ភាគ១ ~ក្មេងឈ្លើយ~

Start from the beginning
                                        

«មិចចឹង?បើកមិនចេញមែនទេ?»នភា សួរទាំងយកកង្ហារមកមើល

«50/50»មូរ៉ា

«មានន័យថាមិចបាទ?»នភា

«គឺពេលបញ្ចូលភ្លើងវាបើកចេញវិលធម្មតា តែពេលដកចេញវាមិនវិលសោះ ហើយខ្ញុំបញ្ចូលភ្លើងវា២ថ្ងៃហើយ ចង់សួរថាតើវាកើតអី?»មូរ៉ា

«អូ...ចឹងទេហ៎េ បងភ្លេចប្រាប់ ថាកង្ហារនេះទាល់តែបញ្ចូលភ្លើងវាមួយសប្តាហ៍ទើបប្រើបានណា»នភា

«ថាមិច?មួយអាទិត្យហ៎េស?»មូរ៉ា លាន់មាត់និយាយឡើងភ្ញាក់គេងាកមកមើលគ្រប់គ្នា

«បាទ!មួយអាទិត្យស្មើ៧ថ្ងៃ ហើយក្នុងរយៈពេល៧ថ្ងៃនេះគឺត្រូវដោតរហូតមិនអាចដកឌុយចេញឡើយ»នភា

«ហេតុអីបងមិនប្រាប់ខ្ញុំ?ខ្ញុំចង់បានអាប្រើបានភ្លាមៗ ព្រោះខ្ញុំស្អប់ការរងចាំ!»មូរ៉ា

«កុំអាល់ម៉ូម៉ៅស្រីស្អាត អាចទៅមើលម៉ាកថ្មីបានណា យកដូចម៉ាកនេះមិនគិតលុយទេ តែបើម៉ាកផ្សេងគិតលុយធម្មតាតែសម្រាប់ស្រីស្អាតហើយជាម៉ូយប្រចាំហាងដូចប្អូនបងបញ្ចុះតម្លៃឲ្យណា...»នភា

«ចឹងក៏បាន ខ្ញុំដើរមើលសិន»មូរ៉ា

«អូខេបាទ...»នភា តាមមើលមូរ៉ាដែលបានដើរទៅទាំស្នាមញញឹមព្រាននៅលើមុខ

មូរ៉ាដើរចេញមិនទាន់ផុតផង ក៏មានបុរសម្នាក់ដែលស្លៀកពាក់ឯកសណ្ឋានជានិសិត្សដែរ។កម្ពស់កម្ពររូបរាងមុខមាត់សង្ហាខ្លាំងឡើងស្រីៗក្នុងហាងងាកមើលគ្រប់គ្នា គេក៏បានដើរមកថាឲ្យនភា៖

«យ៉ាងមិចឯងនឹង?យើងមកមុនមិចបានមកមើលឲ្យក្មេងនេះមុនចឹង?»នរៈ

នភាមិនទាន់បានតបនោះទេក៏ព្រោះតែមូរ៉ានាងឮនរៈគេថាឲ្យនាង នាងក៏ងាកមកថាឲ្យវិញតែម្ដង៖

«ន៎ែ!នាយថាអ្នកណាក្មេង?»មូរ៉ា

«ប្រហែលជាថាឲ្យនាង!»នរៈ និយាយទាំងមុខស្មើទៅមូរ៉ា

«ខ្ញុំអាយុ១៩ឆ្នាំហើយមិនមែនអាយុ១០ឆ្នាំទេ ហៅខ្ញុំឲ្យស្រួលបួល»មូរ៉ា

«ចុះចរិតនាងឥឡូវមានខុសពីក្មេងអាយុ១០ឆ្នាំត្រង់ណា?»នរៈ

«នាយចង់មានន័យថាមិច?!»មូរ៉ា

Crushខ្ញុំស្រឡាញ់ខ្ញុំ ? !  Where stories live. Discover now