ភាគ៥ ~អាណិត~

Start from the beginning
                                        

«មិនអីទេ ខ្ញុំចាំមិត្តខ្ញុំមកសិន»លីកា

«អូ!មកជាមួយមិត្តម្នាក់ទៀតមែនទេ?ចុះមិត្តស្រីស្អាតនៅឯណាដែរ?»នភា

«នោះមិត្តខ្ញុំ...»លីកា និយាយស្របពេលដៃនាងចង្អុលទៅមូរ៉ាដែលកំពុងតែឈរនិយាយជាមួយនាយនរៈជាមួយអាកប្បកិរិយាដូចជាមិនក្លាហានសោះ

«អូ!មូរ៉ាមែនទេ?»នភា គេសួរបញ្ជាក់ព្រោះតែគេដឹងស្រាប់ហើយថាជាមូរ៉ាតែ ដោយសារនាយនរៈគ្មានមិត្តណាទៀតក្រោពីគេទេ ពិសេសមិត្តស្រីៗគឺសឹងតែគ្មានសោះតែម្ដង

«បងស្គាល់មូមូដែលមែនទេ?!»ណានី សួរទាំងភ្ញាក់ផ្អើល

«មូមូ?ឈ្មោះក្រៅមូរ៉ាមែនទេ?»នភា

«ច៎ា!តែគេមិនចូលចិត្តឲ្យហៅចឹងទេដោយសារគេខ្លាចព្រោះឈ្មោះនេះដូចឈ្មោះខ្មោចស្រីជប៉ុនMomo បងស្គាល់ទេ?»ណានី

«ស្គាល់!បងFan Momoទៀតផង!»ណានី

«ន៎ែឯងទៅនិយាយរឿងមូមូ(មូរ៉ា)ប្រាប់គេធ្វើអី?»លីកា ទាញណានីមកខ្សឹបសួរ

«មានទៅស្អីគ្រាន់តែប៉ុណ្ណឹងនោះ!»ណានី

បែរមកខាងមូរ៉ាវិញនាងក៏ប្រមូលភ្លាមក្លាហានរបស់នាងមកទាំងអស់ដើម្បីទៅនិយាយជាមួយនាយនរៈ៖

«សួស្ដីសិស្សច្បង!»មូរ៉ា

«មានការអី?»នរៈ ងាកមកសួរនាងទាំងមុខស្មើ

«ខ្ញុំជាម្នាក់ដែលឆាតទៅអាយជីបងយប់មិញ ខ្ញុំមិនដឹងថាបងបានអានសារខ្ញុំឬអត់ទេ តែខ្ញុំប្រាប់បងម្ដងទៀតក៏បានគឺខ្ញុំ...(នាយនរៈនិយាយកាត់)»មូរ៉ា

«ខ្ញុំអានហើយ តែខ្ញុំមិនជួយនាងទេ»នរៈ

«ហេតុអីទៅ?ខ្ញុំឲ្យសិស្សច្បងជួយតែពេលដែលសិស្សច្បងទំនេរទេតើ ចាត់ទុកថាធ្វើបុណ្យជាមួយក្មេងស្រីគួរឲ្យអាណិតម្នាក់នេះទៅចុះណា...»មូរ៉ា និយាយទាំងមុខអង្វរកទៅនរៈ ហើយគេក៏តបវិញថា...

«No!»នរៈ

«បើអស់អីហើយឆាប់ចេញទៅ ខ្ញុំមិនចូលចិត្តឲ្យអ្នកណាមកក្បែរខ្ញុំទេ»នរៈ

«ធ្វើដូចខ្លួនជាទេវបុត្រធ្លាក់ពីឋានសួគ៌ សុទ្ធមិនចូលចិត្តឲ្យគេនៅក្បែរធ្វើដូចគេចង់នៅក្បែរខ្លួនចឹង»មូរ៉ា ដើរចេញពីនាយនរៈទាំងរអ៊ូតិចៗ តែនាយនរៈគេស្ដាប់ឮទាំងអស់

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now