ភាគ៤

398 38 0
                                    

@ផ្សារទំនេីប​_________

       ថេយ៉ុង​ ដេីរចូលក្នុងផ្សារទំនេីប​ ដែលជាផ្សារបស់ប៉ាម៉ាក់របស់គេ​ ដេីម្បីដេីរមេីលពីរបៀបរៀបរយក្នុងផ្សារ​ ព្រោះមិនយូមិនឆាប់គេនឹងមកគ្រប់គ្រង់នៅទីនេះហេីយ​ កំពុងតែដែលជក់ចិត្តដេីរមេីលពីទេសភាពក្នុងផ្សារ​ ក៏ធ្វេីអោយគេជ្រុលទៅបុកនឹងក្មេងលេីករបស់ម្នាក់​ ធ្វេីអោយរបស់នៅនឹងដៃរបស់គេជ្រុះអស់។

«អួយ៎​»កាយតូចអុកគូទដួលទៅលេីការ៉ូ​ ហេីយ​កេះដែលគេលេីកក៏ធ្លាក់អស់រលីង​ ធ្វេីអោយរបស់នៅក្នុងនឹងខូចខាតអស់។

«សុំទោស​ៗ​ ឯងមិនអីទេហេស៎»ថេយ៉ុង​ រហ័សជួយលេីកក្មេងប្រុសតូច​ ដែលដួលផ្ញាក្រោយ​នោះអោយងេីបឡេីង​ ព្រោះតែខ្លួនជាអ្នកខុសដែលដេីរបុកនឹងគេបែបនេះ។

«មិនអីនោះទេ»សំឡេងតូចឆ្មាស្រទន់ពិរោះគួរអោយចង់ស្ដាប់របស់ក្មេងប្រុសនោះ​ ធ្វេីអោយ​ ថេយ៉ុង​ ស្ដាប់ហេីយមិនចង់ជឿថាគេជាមនុស្សប្រុស​ នេះជា Tomboy ទេដឹងនៀក។

«មោះ​ សុំទោស​ពិតមែនណាក្មេងតូចដែលធ្វេីអោយរបស់នេះខ្ទេចបែបនេះ»ថេយ៉ុង​ និយាយដោយទឹកមុខមិនល្អ​ ព្រោះមេីលទៅរបស់ដែល​នៅក្នុងកេះវាខូចអស់ហេីយ​ ទេីបនាយរហ័សដកលុយចេញពីកាបូបមួយចំនួនបំណងសងថ្លៃខូចខាតអោយទៅក្មេងដែលកំពុងតែប្រមូលរបស់។

«នេះជាថ្លៃសងបន្តិចបន្តួច​ សង្ឃឹមថាឯងនឹងមិនខឹងនឹងខ្ញុំណា»ថេយ៉ុង​ និយាយទៅកាន់រាងតូចដែលកំពុងតែប្រមូលរបស់ដែលធ្លាក់នោះ​ដាក់ចូលកេះវិញ​ ។

«មិនអីនោះទេលោ​ក​ លោកទុកវិញចុះ»ហូស៊ុក​ បដិសេធមិនទទួល​ ព្រោះតែដឹងថានាយមិនមានចេតនាទេ​ ហេីយអោយមកយកលុយគេបែប​នេះ​ គេមិនអាចយកឡេីយ​ ។

«យកទៅឯងប្រាកដជាត្រូវគេស្ដីបន្ទោស»ថេយ៉ុង​ ដាក់លុយលេីដៃរបស់ក្មេងតូច​ នាយ​មេីលដឹងថាគេជាអ្នកលេីករបស់អោយគេ​ បេីសិនជារបស់ខូចខាតបែបនេះ​ ច្បាស់ណាស់ថាម្ចាស់គេនឹងស្ដីបន្ទោសជាមិនខាននោះទេ។

«តែ»ក្មេងប្រុសតូចរៀបនិយាយតបទៅគេ​ តែក៏មានសំឡេងរបស់មនុស្សម្នាក់ហៅគេ។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now