នៅពេលនោះមូរ៉ានាងក៏អូសហ្វេសប៊ុកឃើញគេផុសរូបនាយនរៈដែលលាងរបួសឲ្យនាងកាលនោះ គឺថាមានអ្នកshare Cmt ចុចLikeមិនតិចនោះទេ។នាយនរៈឃើញទឹកមុខនាងដូចជាមិនសប្បាយចិត្តគេក៏សួរ៖
«មានរឿងអី?»នរៈ
«គឺមិនដឹងជាអ្នកណាថតរូបពេលដែលសិស្សច្បងលាងរបួសឲ្យខ្ញុំទៅផុសទេ នៅពេលនេះមានអ្នកចែករំលែកនិយាយវែកញែកច្រើនណាស់ ប៉ុណ្ណេះខ្ញុំឈឺក្បាលទៀតហើយ!»មូរ៉ា
នាយនរៈឮហើយគេក៏យកទូរស័ព្ទមកបើកហ្វេសប៊ុកមើលដែរ ក៏ឃើញរូបដូចមូរ៉ាឃើញ គេក៏ងាកមើលមុខនាយរតនាទាំងមុខមាំភ្លាមៗ។ឯនាយរតនាមានខ្លួនក៏ប្រញាប់គេចមុខចេញព្រោះមានខ្លួន។នាយនរៈក៏និយាយមកមូរ៉ាម្ដង៖
«គ្រាន់តែរូបមួយសន្លឹកដែលគ្មានទាំងCaptionផង នាងខ្វល់ដែរហ៎េស?!»នរៈ
«គ្មានcaptionហ្នឹងហើយកាន់តែយ៉ាប់ ព្រោះគ្មានអ្នកដឹងការពិតចេះតែនាំគ្នាវែកញែកនិយាយតាមចិត្ត គិតហួសការពិត!»មូរ៉ា ក៏និយាយត
«បើរូបជាមួយអ្នកផ្សេងខ្ញុំមិនខ្វល់ទេ តែនេះរូបជាមួយសិស្សច្បង ព្រោះកាលមុនគ្រាន់តែខ្ញុំទៅនិយាយជាមួយសិស្សច្បងសោះ fan ស្រីៗសិស្សច្បងនាំគ្នាមកcmtនិងឆាតមកជេរខ្ញុំមិនចេះតិច ចុះទម្រាំរូបនេះប្រាកដជាលើសកាលមុនមិនខាន!»មូរ៉ា និយាយទាំងពិបាកចិត្ត
«...»នរៈ ក៏មិនដឹងថានិយាយយ៉ាងមិចឲ្យមូរ៉ានាងឈប់ខ្វល់ដែរបានត្រឹមតែស្ងាត់មាត់ហើយស្ដាប់នាងនិយាយ
________
នៅពេលរៀបមកវិញមូរ៉ានាងក៏បានសួរទៅនរៈ៖
«សិស្សច្បងខ្ញុំមានរឿងខ្លះចង់សួរសិស្សច្បង សិស្សច្បងនៅស្ដាប់បន្តិចបានអត់?»មូរ៉ា
«រឿងអី?»នរៈ
«សិស្សច្បងរៀនសាលាឯកជនតាំងពីក្មេងត្រូវអត់?»មូរ៉ា
«ត្រូវហើយ!»នរៈ
«ចុះសិស្សច្បងមានបងប្អូនប្រុសដែរទេ?»មូរ៉ា
«គ្មានទេ ខ្ញុំជាកូនទោល!»នរៈ
«ចឹងសិស្សច្បងមានធ្លាប់ទៅដើរលេងនៅសាលារដ្ឋណាអត់?»មូរ៉ា
KAMU SEDANG MEMBACA
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fiksi Penggemarធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ៩ ~រូបPost~
Mulai dari awal
