«អ៎េ ហ៎េ...លោកនរៈ និយាយដូចបានស្ដាប់មូរ៉ានិយាយរឿងក្នុងចិត្តប្រាប់ចឹង»សក្ដា
«មែនតើ!ទាំងដែលខ្លួន ឃើញស្រីគេចចេញ10kmសោះ»នភា
នាយនរៈក៏មិនបានមាត់តអីដែរ ព្រោះគេកំពុងតែគិតដល់មូរ៉ា ឯពួកគេទាំងបីនេះក៏បន្តមើលវីដេអូមូរ៉ាទាំងស្នាមញញឹមដោយមិនដឹងថាជីវិតពិតមូរ៉ានាងជួបអីខ្លះឡើយ។មិនថាតែពួកគេទេក៏មានអ្នកគាំទ្រផ្សេងទៀតដែរ ដែលគិតនិងច្រណែនមូរ៉ាដែលមើលទៅជីវិតនាងមានសេចក្ដីសុខនិងសប្បាយរហូត។
«Skip»
•ផ្ទះនាយនរៈ
នយនរៈមកផ្ទះវិញភ្លាមក៏ចាប់ផ្តើមស្រាវជ្រាវពីប្រវតិ្តរបស់ម៉ូរ៉ា តែជាដំបូងគេឆែកមើលប្រវត្តិឈ្មោះលោកលីដែលប៉ារបស់នាងជាមុនសិន។
នៅពេលនោះគេក៏ដឹងថាលោកលីជាអ្នកជំនួញដ៏ធំនិងមានខ្លាំងមែនទែន លោកលីមានប្រពន្ធម្នាក់ឈ្មោះទេវីតែគាត់បានស្លាប់ដោយសារជំងឺតាំងពី៤ឆ្នាំមុនមកម្លេះ បច្ចុប្បន្នគាត់មានប្រពន្ធថ្មីម្នាក់ទៀតគឺឈ្មោះម៉ាល័យហើយក៏ឮមកថាអ្នកស្រីម៉ាល័យនេះបានស្រឡាញ់ញ្នាជាមួយលោកលីតាំងពីលោកលីមិនទាន់បានរៀបការជាមួយអ្នកស្រីទេវីមកម្លេះ ឯរឿងលម្អិតជាងនេះគ្មានអ្នកណាដឹងនោះទេ។
ហើយលោកលីក៏មានកូនពីរនាក់ជាមួយអ្នកស្រីទេវីដែរ គឺកូនស្រីមួយឈ្មោះលី មូរ៉ា និង កូនប្រុសឈ្មោះលី ថារ៉ាក់ ដែលបច្ចុប្បន្នគ្មានអ្នកណាដឹងទេថាកូនៗទាំងពីររបស់លោកលីនៅឯណានឹងក្លាយជាអ្វីទៅហើយ។
ទាំងនេះជាអ្វីដែលនាយនរៈបានអានពីព័ត៌មានដែលគេបានស្វែងរកឃើញ ហើយគេក៏បានអូសឃើញរូបនាយថារ៉ាក់ដែលគេជួបនៅហាងនាយនភាទៀតផង ជាហេតុធ្វើឲ្យគេដឹងនិងស្គាល់ថានាយថារ៉ាក់នេះជាកូនលោកលីហើយក៏ជាប្អូនមូរ៉ាដូចគ្នា។
គេក៏ចាប់ផ្តើមគិត បើថារ៉ាក់ជាកូនលោកលីរស់នៅជាមួយលោកលីមែនហេតុអីបានគ្រាន់តែកុំព្យូទ័រដែលចាស់និងខូចមួយគេមិនព្រមបោះចោលទិញថ្មី បែរជាពេលនាយនភាផ្ដល់យោបល់ឲ្យទិញថ្មីគេបែរជាស្ទាក់ស្ទើរដូចជាមិនមានប្រាក់ទាំងដែលលោកលីជាអ្នកមានល្បីឈ្មោះមានប្រាក់មិនខ្វះ។គេក៏បានលើកសំណួរមកចោទសួរថា តើលោកលីឲ្យគេចាយសន្សំសំចៃឬកំព្យូទ័រនេះមានអ្វីសំខាន់ដែលមិនអាចចោលបាន?លោកលីមិនផ្តល់ប្រាក់ឲ្យគេចាយគ្រប់គ្រាន់ឬគេមិនបានរស់នៅជាមួយលោកលីទេ?បើគេមិនរស់នៅជាមួយលោកលីតើគេរស់នៅឯណាជាមួយអ្នកណាបានអ្នកណាផ្គត់ផ្គង់ការរស់និងការរៀនសូត្ររបស់គេ?ហើយចុះមូរ៉ាវិញ?បន្ទាប់ពីអ្នកស្រីទេវីស្លាប់ទៅតើគ្រួសារនេះក្លាយជាបែបណា?ក៏ព្រោះតែព័ត៌មានគេអានជាព័ត៌មានចាស់តាំងពី៤ឆ្នាំមុន ហើយចាប់តាំងពីពេលមកមិនដែលឃើញព័ត៌មានណាផុសពាក់ព័ន្ធនឹងគ្រួសារលោកលីទៀតឡើយ បើផុសក៏ផុសតែពីលោកលីនិងប្រពន្ធថ្មីគាត់ដែលជាអ្នកស្រីម៉ាល័យ ឯម៉ូរ៉ានិងថារ៉ាក់ស្ងាត់ឈឹងឬលោកលីមិនចង់ឲ្យគេស្គាល់ព្រោះថាក្នុងវិស័យជំនួញមានការប្រកួតប្រជែងខ្លាំងចឹងគេមិនសូវបង្ហាញគ្រួសារឲ្យសាធារណៈជនដឹងទេ។
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ៦ ~ព្រមជួយបង្រៀន~
Start from the beginning
