ភាគ១៧

255 24 0
                                    

អាហារថ្ងៃត្រង់បញ្ចប់​ ជុងហ្គុក​ នឹង​ ជីមីន​ ក៏ចេញដំណេីរទៅជាយក្រុងជាមួយគ្នា​ ដោយ​ ជីមីន​ ជាអ្នកបេីក​ ។ ជុងហ្គុក​ អង្គុយមេីលឯកសារ
បណ្ដេីរប្រាប់ផ្លូវទៅកាន់រាងក្រាស់បណ្ដេីរ​ ព្រោះថានាយមិនស្គាល់ផ្លូវ​ តែរាងតូចនៅតែអោយនាយអ្នកបេីក​ ។

«វាជាគម្រោងសាងសងសួនកំសាន្ត»នៅសុខៗ​ ជុងហ្គុក​ ស្រាប់តែនិយាយបែបនេះឡេីងមក​ ព្រោះតែរាងក្រាស់មិនព្រមនិយាយស្ដីអ្វីសោះ​ ក្រៅពីសួរផ្លូវ​ នេះមិនចង់និយាយជាមួយគេឬយ៉ាងម៉េច។

«ខ្ញុំដឹងហេីយ​ ខ្ញុំក៏បានយកឯកសារខ្លះៗម៉ូតនឹងគម្រោងមកតាមដែល​ ខ្លាចថា​ខ្វះខាតត្រង់ណា​ ជុងហ្គុក​ នឹងបានមេីល»ជីមីន​ និយាយតែភ្នែករបស់គេផ្ដោតលេីការបេីកបរ​ មិនមែនមិនចង់និយាយជាមួយរាងតូចទេ​ តែមិនដឹងថានិយាយអី​ ព្រឹកមិញទេីបតែញ៉ែតៗដាក់គេហេីយ​ ទេីបបានអីឡូវមិនដឹងនិយាយអីនឹងណា។

«ហឺម»ជុងហ្គុក​ ខាំមាត់ខ្នាញ់នឹងរាងក្រាស់ជាខ្លាំង​ មិនដឹងថាត្រូវរកអ្វីអោយនាយនិយាយជាមួយវិញនោះទេ​ មេីលចុះសូម្បីមុខរបស់គេក៏មិនងាកមកមេីលដែល​ អង្គុយកៀនគ្នាសោះ​ ទេីបអោបដៃងាកមុខចេញមេីលទេសភាពខាងក្រៅវិញ។

ឡានចេះតែរំកិលទៅមុខជារឿយៗ​ រហូត​ដល់កន្លែងសាងសង​ ជីមីន​ បត់ឡានចូលទៅក្នុងកន្លែងនោះហេីយក៏ឈប់យ៉ាងត្រឹមត្រូវ​ រាងក្រាស់ងាកមករករាងតូច​ ឃេីញថាគេងលក់បាត់​ទៅហេីយ​ ជីមីន​ មិនមាត់​ នាយឈូងដៃដាក់​អោយកៅអីឡានផ្ដេកទៅក្រោយម្ដងបន្តិចៗ​ ដេីម្បីអោយរាងតូចគេងអោយបានស្រួលបួល។

«ពេលគេងលក់បែបនេះ​ មិនឃេីញកាចដូចជាព្រឹកមិញសោះ»ជីមីន​ អស់សំណេីចបន្តិច​ ពេលគេងលក់បែបនឹងទៅដូចជាកូនទន្សាយស្លូតមួយក្បាលដែលមិនដឹងខ្យល់អីយ៉ាងអញ្ចឹង​ តែពេលភ្ញាក់វិញពិតជាកាចខ្លាំងណាស់​ ជីមីន​ ដោះអាវក្រៅរបស់ខ្លួន​ គ្របលេីកាយតូចហេីយខ្លួនក៏ចេញទៅក្រៅ។

«សួស្ដី​»ជីមីន​ និយាយទៅកាន់មេកានៅកន្លែងនោះ​ គាត់ឃេីញនាយភ្លាមក៏រហ័សរត់មករក​ គាត់មិនស្គាល់ថានាយជាអ្នកណាទេ​ ឃេីញមកទីនេះគាត់ក៏មកសួរនាំទៅ។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now