ភាគ៩ ~រូបPost~

Start from the beginning
                                        

«បងស្រី មិចបានហៅមនុស្សមិនដែលស្គាល់ចូលផ្ទះចឹង?»ថារ៉ាក់ សួរទៅមូរ៉ាដែលកំពុងឈរលាងផ្លែឈើ

«ឯងមិនស្គាល់តែបងស្គាល់ គាត់ជាសិស្សច្បងបងផងក៏ជាម៉ូយបងផង ដោយសារបងក៏ឧស្សាហ៍ទៅទិញឥវ៉ាន់នៅហាងគាត់ដែរ ហើយបើគាត់មកដល់មុខផ្ទះហើយមិនហៅចូលលេងផ្ទះក៏មិនសមដែរ»មូរ៉ា

«ហើយឯងកើតអីមិចមើលទៅដូចជាមិនចង់ឲ្យបងហៅគាត់ចូលផ្ទះចឹង?»មូរ៉ា

«អត់មានអីទេ ដំបូងខ្ញុំបារម្ភព្រោះគិតថាជាមនុស្សមិនដែលស្គាល់ឲ្យមកចូលក្នុងផ្ទះវាមិនល្អ តែឮបងនិយាយចឹងក៏លែងបារម្ភវិញហើយ»ថារ៉ាក់ និយាយទាំងញញឹមដូចជាមិនអី តែមុខគេបញ្ជាក់ថាគេកំពុងខ្វល់ខ្វាយ

មូរ៉ានាងក៏បានមកអង្គុយជជែកលេងជាមួយនាយនភានៅកន្លែងទទួលភ្ញៀវ ឯថារ៉ាក់ក៏អង្គុយរៀននៅតុក្បែរទាំងលួចក្រឡេកមើលមកពួកគេទាំងពីរព្រោះចង់ដឹងថាពួកគេនិយាយអីខ្លះ។

«អ្នកទាំងពីរជាបងប្អូនបង្កើតគ្នាមែន?»នភា សួរទាំងក្រឡេកមើលមុខថារ៉ាក់ដែលកំពុងអង្គុយរៀននៅជិតនោះ

«ត្រូវហើយ!គេជាប្អូនខ្ញុំ ខ្ញុំជាបងគេ»មូរ៉ា

«ចុះគេមានសង្សារឬមនុស្សក្នុងចិត្តឬនៅ?»នភា

«ច៎ា?បងសួរអីគេមិញ?»មូរ៉ា ដោយសារមិញនេះមាននាក់ឆាតមកនាងទៀតនាងរវល់តែចាប់អារម្មណ៍នឹងទូរស័ព្ទក៏មិនបានចាប់អារម្មណ៍ថានាយនភាសួរអីនាងក៏សួរម្ដងទៀត

«គឺ...បងចង់សួរថាថារ៉ាក់រៀនថ្នាក់ទីប៉ុន្មានហើយ?»នភា

«អរ...ថារ៉ាក់គេរៀនថ្នាក់ទី១២ហើយ»មូរ៉ា

ឯពួកគេទាំងពីរនិយាយគ្នាជាហូរហែររហូតដល់រឿងការប្រឡងនៅសាលាអង់គ្លេស៖

«និយាយចឹងសិស្សច្បង ការប្រឡងនៅសាលាអង់គ្លេសគេប្រឡងរបៀបមិចដែរ?»មូរ៉ា

«គឺគេបែងចែកឈ្មោះឲ្យទៅបន្ទប់ផ្សេងៗគ្នា ដោយមួយបន្ទប់មាន២៥នាក់ អង្គុយតុម្នាក់មួយៗ មានអនុរក្សដើរមើល ដូចយើងប្រឡងបាក់ឌុបចឹង តែប្រឡងនេះស្រួលជាង!»នភា

