«គេណា?»នរៈ
«គេគឺCrushខ្ញុំ គេមានមុខមាត់ស្រដៀងនឹងសិស្សច្បង ហើយឈ្មោះនរៈដូចសិស្សច្បងទៀត»មូរ៉ា
«បើថាចង់សារភាពស្នេហ៍ដាក់ខ្ញុំក៏និយាយត្រង់ៗមក មិនបាច់ប្រើstyleនេះទេ»នរៈ
«styleអីទៅ ខ្ញុំនិយាយមែន គ្រាន់តែCrushខ្ញុំគេពីមុនរៀងរួសរាយជាងសិស្សច្បង ក្រៅពីនឹងដូចសិស្សច្បងទាំងអស់»មូរ៉ា
«ចុះឥឡូវនាងនៅតែស្រឡាញ់គេមែន?»នរៈ
«មិនដឹងទេ ព្រោះខ្ញុំខានជួបមុខគេយូរឆ្នាំហើយ»មូរ៉ា
«ចុះបើជួបវិញ?»នរៈ
«ក៏នៅតែមិនដឹង ហើយសិស្សច្បងសួរធ្វើអី?»មូរ៉ា
«ឥឡូវនាងជាសិស្សខ្ញុំ គ្រាន់តែខ្ញុំសួរប៉ុណ្ណឹងមិនបានតើឲ្យខ្ញុំបង្រៀននាងយ៉ាងមិច?បើចិត្តនាងនៅគិតរឿងស្នេហារៀនមិនចេះពេលប្រឡងធ្លាក់មិនបាក់មុខខ្ញុំជាអ្នកបង្រៀនទៅហើយទេ?»នរៈ
«និយាយចុះនិយាយឡើងមិនផុតពីខ្លួនឯងសោះតែម្ដង»មូរ៉ា រអ៊ូតិចៗតែម្នាក់ឯង នាយនរៈគេក៏ស្ដាប់ឮដែរតែមិនមាត់បានត្រឹមដៀងមើលមុខនាង
«Skip»
នាយនរៈគេក៏បានជូនមូរ៉ាមកផ្ទះ ពេលដែលមូរ៉ានាងរៀបចុះពីឡានគេក៏សួរនាង៖
«នាងរស់នៅទីនេះម្នាក់ឯងមែនទេ?»នរៈ
«អត់ទេ ខ្ញុំនៅជាមួយប្អូនខ្ញុំ...មើលទៅដូចស្ងាត់មែន?»មូរ៉ា
«អឺម...»នរៈ
«ចឹងបានត្រូវចិត្តខ្ញុំ ព្រោះខ្ញុំចូលចិត្តស្ងប់ស្ងាត់ចឹង...(មូរ៉ាក៏ចុះពីឡាន ហើយក៏និយាយទៅនាយនរៈតាមទ្វារឡាន)អរគុណហើយសិស្សច្បង ដែលបានជូនមក»មូរ៉ា និយាយរួចនាងក៏ចុចលេខកូដរបងចូលទៅក្នុងផ្ទះបាត់
ចំណែកនាយនរៈគេនៅមើលផ្ទះមូរ៉ាបន្តិចទើបគេបើកឡានចេញទៅ។
បែរមកមូរ៉ាវិញពេលដែលចូលដល់ក្នុងផ្ទះហើយ នាងក៏ឡើងទៅបន្ទប់នាងដោយមិននិយាយជាមួយថារ៉ាក់ដែលកំពុងអង្គុយធ្វើលំហាត់នៅលើសាឡុងនោះទេ។មិនដឹងថានាងខឹងថារ៉ាក់ឬនាងមើលមិនឃើញគេក៏មិនដឹង តែទឹកមុខថារ៉ាក់បញ្ជាក់ថាពួកគេកំពុងឈ្លោះគ្នា ថារ៉ាក់ក៏ដូចជារអៀសៗខ្លួនជាមួយមូរ៉ា។
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ៦ ~ព្រមជួយបង្រៀន~
Start from the beginning
