«គឺចរិតនាងឆេវឆាវ មិនចេះគិត មកញ៉ែតៗដាក់គេមិនដឹងចាស់ទុំ អានឹងគេហៅថាក្មេងហើយមិនមែនក្មេងធម្មតាទេគឺគេថាក្មេងឈ្លើយ»នរៈ
«ចុះនាយអាយុប៉ុន្មានបានមកតាំងខ្លួនជាចាស់ទុំដៀលគេមិនចេះគិតចឹង?»មូរ៉ា និយាយទាំងម៉ូម៉ៅ
នាយនរៈមិនបានឆ្លើយនោះទេ នាយនភាក៏បានឆ្លើយជំនួសគេ៖
«គេជាមិត្តបង អាយុគឺប្រហែលបងដែរទេ!»នភា
«ចឹងគេអាយុ៣០ជាងហើយមែនទេ?»មូរ៉ា សួរបែបផ្គើន
«អ្ហើយ!អត់ទេ អាយុបងឯណាដល់៣០ជាងនោះ បងត្រឹម២២ទេ ចឹងគេ២២-២៣អីនឹង ព្រោះគេអាយុលើសបង១ឆ្នាំ!»នភា ភ្ញាក់ព្រើត និងប្រញាប់មកពន្យល់ ពេលឮគេចោទថាខ្លួនអាយុ៣០ជាង
«(ងាកមកសម្លឹងនាយនរៈលើក្រោមៗ) ត្រឹម២៣ទេអ្ហែ?ស្មាន៤០ជាងហើយ ព្រោះមុខដូចជាកញ្ចាស់ដល់ហើយ!»មូរ៉ា សង្កត់សំឡេងនៅឃ្លាចុងក្រោយ
«និយាយស្ដីឲ្យគួរសមជាងនេះបន្តិចទៅ ឡើងដល់និស្សិតហើយម៉េចនិយាយស្ដីដូចគ្មានបានចូលសាលាចឹង! យ៉ាងណាក៏ខ្ញុំអាយុច្រើនជាងនាងដែរ ព្រោះនាងមើលទៅត្រឹមជាក្តឹប និស្សិតដែលទើបតែឆ្នាំទី១នោះទេ!»នរៈ
«(ក្ដឹបនិស្សិត?គេគិតថាខ្ញុំជាបន្លែផ្លែឈើឬយ៉ាងម៉េច បានជានិយាយក្ដឹបៗហ្នឹង?)ចុះយ៉ាងម៉េច អាយុច្រើនក៏មិនប្រាកដថាអាចមើលងាយគេអាយុតិចជាងខ្លួនបានដែរ មុខឡើងចាស់តែចរឹកក្មេងបាតផ្សារ»មូរ៉ា
«ចុះខ្ញុំមានបានទៅថាអីឲ្យនាងធ្ងន់ធ្ងរឯណា គ្រាន់តែហៅនាងថាជាក្មេងទៅតាមអ្វីដែលខ្ញុំមើលឃើញទេតើ!»នរៈ
«ចុះនាយគិតថាពាក្យនេះជាពាក្យដែលគួរនិយាយមកកាន់អ្នកមិនស្គាល់គ្នាចឹងមែនទេ?អ្នកណាមិនដឹងទេ ប៉ុន្តែខ្ញុំគឺប្រកាន់ហើយ!»មូរ៉ា
«...»នរៈ
ដោយឃើញស្ថានភាពកាន់តែតាន់តឹង នាយនភាក៏ចូលខ្លួនមកសម្របសម្រួល៖
«បានហើយៗ កុំឈ្លោះគ្នាអី ខ្មែរដូចគ្នាត្រូវចេះស្រឡាញ់គ្នា ឈ្លោះគ្នាធ្វើអីសុទ្ធតែបងប្អូនឯងហ្នឹងណ៎!»នភា
«អ្នកណាបងប្អូនជាមួយគេ!បើមានបងប្អូនដូចគេ ខ្ញុំ សុខចិត្តអត់បងប្អូនប្រសើរជាង!»មូរ៉ា ប្រកែកតវ៉ាភ្លាមៗ
«ចុះស្មានថាខ្ញុំចង់រាប់នាងណាស់មែនទេ?!»នរៈ
«ចុះខ្ញុំនិយាយចឹងពីកាល?!»មូរ៉ា
នរៈគេក៏រៀងក្ដៅស្លឹកត្រចៀកដែរ តែខ្ជិលប្រកែកតទៀត ក៏ដើរចេញទៅដោយប្រាប់នាយនភាថាស្អែកគេមកយកហ្គីតារបស់គេ ដែលនាយនភាធ្វើបានពាក់កណ្ដាលហើយរត់ចោលមិញនេះ៖
«មិត្តភក្តិបង សង្ហាដែរមិចមាត់ឆ្កែចឹង?»មូរ៉ា
«គេចឹងតាំងពីដើម កុំប្រកាន់គេអី»នភា
«អត់ទេ!ខ្ញុំត្រូវតែប្រកាន់!»មូរ៉ា និយាយទាំងមើលទៅនរៈដែលកំពុងតែបើកទ្វារចូលឡានម៉ាកដ៏ទំនើបរបស់គេ ទាំងរឹកពារក្រអើតក្រទម
_____________🌼____________
YOU ARE READING
Crushខ្ញុំស្រឡាញ់ខ្ញុំ ? !
Fanfictionធម្មតាមនុស្សដែលលួចស្រឡាញ់គេតែងតែមានពេលខ្លះគិតថាមនុស្សដែលខ្លួនលួចស្រឡាញ់ក៏មានចិត្តស្រឡាញ់មកលើខ្លួនវិញដែរ។ ប៉ុន្តែវាគ្រាន់តែជាការស្រម៉ៃនិងការគិតតែម្នាក់ឯងរបស់អ្នកដែលលួចស្រឡាញ់គេតែម្ខាងប៉ុណ្ណោះ ទាំងដែលការពិតគេមិនបានទាំងស្គាល់យើងផង។តែ...បើជាការពិតតើវាគួ...
ភាគ១ ~ក្មេងឈ្លើយ~
Start from the beginning
