ភាគ៣

510 50 0
                                    

@ភូមិគ្រឹះ​ផា​ក​

​ ជីមីន​ ងេីបពីព្រលឹមធ្វេីអាហារពេលព្រឹកសម្រាប់ប៉ានឹងម៉ាក់របស់គេ​ដោយផ្ទាល់ដៃ​ ព្រោះថានៅទីនេះគ្មានអ្នកបម្រេីទៀតនោះទេ​
ដូច្នោះហេីយទេីបគេត្រូវធ្វេីខ្លួនឯង។

«កូនមីន»អ្នកម្ដាយចុះមកក៏ឃេីញកូនប្រុសកំពុងលេីកអាហារចេញពីផ្ទះដាក់នៅលេីតុទទួលភ្ញៀវ។

«អរុណសួស្ដីម៉ាក់​ ចុះលោកប៉ាចុះមកឬនៅ»ជីមីន​ ញញឹមដាក់លោកស្រី​ នឹងថេីបថ្ពាល់គាត់មួយខ្សឺតតាមទម្លាប់ដែលធ្លាប់ធ្វេីពីមុន។

«ចុះមកអីឡូវហេីយកូន​ នេះកូនធ្វេីខ្លួនឯងមែនទេ»លោកស្រី​ អង្អែលសក់របស់កូនប្រុសបន្តិច​ នឹងសួរទៅកាន់ម្ហូបពីរបីមុខដែលនៅលេីតុ​ សុតតែជាអាហារបរទេស។

«បាទម៉ាក់​ នេះម៉ាក់អង្គុយទៅចាំកូនទៅយកនំបុ័ងសិន»ថាហេីយកម្លោះសង្ហាររហ័សចូលទៅក្នុងផ្ទះបាយ​វិញ​ ហេីយលោកប្រុសកីចុះមកល្មម។

«អូននេះអូនអ្នកធ្វេីហេស៎»លោកផាក​ សួរទៅភរិយាទាំងឆ្ងល់ព្រោះព្រឹកនេះដូចជាពិសេសជារាល់ដង។

«អត់ទេកូនមីនអ្នកធ្វេីណាបង​ ឆាប់អង្គុយទៅកូនមកនឹងបានញាំជុំគ្នា»លោកស្រី​ ទាញដៃអោយ​ស្វាមីអង្គុយចុះ​ដេីម្បីញាំអាហារពេលព្រឹកជាមួយគ្នា​ ។

«អាមីន​.....អាមីន​»ថេយ៉ុង​ ដេីរចូលក្នុងផ្ទះនឹងស្រែកហៅមិត្តសម្លាញ់​ ព្រោះតែគេមកដល់អត់​មានឃេីញអ្នកណានោះទេ​ ចេះបានពូសន្តិសុខ​បេីកទ្វាអោយ​ កុំអីមិនដឹងបានចូលឬអត់ទៀត។

«រកអ្នកណានឹងក្មួយ»លោកស្រី​ ដេីរទៅរកប្រភពសំឡេង​ ទេីបឃេីញថាកម្លោះសង្ហារ គីម​ ថេយ៉ុង​ កំពុងតែដេីរចូលមកខាងក្នុងផ្ទះរបស់គាត់។

«អរ​សួស្ដី​អ៊ុំស្រី​ អាមីន​ នៅទេបាទ»ថេយ៉ុង​ អោនគំនាបដាក់មនុស្សចាស់នឹងាួរទៅគាត់ទាំងញញឹមពព្រាយតាមទម្លាប់របស់គេ​ ។

«ចាស៣នៅតេីក្មួយ​ ជាមិត្តរបស់កូន​ មីន​ ឬ? »លោកស្រី​ សួរទាំងញញឹមទីកាន់នាយកម្លោះ។

«បាទ​អ៊ុំស្រី​»ថេយ៉ុង​

«គេនៅផ្ទះបាយ​ មោះចូលមកនឹងញាំអាហារពេលព្រឹកជុំគ្នា»លោកស្រី​ ចូលទៅដឹកដៃគេអោយចូលទៅញាំជាមួយគ្នា​ ។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now