ភាគ១០

315 31 0
                                    

@ភូមិគ្រឹះ​ផាក​

​ រាប់ចាប់ពីថ្ងៃដែល​ ជុងហ្គុក​ មករក​ ជីមីន​ ដល់ផ្ទះមក​ពេលនេះវាមានរយៈពេលមួសប្ដាហ៍ហេីយ​ តែ​ ជីមីន​ នៅមិនទាន់ទៅជាប់ក្រុមហ៊ុនរបស់​ ជុងហ្គុក​ នោះទេ​ គេព្យាយាមរកលុយដែលបានមកពីការលក់គំនូររបស់គេ​ នឹងលុយដែលគេនៅសល់ក្នុងកុង​ ព្រោះតែគេមិនចង់ទៅទីនោះទៀតនោះទេ​ តែនៅតែមិនគ្រប់ទៀត​ ហេីយ​ ជុងហ្គុក​ ក៏បានផ្ញេីសារមកគេជារៀងរាល់ថ្ងៃ​ ។

«កូនមីន​ តេីកូនគិតយ៉ាងណាចំពោះរឿងនេះ»លោកប្រុស​ ដែលអង្គុយក្បែរនាយ​ ក៏សួរទៅនាយទាំងទឹកមុខមិនល្អ​ គាត់ដឹងថាកូនរបស់គាត់មិនចង់ទៅធ្វេីការនៅទីនោះទេ​ តែគាត់ក៏មិនមានវិធីអ្វីជួយគេដែល។

«កូនសម្រេចចិត្តរួចហេីយលោកប៉ា​ ថាកូន នឹងទៅធ្វេីការតាមសំណេីររបស់គេប៉ា»ជីមីន​ តបទៅលោកប៉ាវិញទាំងញញឹម​ ទោះគេមិនចង់ទៅធ្វេីអោយ​ ជុងហ្គុក​ ពិតមែន​ តែគេគេចមិនផុតនោះទេ​ លុយរបស់គេមិនគ្រប់ក្នុងការសងបំណុលនោះទេ​ លុយរាប់រយលានបែបនេះរកក្នុងរយៈពេលខ្លីបែបនេះតេីរកបានយ៉ាងម៉េច​ ទោះខ្ចី​ ថេយ៉ុង​ ក៏មិនមែនជារឿងងាយដែល​ ទោះ​ ថេយ៉ុង​ ជាមិត្តរបស់គេក៏ដោយ។

«បេីកូនមិនចង់​ ចាំប៉ាទៅនិយាយជាមួយនឹងលោកចនណាកូន»លោកប្រុស​ ប៉ះស្មាកូនប្រុស​នឹងនិយាយទៅកាន់កូនរបស់គាត់ទាំងញញឹម​ បេីកីនមិនចង់គាត់នឹងទៅនិយាយជាមួយនឹង​ ប្អូនថ្លៃរបស់គាត់។

«មិនអីទេប៉ា​ កូនសម្រេចចិត្តហេីយ​ មិនថាត្រូវគេមេីលងាយយ៉ាងណានោះទេ​ កូននឹងស៊ូដេីម្បីអោយបានសងបំណុលរបស់គេឆាប់អស់ណាលោកប៉ា»ជីមីន គេបានគិតជាច្រេីនថ្ងៃមកហេីយ​ ចម្លេីយគឺគេចមិនផុតពីទៅធ្វេីការជាមួយនឹង​ ជុងហ្គុក​ ឡេីយ​ ។ បេីវាជាតម្រូវការរបស់អ្នកខាងនោះ​ គេនឹងធ្វេីតាមព្រោះតែគេគ្មានសិទ្ធិប្រកែកតវ៉ាឡេីយ​ ព្រោះអ្វីខ្លួនត្រូវធ្វេីពេលនេះ​ គឺថែរក្សាផ្ទះរបស់មួយនេះ​ នឹងយកក្រុមហ៊ុនមកវិញ។

«តែបេីគេធ្វេីបាបកូន​ កូនមិនបាច់ទ្រាំនោះទេ»លោកប្រុស​

«លោកប៉ាកុំបារម្ភអី​ កូនមិនអោយគេធ្វេីបាប​កូនងាយៗនោះទេ»ជីមីន​ ញញឹម​ មុននឹងចូលទៅអោបលោកប៉ាបន្តិច​ តាមពិតគេមិនចង់ទៅទេ​ តែមិនអាចប្រកែកបាន។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now