ភាគ៩ ~រូបPost~

Mulai dari awal
                                        

«ចុះបងមកផ្ទះខ្ញុំមានការអី?»ថារ៉ាក់

«គឺបងយកកុំព្យូទ័រមកឲ្យ ព្រោះបងជួសជុលរួចហើយ»នភា និយាយហើយក៏យកកាតាបពណ៌ខ្មៅដែលគេស្ពាយមកជាមួយដើម្បីដកយកកុំព្យូទ័រឲ្យថារ៉ាក់

ថារ៉ាក់ក៏ភ្ញាក់ផ្អើលផងឆ្ងល់ផងម្ដងទៀត៖

«បាទអរគុណ...តែបងអាចទាក់ទងមកខ្ញុំឲ្យទៅយកខ្លួនឯងបាន បងយកមកឲ្យដល់ផ្ទះចឹងខ្ញុំក្រែងចិត្ត»ថារ៉ាក់

«អូយ...មិនបាច់ក្រែងចិត្តទេ បងមិនប្រកាន់ទេ ណាមួយបងក៏ចង់ស្គាល់ផ្ទះប្អូនដែរ...»នភា ឃ្លាចុងក្រោយគេនិយាយតិចៗធ្វើឲ្យថារ៉ាក់ស្ដាប់មិនបានក៏សួរ

«បងនិយាយអី?»ថារ៉ាក់

«អរ...គឺបងនិយាយថាបងមិនប្រកាន់ទេដែលយកមកឲ្យប្អូនដល់ផ្ទះបែបនេះ!»នភា

ថារ៉ាក់គេក៏រកដកលុយមកឲ្យនាយនភាថ្លៃជួសជុល តែនៅពេលនោះថារ៉ាក់គេក៏ក្រឡេកឃើញមូរ៉ាជិះមូ៉តូមក គេក៏ប្រញាប់ទុកវិញ និងធ្វើមុខភ័យស្លន់ស្លោ៖

«ធ្វើអីនឹងថារ៉ាក់?»មូរ៉ា ឈប់ម៉ូតូរួចនាងក៏ដោះមួករួចក៏សួរទៅថារ៉ាក់

«គឺ...គឺបងគាត់វង្វេងផ្លូវ ទើបគាត់មកសួរខ្ញុំ!»ថារ៉ាក់

ពេលមូរ៉ានាងក្រឡេកមើលឃើញថាជានាយនភានាងក៏សួរទៅគេ៖

«បងនភា?ចុះបងមករកអីនៅផ្តុំនេះ?»មូរ៉ា

ថារ៉ាក់ក៏ងាកឲ្យភ្នែកនាយនភាជាសញ្ញាឲ្យគេចូលរួមជួយសម្ដែងជាមួយគ្នា។នាយនភាគេក៏ឆ្ងល់ដែរថាមិចបានថារ៉ាក់កុហកមូរ៉ាពីរឿងគេយកកុំព្យូទ័រមកឲ្យចឹង តែចេះតែឆ្លើយៗទៅធ្វើមិចCrushពឹងឲ្យជួយហើយក៏កុហកទាំងអ៉ីអ៉ឺៗនឹងទៅ៖

«គឺ...គឺបងមកលេងបងប្អូនជីដូនមួយនៅផ្ដុំនេះ តែខានមកយូរក៏ភ្លេចផ្លូវ ចៃដន្យជួបថារ៉ាក់ក៏សួរបន្តិចទៅ»នភា

«ទើបជួបគ្នាម្ដងសោះ ស្គាល់ឈ្មោះប្អូនខ្ញុំទៀត?»មូរ៉ា

ទាំងពីរនាក់ស្លឺមើលមុខគ្នាតែម្ដង មិនដឹងថានិយាយដោះស្រាយយ៉ាងមិចនោះទេ តែចៃដន្យល្អពេលនោះទូរស័ព្ទមូរ៉ាក៏មានអ្នកតេមក នាងក៏លើកហើយនិយាយបានមួយសន្ទុះ ក៏ស្រាប់តែបបួលនាយនភាចូលផ្ទះ ភ្លេចសួរនាំតពីហេតុផលដែលនាយនភាស្គាល់ឈ្មោះថារ៉ាក់បាត់ឈឹង។ពួកគេទាំងក៏រៀងធូរចិត្តបន្តិចដែរដល់ពេលចឹងទៅ។
______
•ក្នុងផ្ទះមូរ៉ា

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Tempat cerita menjadi hidup. Temukan sekarang