ភាគ៦ ~ព្រមជួយបង្រៀន~

Depuis le début
                                        

ឆ្ងល់បានត្រឹមតែឆ្ងល់មិនដឹងចម្លើយការពិតនោះនៅឯណានោះទេ។តែដល់ចឹងពេលដឹងចឹងទៅនាយនរៈគេក៏បើកទូរស័ព្ទគេមើលក៏ឃើញសារមូរ៉ាដែលផ្ញើមកគេគឺមិនតិចសារនោះទេដែលនាងចង់ឲ្យគេជួយបង្រៀននាង តែពេលមើលហើយក៏មិនដឹងថាគេគិតយ៉ាងមិចដែរ។
________

នាយនរៈដើរៗក៏ជួបមូរ៉ាដោយចៃដន្យ គេក៏ស្រាប់តែហៅឈ្មោះនាង៖

«មូរ៉ា...»នរៈ

មូរ៉ាក៏ងាកមកមើលអ្នកហៅនាង ក៏ឃើញថាជានាយនរៈ៖

«នេះសិស្សច្បងស្គាល់ឈ្មោះខ្ញុំដែរមែនទេ?»មូរ៉ា សួរទាំងភ្ញាក់ផ្អើលទៅនាយនរៈបន្ទាប់ពិគេដើរមកជិតនាង

«ត្រូវហើយ!ខ្ញុំមិនមែនដូចនាង ជួបគេច្រើនដងតែមិនស្គាល់អីពីគេសោះចឹងទេ»នរៈ

«យ៉ាងណាក៏ខ្ញុំស្គាល់ឈ្មោះសិស្សច្បងដែរតើ សិស្សច្បងឈ្មោះថានរៈ តែស្រីៗអ្នកគាំទ្រសិស្សច្បងហៅសិស្សច្បងថាទេវបុត្រកំពូលសង្ហា ត្រូវទេ?»មូរ៉ា

«ចាត់ទុកថានាងគ្រាន់បើបន្តិចចុះ»នរៈ

«ចុះសិស្សច្បងហៅខ្ញុំមានការអី?ឬសិស្សច្បងមកទារអាវសិស្សច្បងវិញ?បើមែន សុំទោសផងដោយសារខ្ញុំបោកវាមិនទាន់ជ្រះទេ ចាំបន្តិចទៀតសិនទៅណា»មូរ៉ា

«ខ្ញុំមិនមែនមកនិយាយរឿងនេះទេ»នរៈ

«ចុះសិស្សច្បងមកនិយាយរឿងអីវិញ?»មូរ៉ា

«មកតាមមក»នរៈ និយាយហើយក៏ដើរចេញមុនមូរ៉ាធ្វើឲ្យនាងឆ្ងល់មែនទែន ក៏ចេះតែដើរទៅតាមទៅ

«Skip»

មូរ៉ានាងក៏បានអង្គុយនៅលើកៅអ៉ីក្រោមម្លប់ដើមឈើដែលមានសភាពស្ងប់ស្ងាត់តែម្នាក់ឯង ប៉ុន្តែបានបន្តិចនាយនរៈក៏កាន់ការ៉េមមួយដើមរសជាតិសូកូឡាមកឲ្យនាង៖

«មិចបានសិស្សច្បងដឹងថាខ្ញុំចូលចិត្តការ៉េមរសជាតិសូកូឡា?»មូរ៉ា សួរទាំងភ្ញាក់ផ្អើល

«គឺ...គឺចេះតែទិញស្មានៗទៅ»នរៈ និយាយរដិបរដុបហាក់ដូចជាមានពិរុទ្ធ

«សិស្សច្បងពូកែស្មានមែន ត្រូវចិត្តខ្ញុំតែម្ដង...អរគុណខ្លាំងណាស់សិស្សច្បង...»មូរ៉ា និយាយហើយក៏ទទួលយកការ៉េមពីដៃនាយនរៈទាំងញញឹម ឯនាយនរៈក៏ចេះតែសម្លឹងមុខនាងដែលខ្សែភ្នែកពោពេញទៅដោយសំណួរដែលគេចង់ដឹងពីនាង

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Où les histoires vivent. Découvrez maintenant