ភាគ១៤

221 26 1
                                    

@ជេឃេជ៍​ គ្រុប

​ ជីមីន​ អង្គុយធ្វេីការនៅនឹងតុធ្វេីការរបស់គេ​ ដែល​ ជុងហ្គុក​ បានបញ្ជាអោយគេរៀបចំអោយនៅក្បែរតុធ្វេីការរបស់​ ជុងហ្គុក​ នឹងឯង​ គ្រាន់តែរាងប្រឈឹតគ្នាបន្តិច​ ដេីម្បីទុកកន្លែងដេីរអោយធំបន្តិច​ ។ ជីមីន​ មេីលឯកសារដែល​ ជុងហ្គុក​ ​គេយ៉ាងយកចិត្តទុកដាក់​ ហេីយក៏
ព្យាយាមធ្វេីខ្លួនអោយរវល់​ ដេីម្បីកុំអោយ​
ជុងហ្គុក​ មករករឿងគេ​។

ក្រាក

«ជុងហ្គុក​ នេះ​ ជុងហ្គុក​ អោយវាមកធ្វេីជាមួយ​គ្នាក្នុងបន្ទប់របស់​ ជុងហ្គុក​ មែនទេ»យ៉ុងជុន​ មិនដឹងថាគេទៅដឹងរឿងនេះមកពីណានោះទេ​ មកដល់ក៏បេីកទ្វាបន្ទប់ធ្វេីការរបស់​ ជុងហ្គុក​ ចូលទៅដោយគ្មានការអនុញ្ញាត្តិពី​ ជុងហ្គុក​ អីបន្តិច​ នៅមកនិយាយសម្ដីខ្លាំងៗដាក់​ ជុងហ្គុក​ ទៀត​ ធ្វេីអោយ​ ជីមីន​ មិនពេញចិត្តជាខ្លាំងដែលនាយមកស្រែកដាក់រាងតូចបែបនេះ។

«យ៉ុងជុន​ នេះយ៉ាងម៉េចគ្មានសុជីវធម៌ទេឬយ៉ាងម៉េច​ បានជាចូលមកក្នុងបន្ទប់របស់ខ្ញុំដោយគ្មានការអនុញ្ញាត្តិបែបនេះ»ជុងហ្គុក​ ងេីបឈរឡេីង​នឹងនិយាយទៅកាន់មិត្តរបស់ខ្លួនទាំងខឹង​ ទៅ
កេីត​ឆ្គួតស្អីមកពីណាក៏មិនដឹង​ មកដល់ក៏ស្រែកឡូឡាដាក់គេបែបនេះ​ នេះកំពុងតែធ្វេីហួសព្រំដែនកូនចៅនឹងចាហ្វាយហេីយតេី​ ។

«ជុងហ្គុក​ ហេតុអី​អោយវាមកធ្វេីការជាមួយក្នុងបន្ទប់បែបនេះ»យ៉ុងជុន​ លេីកដៃចង្អុលទៅ​ ជីមីន​ ដែលកំពុងតែឈរក្ដាប់ដៃយ៉ាងណែន​ ព្រោះតែអាម្នាកលនេះហៅគេថា​ វា​ កន្លងមកគ្មានអ្នកណាមកនិយាយស្ដីបែបនេះដាក់គេនោះទេ​។

«យ៉ុងជុន​ កុំហៅ​ ជីមីន​ បែបនេះ​ គេមានអាយុបងលោកណា​ ហៅគេអោយចេះគោរពគេខ្លះផង»ជុងហ្គុក​ ស្រែកថាអោយ​ យ៉ុងជុន​ គ្មានទុក​មុខអ្វីបន្តិច​ ព្រោះតែខ្លួនមិនពេញចិត្តជាខ្លាំងដែលនាយមកហៅគេដោយពាក្យមិនសមរម្យបែប​នេះ​ ខ្លួនជាអ្នកធ្វេីការក្នុងក្រុមហ៊ុនធំតែបែជាមានពាក្យសម្ដីមិនសមរម្យបែបនេះកុំវិញ។

«ជុងហ្គុក​ នេះ​ ជុងហ្គុក​ ស្ដីអោយខ្ញុំព្រោះតែវា-ផាច់»យ៉ុងជុន​ មិនទាន់និយាយចប់ផង​ សម្ដីរបស់គេត្រូវបានកាត់ផ្ដាច់​ ពេលដែលរាងតូចលេីកដៃទះនាយមួយដៃយ៉ាងខ្លាំង​ នាយងាកទៅមេីលមុខរបស់​ ជុងហ្គុក​ ទាំងខឹង​ ភ្នែករបស់គេ
ក្រហមព្រោះតែរាងតូចហ៊ានធ្វេីបែបនេះដាក់គេ។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now