«...»នរៈ
«...»ឆដា
«ទៅបានហើយ!ត្រូវគ្នាពេលក៏ពេលនឹងទៅ សំខាន់ឥឡូវញ៉ាំបាយសិនទៅ»លោកយាយបុប្ផា
ញ៉ាំបាយបានមួយសន្ទុះលោកយាយបុប្ផាក៏សួរទៅនាយនរៈព្រោះតែឃើញគេដូចជាមមាញឹកជាមួយទូរស័ព្ទ ខុសពីធម្មតា៖
«នរៈ មានរឿងអីមែនទេ?»លោកយាយបុប្ផា
«បាទ អត់មានទេយាយ»នរៈ និយាយហើយក៏ទុកទូរស័ព្ទញ៉ាំបាយវិញ ឯឆដាក៏ចេះតែលួចមើលមុខនាយនរៈក្នុងដូចជាមានរឿងអីចង់និយាយតែមិនហ៊ាន
_____
នៅពេលញ៉ាំបាយរួចនាយនរៈក៏អង្គុយលេងទូរស័ព្ទនៅលេងសាឡុងកន្លែងទទួលភ្ញៀវ។ហើយអ្នកដែលគេមមាញឹកតបឆាតជាមួយនោះគឺជាមូរ៉ាហ្នឹងឯង មិនដឹងថាមានរឿងអីសំខាន់នោះទេដែលធ្វើឲ្យនាយនរៈសូម្បីតែម៉ោងបាយក៏គេឆ្លៀតតបនាងដែរ។
ភ្លាមនោះលោកយាយបុប្ផានិងអ្នកស្រីលីនក៏បានមក ហើយក៏និយាយរឿងដែលកំពុងល្បីនៅលើបណ្ដាញអ៉ីនធើណេតដែលមានគេផុសរូបដែលនាយនរៈកំពុងលាងរបួសឲ្យនារីម្នាក់គឺជាមូរ៉ាហ្នឹងឯង។តែលោកយាយបុប្ផាគាត់មិនស្គាល់ថាជាអ្នកណានោះទេ តែអ្នកស្រីលីនមើលស្គាល់ប៉ុន្តែគាត់ស្គាល់តែមុខទេគឺគាត់ចំណាំមុខជានារីដែលនាយនរៈអង្គុយនិយាយជាមួយកាលពីយប់មួយនោះ។
«នរៈប្រាប់ម៉ាក់តាមត្រង់មក ថាកូននិងក្មេងស្រីដែលនៅក្នុងជាមួយកូននោះជាអ្នកណា ត្រូវជាអ្វីនឹងកូន?»អ្នកស្រីលីន
នាយនរៈក៏ទុកទូរស័ព្ទហើយក៏ឆ្លើយជាមួយអ្នកស្រីលីន៖
«គ្រាន់តែជាអ្នកស្គាល់គ្នា គ្មានអ្វីលើសពីនេះទេម៉ាក់ ម៉ាក់កុំបារម្ភអី»នរៈ
«ម៉ាក់ចៅមិនបារម្ភតែយាយបារម្ភ ព្រោះយាយចាស់ណាស់ទៅហើយមិនដឹងថានៅដល់ពេលណានោះទេ បើអាចចៅឆាប់រកមនុស្សដែលចៅស្រឡាញ់ប្រញាប់រៀបការនិងមានចៅទូតឲ្យបានពរផងណាចៅ»លោកយាយបុប្ផា
«យាយត្រូវតែនៅជាមួយចៅឲ្យបានយូរ ព្រោះថាចៅមិនទាន់រកមនុស្សដែលចៅស្រឡាញ់ឃើញនោះទេ ណាមួយចៅរៀនក៏មិនទាន់ចប់ចឹងក៏មិនទាន់គិតរឿងស្នេហាគ្រួសារអីដែរ»នរៈ
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ១០ ~ខឹង~
Start from the beginning
