មូរ៉ាញ៉ាំការ៉េមបណ្ដើរសួរទៅនាយនរៈដែលអង្គុយជិតនាងបណ្ដើរ៖
«ហើយសិស្សច្បងនាំខ្ញុំមកទីនេះមានការសម្ងាត់អីត្រូវនិយាយមែន?»មូរ៉ា
«គឺខ្ញុំសម្រេចចិត្តហើយ ថានឹងបង្រៀនអង់គ្លេសនាងក្រៅម៉ោងថែមទៀត!»នរៈ
«សិស្សច្បងនិយាយមែនឬនិយាយលេង?»មូរ៉ា សួរទាំងមុខសឹងមិនចង់ជឿ
«ខ្ញុំមិនចេះនិយាយលេងទេ សម្ដីខ្ញុំនិយាយយ៉ាងមិចគឺអញ្ចឹង»នរៈ
«ហីយ៉ា...សិស្សច្បងពិតជាចិត្តល្អខ្លាំងណាស់ អរគុណសិស្សច្បងហើយដែលបានព្រមបង្រៀនខ្ញុំ តែប៉ិននេះខ្ញុំលែងពិបាកដេកភ័យទៀតហើយ»មូរ៉ា
«តែខ្ញុំមានលក្ខខណ្ឌដែលឲ្យត្រូវឲ្យនាងធ្វើតាម»នរៈ
«លក្ខខណ្ឌអី?»មូរ៉ា
«នាងត្រូវស្ដាប់សម្ដីខ្ញុំ ខ្ញុំឲ្យធ្វើអីគឺធ្វើនឹង រៀនហាមឈប់បើឈប់ប្រាប់ខ្ញុំមុនកុំឲ្យខ្ញុំចាំនាង ហើយត្រូវមករៀនឲ្យទៀងម៉ោងទៀងពេល ព្រោះខ្ញុំមិនចូលចិត្តអ្នកយឺតយ៉ាវនោះទេ»នរៈ
«អូខេសិស្សច្បង គ្មានបញ្ហាទេគ្រាន់តែរឿងប៉ុណ្ណឹងនោះ ខ្ញុំអាចធ្វើបាន...តែសិស្សច្បងមិនមែនបង្រៀនfreeឯណាហី?»មូរ៉ា
«ត្រូវហើយ!លើលោកគ្មានរបស់Freeទេ នាងត្រូវតែតបស្នងខ្ញុំវិញ តែតបរឿងអីខ្ញុំនៅមិនទាន់ដឹងទេ ចាំគិតឃើញពេលណាខ្ញុំនឹងប្រាប់នាង»នរៈ
«ចឹងក៏បាន...ស្រេចតែសិស្សច្បង»មូរ៉ា
និយាយស្រុះស្រួលគ្នាហើយ ពួកគេក៏អង្គុយលេងបន្តិច។នៅពេលនោះមូរ៉ានាងក៏ក្រឡេកឃើញមុខនាយនរពីចំហៀងនាងក៏ភ្លឹកមើលតែម្ដង រហូតដល់នាយនរៈងាកមកឃើញហើយសួរទើបនាងដឹងខ្លួន៖
«ខ្ញុំដឹងថាខ្ញុំសង្ហា តែនាងមិនបាច់មកអង្គុយសម្លឹងរហូតចឹងនោះទេ»នរៈ
«ខ្ញុំមានអារម្មណ៍ថាដូចធ្លាប់ស្គាល់សិស្សច្បង សិស្សច្បងកាលមុនធ្លាប់រៀននៅសាលាណាដែរ?»មូរ៉ា
«ខ្ញុំរៀននៅសាលាឯកជន»នរៈ
«អរ...ប្រហែលមិនមែនគេទេ ព្រោះខ្ញុំនឹងគេគឺសុទ្ធតែរៀនសាលារដ្ឋដូចគ្នា»មូរ៉ា
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ៦ ~ព្រមជួយបង្រៀន~
Start from the beginning