«ចុះរឿងវិញ្ញាសារពិបាកឬអត់?»មូរ៉ា

«គឺបែងចែកទៅតាមកម្រិតយើងរៀន ស្រួលឬពិបាកស្រេចលើយើងគិតទេ!»នភា

«សម្រាប់ខ្ញុំមិនចេះប្រាកដជាពិបាកហើយ!»មូរ៉ា

«មិនអីទេ ប្អូនសិស្សថ្មីចឹងចង់ប្រឡងក៏បានអត់ក៏បាន ខាងសាលាក៏គេមិនថាអីដែរ ដោយសារសម្រាប់សិស្សថ្មីខាងសាលាក៏មិនតម្រូវឲ្យប្រឡងឡើយ»នភា

មូរ៉ាឮហើយក៏រៀងចាប់អារម្មណ៍ នាងក៏បន្តសួរទៀត៖

«ចឹងទោះខ្ញុំប្រឡងឬមិនប្រឡងក៏ខ្ញុំនៅតែអាចរៀនតបានមែនទេ?»មូរ៉ា

«ត្រូវហើយ!»នភា

«ចុះសិស្សច្បងនរៈដឹងរឿងនេះទេ?»មូរ៉ា

«ថីមិនដឹង!ព្រោះវាចូលរៀននៅសាលានោះតាំងពីវាថ្នាក់ទី១២ ហើយបងទើបចូលរៀនបាន២ឆ្នាំនឹង រឿងបទបញ្ជាផ្ទៃក្នុងរបៀបរបបវិន័យសាលានរៈគេដឹងខ្ទិច ហើយគោរពបានល្អណាស់ ល្អជាងបងទៀត ហេហេ!»នភា

«...»មូរ៉ា នាងក៏ចាប់ផ្តើមឆ្ងល់ បើខាងសាលាមិនតម្រូវឲ្យសិស្សថ្មីដូចនាងប្រឡងផង ហើយនាយនរៈព្រមបង្រៀននាងបន្ថែមធ្វើអីទៀត មិចគេមិនព្រមនិយាយរឿងទាំងនេះប្រាប់នាងផង ព្រោះតែនាងពឹងគេឲ្យជួយបង្រៀនដោយសារតែខ្លាចប្រឡងលើកដំបូងធ្លាក់គេលែងឲ្យរៀន

មូរ៉ាចេះតែគិតទៅ ឯនភាក៏ចេះតែអង្គុយមើលមុខថារ៉ាក់ទៅ។

_____

មូរ៉ានាងក៏យករឿងដែលដឹងពីនាយនភាមកប្រាប់មិត្តៗនាងទាំងអស់ ពួកគេក៏មានគំនិតយោបល់ផ្សេងៗពីគ្នា៖

«យើងឆ្ងល់ណាស់ បើគាត់ដឹងហើយនៅបង្រៀនយើងធ្វើអី?»មូរ៉ា

«ប្រហែលគាត់ភ្លេចទេដឹង»លីកា

«ភ្លេចអី សិស្សច្បងនភានិយាយថាសិស្សច្បងនរៈចូលរៀនសាលានឹងតាំងពីគាត់រៀនទី១២ ឥឡូវគាត់ឆ្នាំទី៤ហើយគឺជាង៥ឆ្នាំហើយ គាត់មិចនឹងអាចភ្លេចទៅ»មូរ៉ា

«អាចមកពីឯងតាមសុំគាត់តាប៉ែពេកទើបគាត់ជួយ ហើយណាមួយគាត់ក៏មិនចូលចិត្តនិយាយបកស្រាយអីច្រើនដែរ បានគាត់ព្រមបង្រៀនគុណបុណ្យណាស់ទៅហើយ»ណានី

«តែយើងមិនគិតចឹងទេ»មូរ៉ា

«បើចង់ដឹងទៅសួរគាត់ទៅ កុំគិតតែឯងពេកប្រយ័ត្នឆ្កួត!»ណានី

«បើយើងឆ្កួត ឆ្កួតដោយសារឆ្លងពីពួកឯងនឹង»មូរ៉ា

«ច៎ា... ពួកយើងជាមនុស្សឆ្កួត ឯងអ្នកនាងជាមនុស្សជា ជាទេពធីតាធ្លាក់ពីឋានសួគ៌ តែស្គាល់យូរៗឆ្កួតលើសអ្នកឆ្កួតដូចពួកខ្ញុំទៀត!»លីកា

__________________✨_____________

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now