ភាគ១១

280 31 2
                                    


​        ជុងហ្គុក​ បោះជំហ៊ានយ៉ាងលឿន​សំដៅមករកពួកគេ​ទាំងមុខមាំបំផុត​ កម្លោះតូចមកដល់មកជ្រែកចូលចន្លោះកណ្ដាលរវាងពួកគេទាំងពីរ​ មុននឹងរុញពួកគេចេញពីគ្នាទាំងមុខខឹង​ ពិតជាខឹងខ្លាំងណាស់​ ដែលមកដល់ក្រុមហ៊ុនភ្លាម​ ក៏ឃេីញ រឿងបែបនេះភ្លាម​ពិតជាគួរអោយធុញខ្លាំងណាស់។

«ជុងហ្គុក​គឺ»យ៉ុងជុន​ រៀបនឹងនិយាយទៅកាន់​ ជុងហ្គុក​ ព្រោះតែចង់និយាយបង្កាច់បង្ខូច​ ជីមីន​ តែត្រូវរាងតូចងាកទៅសម្លក់មុខថ្លែ​ ទេីបធ្វេីអោយគេបិតមាត់លែងនិយាយវិញ​ សុខចិត្តក្ដាប់ដៃខឹងព្រោះតែមិនទាន់អាចនិយាយអ្វីបាន។

«អ្នកទាំងពីរទៅជួបខ្ញុំក្នុងបន្ទប់ធ្វេីការរបស់ខ្ញុំ»ជុងហ្គុក​ សម្លក់មុខរបស់រាងក្រាស់ទាំងពីរនាក់ដោយទឹកមុខខឹងឡេីងក្រហមងំ​ មុននឹង​បោះជំហ៊ានដេីរតាំងៗចេញទៅ​ ដោយមិនមេីល​មុខរបស់អ្នកណាម្នាក់នោះទេ​ ព្រោះតែពេលនេះគេកំពុងតែចាប់ផ្ដេីមចង់ចេញភ្លេីងហេីយ​ វាជារឿងមួយដែលគេស្អប់បំផុតដែលមកដល់ក្រុមហ៊ុនពីព្រឹក​ មកជួបនឹងរឿងបែបនេះ។

_ការិយាល័យ​ ជុងហ្គុក​

​ ទាំង​ ជីមីន​ នឹង​ យ៉ុងជុន​ កំពុងតែឈរនៅចំពោះមុខរបស់​រាងតូច​ ដែលកំពុងអង្គុយលេីកៅអីបង្វិលរបស់គេ​ ជុងហ្គុក​ អង្គុគងទាក់ក្លាអោបដៃនឹងទ្រូង​ នឹងមេីលមកពួកគេជាមួយនឹងកែវភ្នែកកាចឆ្នាស់របស់ខ្លួន​ ធ្វេីអោយ​ យ៉ុងជុន​ អោនមុខចុះ​ តែចំពោះ​ ជីមីន​ គឺអត់ទេ​ គេសម្លឹងមុខរបស់រាងតូចដោយទឹកមុខស្មេីបំផុត។

«និយាយមក​ កុំអោយខ្ញុំសួរពួកលោកមុនអី»ជុងហ្គុក​ ដោយឃេីញថាពួកគេទាំងពីរស្ងាត់ជ្រៀបមិនមិនមានអ្នកណានិយាយអីបែបនេះ​ ខ្លួនក៏ចាប់ផ្ដេីមសួរឡេីងដោយសំឡេងរឹង​ ហេីយ​ក៏ពាក់មុខយក្សដាក់ពួកគេដូចគ្នា​ ចង់ដឹងណាស់ថាតេីរវាងពួកគេមានរឿងអ្វីទៅ​ ម៉េចបានជាម្នាក់ៗមេីលទៅសឹងតែចង់ដាល់គ្នាបែបនេះ។

«គឺ​ ខ្ញុំគ្រាន់តែសួរនាំគេធម្មតាទេ​ ជុងហ្គុក​ តែគេបែជានិយាយស្ដីមិនាមរម្យដាក់ខ្ញុំមុន»យ៉ុងជុន​ ងាកទៅញញឹមដាក់​ ជីមីន​ ហេីយក៏និយាយឡេីងដោយមិនពិតទាំអស់​ សម្ដីដែលនិយាយចេញមកគឺបង្ខូច​ ជីមីន​ នឹងទម្លាក់កំហុកថា​ ជីមីន​ ជាអ្នកខុសភ្លាម​ ទាំងដែលខ្លួនចូលទៅនិយាយស្ដីឌឺដាក់គេមុនសោះ​ ។

✨ជំនួយការស្នេហ៍​✨Where stories live. Discover now