ភាគ​៦

334 30 1
                                    

@ជេឃេគ្រុប

@ការិយាល័យ​ ជុងហ្គុក​

​ ជុងហ្គុក​ ចេញពីប្រជុំហេីយគេក៏ដេីរមកបន្ទប់ធ្វេីការរបស់ខ្លួន​ ព្រោះតែគេត្រូវសម្ភាស​
ជីមីន​ ដោយខ្លួនឯង​ ។ នាយកម្លោះនឹងមិត្តរបស់ខ្លួន​ដេីរចូលមកដល់ក្នុងបន្ទប់​ ក៏ឃេីញថា​ ជីមីន​ នឹង​ ប៊ែកហ្យុន​ កំពុងតែអង្គុយនិយាយគ្នា​ មិនដឹងនិយាយស្អីខ្លះនោះទេ។

«ហែម​ សុំទោស​ដែលអោយរង់ចាំយូ»ជុងហ្គុក​ ដេីរចូលទៅអង្គុយតុធ្វេីការរបស់ខ្លួន​ នឹងនិយាយទៅកាន់ពួកគេ។

«មិនអីនោះទេបាទ»ប៊ែកហ្យុន​ តបទាំងញញឹម​ដាក់ប្រធានរបស់ខ្លួន​ ។

«សួស្ដី​លោក​ ជុងហ្គុក​ »ជីមីន​ ងេីបឈរអោនគំនាបដាក់​ ជុងហ្គុក​ បន្តិច​ ហេីយភ្នែកក៏វាសទៅប៉ះនឹងអ្នកដែលឈរក្បែរ​ ជុងហ្គុក​ គេចាំបានថាជាម្នាក់ដែលបានជួបក្នុងជណ្ដេីរយន្ត។

«អ្នកទាំងពីរចញទៅសិនចុះ​ ខ្ញុំចង់សម្ភាសគេដោយគេខ្លួនឯង​»ជុងហ្គុក​ និយាយទៅកាន់​ យ៉ុងជុន​ នឹង​ ប៊ែកហ្យុន​ ដេីម្បីអោយពួកគេទាំងពីរចេញទៅវិញ​ ព្រោះគេមានរឿងខ្លះចង់និយាយជាមួយ​ ជីមីន​ ជាលក្ខណៈផ្ទាល់ខ្លួន។

«បាទលោកប្រធាន»ប៊ែកហ្យុន​ អោនគំនាប
ដាក់​ ជុងហ្គុក​ បន្តិចហេីយក៏ដេីរចេញទៅក្រៅ​ ។

«តែ​ ជុងហ្គុក​ គេមិនគួរអោយទុកចិត្តនោះទេ​ គួរតែអោយខ្ញុំនៅបានជាគ្នាជាមួយណា»យ៉ុងជុន​ ស្រាប់តែប្រកែកភ្លាម​ ព្រោះថាគេមិនចូលចិត្ត​ ជីមីន​ នោះទេ​ គេខ្លាចថា​ ជីមីន​ នឹងយកចំណាប់អារម្មណ៍របស់​ ជុងហ្គុក​ បាន​ និយាយអោយចំគេមិនចង់អោយ​ ជីមីន​ នៅតែពីរនាក់នឹង​ ជុងហ្គុក​ នោះទេ។

«យ៉ុងជុន​ ខ្ញុំស្គាល់គេច្បាស់​ គេមិនធ្វេីអ្វីខ្ញុំនោះទេ»ជុងហ្គុក​ ងេីយមុខទៅនិយាយជាមួយនឹង​ យ៉ុងជុន​ ដេីម្បីកុំអោយគេបារម្ភពីខ្លួនជ្រុលពេក​ ព្រោះថា​ ជីមីន​ នេះជាបងប្អូន​ជីដូនមួយរបស់គេ​ ដូច្នោះគេជឿថា​ ជីមីន​ មិនធ្វេីអីគេនោះទេ។

«នេះ​ ជុងហ្គុក​ ស្គាល់គេឬ? អញ្ចឹង​ ជុងហ្គុក​ នឹងយកគេចូលភ្លាមៗបែបនេះ​ មិនខ្លាចបុគ្គលិកផ្សេងគេអន់ចិត្តទេឬ? »យ៉ុងជុន​ ចាប់ផ្ដេីមនិយាយឡេីយដោយការមិនពេញចិត្តពេលដែលលឺថាពួកគេស្គាល់គ្នា​ ធ្វេីអោយនាយសម្លក់ទៅ​ ជីមីន​ ធ្វេីដូចពួកគេទាំងពីរមានគុំនំនឹងគ្នាពីពេលណាអញ្ចឹង។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now