ភាគ៥

369 33 5
                                    

@ភូមិគ្រឹះ​ផាក

​ ព្រឹកថ្ងៃថ្មីឈានចូលមកដល់​ ជីមីន​ ងេីបពី
ព្រឹកធ្វេីអាហារពេលព្រឹករួចជាស្រេច​ គេរៀបចំទុកដាក់នឹងញាំខ្លួនឯងរួចរាល់ហេីយ​ ក៏ប្រញាប់ប្រញាលទៅងូតទឹករៀបចំខ្លួន​ ដេីម្បីយក CV ទៅដាក់ក្នុងក្រុមហ៊ុនរបស់​ ជុងហ្គុក​ ។

«ជីមីន​ ប្រញាប់ទៅណាកូន​ មិនញាំបាយទេឬ? »អ្នជាម្ដាយចុះមកក៏ឃេីញកូនប្រុសរៀបនឹងឡេីងឡាន​ ក៏ស្រែកសួរ​។

«កូនញាំរួចហេីយម៉ាក់​ កូនប្រញាបេីទៅសិនហេីយ»ជីមីន​ តបនឹងម៉ាក់របសេីគេរួចក៏ឡេីងឡាន​ ហេីយក៏ចេញទៅបាត់។

«ពិបាកកូនហេីយ​ ជីមីន​»លោកស្រីផាក​ ដកដង្ហេីមធំ​ ក្នុងចិត្តនៅតែអាណិតកូនន្រុសតែម្នាក់របស់ខ្លួន​ ធ្លាប់តែជាអ្នកប្រុសរស់នៅសុខស្រួល​ ពេលនេះបែជាក្លាយទៅជាអ្នកធ្វេីកាតអោយគេទៅវិញ។

@រំលង

@ជេឃេគ្រុប

​ ជីមីន​ ចុះពីលេីឡានហេីយក៏លាមិត្តដេីរចូលទៅក្នុងក្រុមហ៊ុនដោយកាន់ឯកសាមួយសាមីទៅជាមួុដែល​ អ្នកកម្លោះពាក់ខោខាប៊យខ្មៅរឹងបន្តិច​ អាវខាប៊តសាច់ទន់ពណ៌ខៀវស្រាល​ នឹងស្ពាយការបូបពណ៌ខ្មៅ​ ជាមួយនឹងស្បែកជេីងប៊ូពណ៌ខ្មៅយ៉ាងរលេីបរលោង។

«សុំទោសបាទ»ជីមីន​ ញញឹមដាក់បុគ្គលិកស្រីដែលនៅផ្នែកទំនាក់ទំនង​ ធ្វេីអោយបុគ្គលិកស្រីនោះចង់ស្រុញជេីងដួលតែ​ម្ដងគ្រានេីតែឃេីញស្នាមញញឹមគេ។

«ចាស៎​សួស្ដី​លោក​ ត្រូវការអោយខ្ញុំជួយអ្វីដែល»ស្រីស្អាតនិយាយទាំងញញឹមស្រស់ដាក់អ្នកកម្លោះសង្ហារវិញ​ ទាំងសម្ដីសម្ដៅឡេីងទន់ភ្លន់។

«គឺខ្ញុំជាបុគ្គលិកថ្មី​ លោកចន​ អោយខ្ញុំយក CV មកដាក់​ តេីផ្នែកទទួលបុគ្គលិកនៅខាងណាបាទ»ជីមីន​ និយាយទាំងសុភាពតាមចារឹតសុភាពបុរសរបស់ខ្លួន​ ធ្វេីអោយនាងស្ទេីតែទប់ស្នាមញញឹមិនចង់ជាប់ទៅហេីយ។

«ចាស៎​គឺជាន់ទីពីរ​ ពេលទៅដល់លោកនឹងឃេីញបន្ទប់សម្ភាសហេីយចាស៎»

«អរ​ អរគុណ​បាទ»ជីមីន​ ញញឹមម្ដងទៀតព្រមទាំងអោនលានាងបន្តិច​ ទេីបចូលជណ្ដេីរយន្តចុះឡេីងទៅជាន់ទីពីរតាមដែលនាងប្រាប់​ ដេីម្បីយក CV របស់ខ្លួនទៅដាក់។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now