៏ពិបាក អាសុំឲ្យឈប់បង្រៀនហើយហ្នឹងក៏ចង់វេទនាជាលើកដំបូងទៀត!»មូរ៉ា
មូរ៉ានិយាយរួចក៏ដើរបែរត្រឡប់មកក្រោយវិញ តែក៏ជួបនារីពីរនាក់ ម្នាក់សក់ខ្លី ម្នាក់សក់វែង ដែលកំពុងតែឈរអោបដៃសម្លឹងមកនាងជាមួយខ្សែភ្នែកដូចមានគំនុំ៖
«សួស្ដី...»មូរ៉ា និយាយទៅនារីពីរនាក់នោះទាំងញញឹមមុខភ័យផងឆ្ងល់ផង
«នាងយកស្អីមកឲ្យបងនរៈ?»នារីសក់ខ្លី
«ចុះបងសួរចង់មានន័យថាមិច?»មូរ៉ា
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ១០ ~ខឹង~
Start from the beginning
