ភាគ៣០

111 14 3
                                    

ជេឃេជ៍ គ្រុប

   ជុងហ្គុក ហាក់មានអារម្មណ៍ថាប្លែក ពេលដែលចូលក្នុងក្រុមហ៊ុនថ្ងៃនេះ ព្រោះថាបុគ្គលិកគ្រប់គ្នាកំពុងតែនាំគ្នាមើលមកគេគ្រប់គ្នាតែម្ដង ធ្វើអោយនាយតូចបញ្ឈរដំណើរនឹងងាកទៅរកពួកបុគ្គលិកដោយទឹកមុខស្មើធេង ចំណែកពួកបុគ្គលិកពេលឃើញបែបនេះក៏នាំគ្នាបិតទូរស័ព្ទហើយនាំគ្នាងាកទៅធ្វើការងាររបស់ខ្លួនវិញ។

«ថ្ងៃនេះមុខរបស់ខ្ញុំប្រឡាក់អ្វីមែនទេ បានជាអ្នកគ្រប់គ្នាតាមមើលបែបនេះ?»ម្ចាស់ក្រុមហ៊ុនរូបស្រស់ចោទសួរទៅកាន់បុគ្គលិកដោយផ្ទាល់មាត់ តែគ្រប់គ្នាមិនហ៊ានតបនឹងសំនួររបស់ចាហ្វាយនាយឡើយ។ ម្នាក់ៗបានត្រឹមតែក្រវីក្បាលតិចៗហើយក៏បំបែកគ្នាធ្វើការរបស់ខ្លួនវិញ។

«មានរឿងស្អីចេះ»ជុងហ្គុក ពោលទាំងម៉ួម៉ៅ ពេលឃើញរឹតពារបស់បុគ្គលិក កម្លោះចូលតូចក្នុងជណ្ដើរយន្តហើយក៏ចុចបិតតែម្ដង។

«ជុងហ្គុក»ពេលដែលវត្តមានរបស់រាងតូចភ្លាន ជីមីន ក៏រហស័ចូលទៅចាប់ដៃរបស់កាយតូចហើយក៏នាំចូលក្នុងបន្ទប់ធ្វើការរបស់ខ្លួនភ្លាម។

«មានអីឬ ជីមីន»ជុងហ្គុក បង្ហាញទឹកមុខឆ្ងល់ដាក់រាងក្រាស់ ថ្ងៃនេះគ្រប់គ្នាកើតអី ម៉េកក៏ម្នាក់ៗឃើញគេហើយក៏មានទឹកមុខចម្លែកម្លេះៗ។ តើមានរឿងអីឬ?

«បានឃើញព័ត៌មានហើយឬនៅ?»

«ព័ត៌មានអ្វីទៅ»

«មើលនេះ»ជីមីន បង្ហាញព័ត៌មានដែលគេបាបផុសក្នុងបណ្ដាញសង្គមអោយទៅនាយតូចមើល ជុងហ្គុក បើកភ្នែកធំៗព្រោះតែភ្ញាក់ផ្អើល គេងាកមើលមុខរបស់រាងក្រាស់ទាំងទឹកមុខដែលពិបាកបំផុត ព្រោះតាំងពីឈរជើងវិស័យនេះមក គេមិនដែលមានរឿងអាស្រូវបែបនេះឡើយ។

«អ្នកណា ជាអ្នកផុស?»ជុងហ្គុក ដាក់ទូរស័ព្ទហើយពោលតិចៗម្នាក់ឯង ក្នុងចិត្តពិតជាខឹងខ្លាំងណាស់ដែលមានគេមកចោទប្រកាន់ខ្លួនបែបនេះ។

«អ្នកផុសគ្មានប្រភពទេ ខ្ញុំបានរកមើលទិន្នន័យរបស់ផុសរួចហើយ»ជីមីន

«កុំអោយខ្ញុំដឹងថាជាអ្នកណាអោយសោះ ខ្ញុំនេងមិនទុកមុខអោយទេ»ជុងហ្គុក ក្ដាប់ដៃណែន នាយតូចខាំធ្មេញណែនភ្នែករបស់គេក្រហមងំព្រោះតែកំហឹងក្នុងចិត្តរបស់គេ គេខឹងឡើងរលីងរលោងចង់យំទៅហើយ។ គេជាមនុស្សម្នាក់ដែលមិនដែលធ្វើបាបអ្នកណាឡើយ តើជាអ្នកណាមកធ្វើបែបនេះដាក់គេទៅ ។

You've reached the end of published parts.

⏰ Last updated: Apr 29 ⏰

Add this story to your Library to get notified about new parts!

✨ជំនួយការស្នេហ៍​✨Where stories live. Discover now