«អត់ទេ!»នរៈ
ពីមួយសំណួរទៅមួយសំណួរធ្វើឲ្យនាយនរៈទ្រាំសួរទៅនាងវិញមិនបាននោះទេ៖
«ចុះនាងមានបញ្ហាអីបានជាមកសួរដេញដោលជីវិតអតីតកាលខ្ញុំបែបនេះ?ស្រឡាញ់ខ្ញុំមែន?»នរៈ
«អត់...អត់ទេ ខ្ញុំនឹកឃើញចេះតែសួរទៅ អរគុណសិស្សច្បងដែលបានឆ្លើយ ចឹងខ្ញុំទៅមុនហើយ!»មូរ៉ា និយាយហើយក៏ក្រោកដើរចេញធ្វើឲ្យនាយនរៈនៅឆ្ងល់ពីនាងមិនទាន់បាត់នោះទេ
តែនៅពេលនោះនាយរតនាក៏បានយកក្រដាសគិតលុយមកឲ្យគេ៖
«យ៉ាងមិច និយាយគ្នារឿងអីមិចមើលidolយើងដូចមិនសូវសប្បាយចិត្តចឹង?»រតនា សួរទាំងញញឹម
«ឆាប់ទៅdeleteរូបនោះចេញភ្លាម បើមិនចង់មានបញ្ហាជាមួយយើង!»នរៈ
«រូបស្អី?យើងមិនបានpostទេ នភាទេជាអ្នកpost យើងគ្រាន់តែថតហើយsentទៅឲ្យគេទេតើ...!»រតនា
«យើងមិនខ្វល់ សំខាន់បើយើងបើកទូរស័ព្ទម្ដងទៀតនៅតែឃើញpostនឹង ពួកឯងត្រៀមខ្លួនទៅ!»នរៈ
«អ៎េហ៎េ...ដូចជាខ្វល់ខ្វាយម្លេះ រាល់ដងគេpostស្អីពីឯងក៏ឯងមិនខ្វល់ តែនេះគ្រាន់តែpostមួយដែលគ្មានcaption ឯងដូចជាខ្វល់ម្លេះ?ឬមិនចង់ឲ្យគេដឹងពីទំនាក់ទំនងពួកឯង?»រតនា
នាយរតនានិយាយហើយនាយនរៈក៏ក្រោកដើរចេញ ដោយមិនខ្ចីឲ្យលុយនាយរតនា គេក៏និយាយ៖
«ន៎ែ!មិនទាន់ឲ្យលុយទេ!»រតនា ស្រែកនិយាយទៅនាយនរៈដែលកំពុងតែដើរចេញ
«ចាំpostនោះបាត់ ចាំយកលុយ!»នរៈ និយាយចប់គេក៏ចេញផុតពីក្នុងហាងល្មម
«យ៎!ឯងមិនបានpostផងនឹងហាស គ្រាន់តែជាអ្នកថតសោះ!»រតនា និយាយទាំងហួសចិត្ត
_______
•ផ្ទះមូរ៉ា
នាយនភាក៏បានមកលើតលើមៗនៅមុខផ្ទះថារ៉ាក់ នៅពេលនោះថារ៉ាក់ចេញពីផ្ទះក៏ឃើញគេ ហើយក៏សួរទាំងភ្ញាក់ផ្អើល៖
«បង...»ថារ៉ាក់ និយាយទាំងរកនឹកឈ្មោះនាយនភា
«នភា...»នភា
«ត្រូវហើយ!បងនភា បងមករកផ្ទះខ្ញុំបានដោយរបៀបណា?»ថារ៉ាក់
«គឺបងដើរសួរគេនឹងណា...»នភា
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ៩ ~រូបPost~
Start from the beginning
