ភាគ២៥

228 18 2
                                    

@ខុនដូរ​

​ ទាំងបីនាក់នាំគ្នាអង្គុយនិយាយគ្នា នឹងសួរនាំគ្នាទៅមកពីនោះពីនោះដេីម្បីកុំអោយស្ងាត់​ តែកុំមេីលទឹកមុខរបស់​ ជុងហ្គុក​ អោយសោះ​ គេមុខក្រម៉ូវមិនសូវជាស្រស់អីណាស់ណាទេ​ ព្រោះតែមេីលទៅ​ ជីមីន​ ដូចជាសប្បាយចិត្តនឹងមាន​ក្ដីសុខដល់ហេីយពេលបាននិយាយជាមួយនឹង​ ហូស៊ុក​ បែបនេះ​ ធ្វើឲ្យខ្លួនមានអារម្មណ៍ថាពិតជាច្រណែនហ្នឹង ហូស៊ុកខ្លាំងណាស់ ព្រោះថាពេលដែល ជីមីន នៅជាមួយគេនាយមិនសូវជាមានទឹកមុខស្រស់ញញឹមប៉ុន្មានទេភាគច្រើនគឺគ្រាន់តែសើចតែប៉ុណ្ណោះ។

«បើមិនយល់ទាស់ទេនៅញ៉ាំបាយពេលនិយាយជុំគ្នាតើបានទេលោក ជុងហ្គុក »ហូស៊ុក និយាយទៅកាន់ ជុងហ្គុក ទាំងទឹកមុខញញឹមព្រោះឃើញថាគេមិនសូវជាមានទឹកមុខស្រស់បស់ប៉ុន្មានទេ ប្រហែលជាខឹងដែល ជីមីន មកលេងខ្លួនទេដឹង ព្រោះថាជាសង្សារនឹងគ្នាប៉ុន្តែខុសប្លែកពី ជីមីន ដែលនាយកំពុងតែឆ្ងល់ពីអត្តចរិតរបស់រាងតូច ថាហេតុអីនៅសុខៗស្រាប់តែមានទឹកមុខមិនស្រស់ហើយបែរជាមក​ប្រាប់គេថាខ្លួនជាសង្សារនាយទៅវិញ ប្លែកណាស់។

«បើជីមីននៅខ្ញុំក៏នៅដូចគ្នា» ជុងហ្គុក និយាយហើយក៏ឱបដៃរបស់នាយជាប់នឹងផ្ដេកក្បាលរបស់ខ្លួនលើស្មារបស់នាយធ្វេីដូចជាមែនទែនអញ្ចឹង​ ធ្វេីអោយអ្នកដែលអង្គុយទល់មុខគេឃេីញហេីយអត់សេីចមិនបាន​ ព្រោះមេីលទៅអ្នកខាងនោះពូកែហួងហែងមិនធម្មតាទេ។

«បាទ»ជីមីន​ នាយចេះតែឆ្លេីយៗអោយតែបានៗ​សិនទៅ​ ទាំងដែលពេលនេះនាយកំពុងតែលោត​សញ្ញាសួរពេញខួរក្បាលតែម្ដង​ ហេីយក៏កំពុងឆ្ងល់នឹងចារឹតរបស់រាងតូចពេលនេះដែល។

«បែបនឹងល្អហេីយ​ នឹងបានញាំជុំគ្នា»ហូស៊ុក​ ញញឹមដាក់គូរសង្សារមួយគូរនោះ។

«ចាំខ្ញុំអ្នកធ្វេីម្ហូបចុះ​ អ្នកទាំងពីរអង្គុយលេងសិនចុះ»ជីមីន​ ញញឹមដាក់រាងតូចទាំងពីរ​ ហេីយរៀប​នឹងងេីបទៅធ្វេីម្ហូប​ តែថារាងតូចបែជាអោបដេីមដៃរបស់គេជាប់​ នឹងធ្វេីភ្នែកភ្លឹសៗដាក់គេរបៀបង៉ក់ងរធ្វេីដូចជាកូនក្មេងយ៉ាងអញ្ចឹង។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now