«Skip»
មូរ៉ានាងក៏យករឿងដែលនាងនិយាយជាមួយនាយនរៈ ទាំងអស់មករាយរាប់ប្រាប់មិត្តនាងទាំងពីរនាក់ទាំងអស់សង្ឃឹម៖
«យើងប្រាប់ហើយថាគាត់មិនចូលចិត្តរញ៉េរញ៉ៃឬអ្នកនិយាយច្រើនទេ ឯងទៅនិយាយរាយរ៉ាប់ច្រើនចឹង គាត់មិនមកអានទេ ហើយឯងមិចមិនសរសេរកាត់ៗខ្លះទៅ»ណានី
«បើយើងសរសេរកាត់គាត់មិចនឹងស្គាល់យើង»មូរ៉ា
«ចុះឯងនិយាយរាយរ៉ាប់ច្រើនចឹងសង្ឃឹមថាគាត់ជឿប៉ុន្មានភាគរយ?»លីកា
«99.9%គឺគាត់មិនស្គាល់»មូរ៉ា
«...»ណានី
«...»លីកា
ពួកគេមានការគាំងមិនដឹងនិយាយអីតទៀត។តែមិនដឹងថាជានិស្ស័យឬជាការចៃដន្យទេដែលពួកគេទាំងបីដើរចូលហាងរបស់នាយនភាក៏ស្រាប់តែឃើញ នាយនរៈកំពុងអង្គុយលេងហ្គីតានៅក្នុងហាងនោះតែម្ដង។ភ្លាមៗពួកគេក៏មិនដឹងថាត្រូវធ្វើយ៉ាងមិចដែរ តែគិតបានមួយសន្ទុះណានីនិងលីកាក៏ផ្ដល់យោបល់ឲ្យមូរ៉ាទៅនិយាយជាមួយនាយនរៈ៖
«អស់ផ្លូវហើយបើចាំគាត់តបឯងប្រហែលជាតិក្រោយ ចឹងមានតែទៅនិយាយជាមួយគាត់តែម្ដងទៅ នេះជាឱកាសឯងហើយ»ណានី
«មែនហើយ!និយាយផ្ទាល់ស្រួលនិយាយជាងក្នុងទូរស័ព្ទ»លីកា
«តែយើងមិនដែលទៅនិយាយរកគេមុនបែបនេះទេ»មូរ៉ា
«ទៅនិយាយទៅវានឹងដែលហើយ»ណានី
«ហើយយើងត្រូវនិយាយថាមិចខ្លះ?»មូរ៉ា
ណានីនិងលីកាក៏ជួយផ្ដល់យោបល់ដោយប្រាប់ថាគួរនិយាយពាក្យអីខ្លះៗអីចឹងទៅ។មូរ៉ាក៏ដើរមួយៗជាមួយទឹកមុខភ័យអរៗទៅរកនាយនរៈដែលកំពុងអង្គុយលេងហ្គីតាទាំងមិនខ្វល់ពីអីនោះ។
ឯនាយនភាវិញបន្ទាប់ពីចេញមកឃើញណានីនិងលីកា ក៏ចាប់ផ្តើមមកនិយាយអូសក្រឡាទៀត៖
«ពួកអស់នេះយ៉ាប់មែនចេះឲ្យស្រីស្អាតមកឈរចឹងទៅកើត»នភា ធ្វើជានិយាយឲ្យបុគ្គលិកគេហើយក៏មកនិយាយទៅណានីនិងលីកាម្ដង
«ស្រីស្អាតទាំងពីរទិញអីមែនទេ ត្រូវការអីចង់បានអីប្រាប់បងបានណា...បងនឹងលក់តម្លៃសមរម្យបំផុតឲ្យតែម្ដងណាបាទ»នភា
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ៥ ~អាណិត~
Start from the beginning
